វិបត្តិ​ប្រាក់​អឺរ៉ូ​នៅតែ​បន្ត សម្រាប់​ឆ្នាំ​២០១៣​នេះ

, , Leave a comment

 វិបត្តិ​សេដ្ឋកិច្ច​តំបន់​អឺរ៉ុប​សម្រាប់​បរិបទ​ឆ្នាំ​២០១៣​នេះ ហាក់​ពុំទាន់​ស្រាកស្រាន្ត​នៅឡើយ​ទេ ព្រោះ​ស្ថានភាព​នៃ​ការ​អត់​ការងារ​ធ្វើ​របស់​ប្រជាជន នៅមាន​អត្រា​ខ្ពស់​ដដែល​។ នេះ​បើ​យោងតាម​ការវិភាគ​ពី​អ្នកជំនាញការ​សេដ្ឋកិច្ច​។​ ​បណ្តា​ប្រទេស​១៧​ក្នុង​សហគមន៍​អឺរ៉ុប មាន​ប្រជាជន​ប្រមាណ​ជា​៣៤០​លាន​នាក់ ហើយ​តាម​ការប៉ាន់ប្រមាណ​សេដ្ឋកិច្ច​នឹងមាន​កំណើន​ត្រឹមតែ​០,៤​ភាគរយ សម្រាប់​ឆ្នាំ​២០១៣​នេះ​។

 

អ្នកជំនាញការ​បា​នប​ន្ថែ​ម​ថា ភាព​អត់​ការ​​ងារ​ធ្វើ​របស់​ប្រជាជន​ក្នុង​សហគមន៍ អឺរ៉ុប​ឆ្នាំនេះ នឹងមាន​កំណើន​១២​ភាគរយ ដែលជា​អត្រា​ខ្ពស់​។ តទល់​នឹង​ស្ថានការណ៍​នេះ គួរតែ​អាជ្ញាធរ និង​មន្ត្រី​នៃ​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការណ៍​គ្រប់​មុខព្រួញ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ជម្នះ​នូវ​ឧបសគ្គ​នេះ ប្រសិនបើ​មិន​ដូច្នោះ​ទេ ស្ថានភាព​ដ៏​អាក្រក់​នេះ​នឹង​រីក​រាលដាល​ពេញ​ផ្ទៃ​នៃ​សហគមន៍​អឺរ៉ុប​តែម្តង​។ គេ​សង្កេតឃើញថា ភាព​អត់​ការងារ​មាន​អត្រា​ខ្ពស់បំផុត គឺ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ និង​ក្រិ​ក​។ ចំណែក​ប្រទេស​បារាំង​បានធ្វើ​ចំណាត់ការ​ខ្ពស់ ហើយ​អាច​ទប់​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ត្រឹមតែ​០,១​ភាគរយ​នៅ​ឆ្នាំ​២០១៣ ព្រោះ​មិនសូវមាន​តម្រូវការ​ទីផ្សារ ហើយ​នៅ​ឆ្នាំ​២០១៤ សេដ្ឋកិច្ច​នឹងមាន​កំណើន​ឡើងវិញ​ប្រមាណ​ជា​១,១​ភាគរយ​ឯណោះ​។ តែ​ទោះជា​យ៉ាងណា​GDP​របស់​ប្រជាជន​នឹងមាន​ឱនភាព​ប្រមាណ​ជា​៣,៩​ភាគរយ​។​
 
 

គួរ​រំលឹក​ដែរ​ថា អ្នកជំនាញការ​បាន​រំពឹងទុក​ថា ចន្លោះ​ពី​ឆ្នាំ​២០១២​ដល់​២០១៥​សេដ្ឋកិច្ច​តំបន់​អឺរ៉ុប​នឹងមាន​កំណើន​ឡើង វិញ​ប្រមាណ​ជា​១៥​ភាគរយ​។ ក្នុង​ទស្សនៈ​សុទិដ្ឋិនិយម វិបត្តិ​តំបន់​អឺរ៉ុប​នឹងមាន​លក្ខណៈ​ល្អប្រសើរ​ឡើងវិញ នៅ​ឆ្នាំ​២០១៤ បន្ទាប់ពី​សភាព​ធ្ងន់ធ្ងរ​នៃ​ប្រាក់​អឺរ៉ូ​បានអូសបន្លាយ​យ៉ាងយូរ ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ប្រឈម​ទៅនឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​។ តែ​ទោះជា​ពិភពលោក​ទាំងមូល​មាន​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ក្តី ក៏​បណ្តា​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ពុំ​ទទួល​វិបត្តិ​នេះ​ដោយផ្ទាល់​ឡើយ គឺ​នៅតែមាន​ជំហរ​រឹងមាំ មាន​សន្ទុះ​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់​ដដែល​។ ទាំងនេះ​គឺជា​ភាពខ្លាំង​របស់​សមាគម​អាស៊ាន​៕

9 (1) 9 (2)

 

Leave a Reply

(*) Required, Your email will not be published