ផ្ទុះ​ភ្នំភ្លើង​នៅ​ហ្វីលីពីន បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ភ្ញៀវទេសចរ​បរទេស ជាច្រើន​នាក់

, , Leave a comment

​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​មួយ​បាន​កើតមានឡើង​ក្នុងប្រទេស ហ្វីលីពីន កាលពី​ព្រឹក​ម្សិលមិញ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៥​នាក់ ក្នុងនោះ ៤​នាក់​គេ​ស្គាល់​ថា ជា​អ្នក​ឡើង​ភ្នំ​ជនជាតិ​អាឡឺម៉ង់ និង​ម្នាក់ទៀត​គឺ​អ្នក​នាំ​ផ្លូវ​ជា​ជនជាតិ​ហ្វីលីពីន​។ ក្រៅពីនេះ មាន​មនុស្ស​៧​នាក់​ផ្សេងទៀត​រងរបួស​។​
 
 
​ក្រុមមន្ត្រី​ប្រចាំ​នៅ​ស្ថាប័ន​សិក្សា​អំពី​ភ្នំភ្លើង និង​គ្រោះ​រញ្ជួយ​ដី​នៃ​ប្រទេស ហ្វីលីពីន បាន​និយាយថា ភ្នំភ្លើង​នេះ​មាន​ឈ្មោះថា ម៉ា​យ៉​ន ស្ថិតក្នុង​តំបន់​ភាគខាងត្បូង​នៃ​កោះ លូ​ហ្សូ​ន ហើយ​ការផ្ទុះ​លើក​នេះ​គឺ​ដោយសារតែ​មានទឹក​ដក់​ក្នុង​ស្រទាប់ដី​ភ្នំភ្លើង​នោះ​។​
 


​ក្រុមមន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​សន្និដ្ឋានថា ជនរងគ្រោះ ទាំង​អ្នកស្លាប់​និង​របួស សុទ្ធតែ​ត្រូវបាន​ដុំថ្ម​ធ្លា​ក់លើ​។ ភ្នំភ្លើង​នេះ​ធ្លាប់បាន​ផ្ទុះ កាលពី​បួន​ឆ្នាំមុន ក្នុងនោះ បាន​បង្ខំ​ឲ្យ​មនុស្ស​៥​ម៉ឺ​នាក់​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​៕

9

 

Leave a Reply

(*) Required, Your email will not be published