តើ​កូនស្រី​របស់ សុខ សោ​ម៉ា​វ​ត្តី កើត​មិន​គ្រប់​ខែ ឬ​នាង​មាន​ផ្ទៃពោះ​មុនពេល​រៀបការ​?

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ក្រោយពេល​ពិធីមង្គលការ​បាន​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា​មកទល់នឹង​ពេលនេះ សុខ សោ​ម៉ា​វ​ត្តី ទើបតែ​រៀបការ​បាន​រយៈពេល​ជាង​៥​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​ចំឡែក​នោះ​គឺ​នៅពេលនេះនាង​ សម្រាល​បានកូន​ស្រី​ម្នាក់​ហើយ​។ មាន​សំណួរ​ចោទ​សួរថា តើ​កូន​របស់ សុខ សោ​ម៉ា​វ​ត្តី កើត​ឥត​គ្រប់​ខែ ឬក៏​នាង​មាន​ផ្ទៃពោះ​ជាង​៤​ខែ​មុន​រៀបការ​?


​បទ​ចម្រៀង​របស់​អធិរាជ​សំឡេង​មាស លោក ស៊ិន ស៊ី​សាមុត មួយ​ឃ្លា​ច្រៀង​ថា “​ការ​បាន​ប្រាំ​មួយខែ ស្រាប់់តែ​ប្រពន្ធ​គ្រប់​ខែ​ឆ្លងទន្លេ​”​។ ក្រោយ​ភ្ជាប់ពាក្យ​យ៉ាង​ស្ងប់ស្ងាត់​កាលពី​ព្រឹក​ថ្ងៃទី​៣១ តុលា​ឆ្នាំ​២០១២ ទីបំផុត​ស្នេហា​របស់ សុខ សោ​ម៉ា​វ​ត្តី ដែល​កន្លងមក​ល្បី​ថា​ធ្លាប់មាន​ការរារាំង​ពី​សំណាក់​ឪពុកម្តាយ​ខាង ប្រុស​នោះ បាន​ក្លាយខ្លួនជា​កូនក្រមុំ​ពេញសិទ្ធិ​របស់លោក ទូច ដា​ណា​រ៉ា ហៅ ពេជ្រ ហើយ​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា​នោះ​។​


​ចំណង​ស្នេហ៍​ដែល​មិនអាច​កាត់ផ្តាច់​បាន​រវាង​ពិធី​ការិនី និង​ជា​តារា​សម្តែង​ក្រមិចក្រមើម​នាង សុខ សោ​ម៉ា​វ​ត្តី និង​លោក ទូច ដា​ណា​រ៉ា ដែលជា​កូន​អតីត​ស្នងការ​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ បាន​សាង​ស្នេហ៍​មិនតិច​ឆ្នាំ​ទេ ទម្រាំ​តែ​ពន្លឺ​ស្នេហ៍​របស់​ពួកគេ​បានរ​សាត់អណ្តែត​មក​ទើរ​លើ​ចំណង អាពាហ៍ពិពាហ៍​ដែលជា​ការទទួលស្គាល់ និង​ផ្តួចផ្តើម​ឲ្យ​មាន​ការរៀប​មង្គលការ​នេះ​ឡើង​របស់​ឪពុកម្តាយ​ទាំងសងខាង​ នោះ​។​


​មង្គលការ តារា​ល្បី និង​កូន​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​រូបនេះ បាន​ប្រព្រឹត្តទៅ​ដោយមាន​ភ្ញៀវកិត្តិយស​មានកេរ្តិ៍ឈ្មោះ​ជាម​ន្ត្រី និង​តារាចម្រៀង សម្តែង​កំប្លែង ប្រមាណ​ជា​២០០​តុ ដោយ​រៀបចំ​ពិសា​ភោជនាហារ​ចំនួន​៣​អគារ​ជាប់​គ្នា​នៅ​កោះ​ពេជ្រ ហើយ​ក្នុង​នោះគេ​ឃើញ​មាន​វត្តមាន​លោកស្រី ម៉ែន សំអន លោក គន់ គីម និង​លោកស្រី ហ៊ុន ម៉ា​ណា បាន​ចូលរួម​ផ្តល់​កិត្តិយស​ផងដែរ​។​


​ឆ្លើយតប​នឹង​ការ​ចោទ​សួរថា តើ​កូនស្រី​របស់ សុខ សោ​ម៉ា​វ​ត្តី កើត​មិន​គ្រប់​ខែ ឬ​នាង​មាន​ផ្ទៃពោះ​មុនពេល​រៀបការ​នោះ មិនទាន់មាន​ការបកស្រាយ​ពី​នាង និង​គ្រួសារ​នៅឡើយ តែបើ​តាម​មិត្តភក្តិ​របស់​នាង​បាន​បង្ហើប​ឲ្យ​ដឹងថា កូន​របស់ សុខ សោ​ម៉ា​វ​ត្តី មាន​សុខ​ភាពល្អ កូនស្រី​នាង​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ហើយ​កូនស្រី​តូច​ដែល​ទើប​ទទួល​ពន្លឺ​ភពផែនដី​នេះ បានចាប់កំណើត​មក​គ្រប់​ខែ​ពេញលេញ​។​


​ពាក់ព័ន្ធ​នឹង​ការ​រៀបការ​ទើបតែ​បាន​៥​ខែ​ស្រាប់តែ​នាង​សម្រាលកូន បែបនេះ ប្រភព​នោះបាន​ទម្លាយ​ឲ្យ​ដឹងថា តាមពិតទៅ សុខ សោ​ម៉ា​វ​ត្តី មាន​ផ្ទៃពោះ​អស់​រយៈពេល​ជាច្រើន​ខែ​ទៅហើយ​មុនពេល​នាង​រៀបការ​នេះ ដែល​នោះ​ស្របគ្នា​នឹង​ប៉ុន្មាន​ខែ​មុននេះ​មាន​សារព័ត៌មាន​មួយចំនួន​បាន ចុះផ្សាយ​ថា សុខ សោ​ម៉ា​វ​ត្តី មាន​ផ្ទៃពោះ​៥​ខែ​ទើប​រៀបការ​។​


​ទោះបីជា​យ៉ាងណា​នៅពេលនេះ កូនស្រី សុខ សោ​ម៉ា​វ​ត្តី ម្នាក់នេះ​គឺជា​ទ្រព្យ​ដ៏​ប្រពៃ​សម្រាប់​រឹតចំណង​ស្នេហា​ប្តី​ប្រពន្ធ ពួកគេ​ឲ្យ​កាន់តែខ្លាំង​ឡើង​ជាង​មុន​ទៅទៀត ពិសេស​នោះ​កូនស្រី​ម្នាក់នេះ​ក៏​ជា​កំណប់​ជួយ​ធ្វើ​ឲ្យ​លោក ទូច ណារ៉ុថ ស្រឡាញ់ សុខ សោ​ម៉ា​វ​ត្តី កាន់តែខ្លាំង​ជាង​មុន​ផងដែរ​៕

7-May (2) 7-May (1)

DSC_2297

 

Leave a Reply

(*) Required, Your email will not be published