មន្ដ្រី​កាំកុងត្រូល​ទំនើង​ឈ្មោះ ឌិន វណ្ណដា បាញ់បោះ​សេរី​បង្អួត​ស្រី​ស្នេ​ហ៌ ពេល​ត្រលប់​មកពី​ដើរលេង​នៅ​កោះទន្សាយ​

, , Leave a comment

​ខេត្ដ​កែប ៖ មន្ដ្រី​យោធា​វរ​សេនា តូច​ការពារ​ព្រំដែន​តូច ប្រចាំ​ខេត្ដ​កែប​បានឱ្យដឹងថា  កាលពី​ព្រលប់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​តំបន់​ភ្ញៀវទេសចរ ស្ថិតក្នុង ក្រុង​-​ខេត្ដ​កែបមាន​ករណី​បាញ់បោះ​សេរី​បង្កឡើង​ដោយមន្ដ្រីនគរបាល ​អន្ដោប្រវេសន៍​ម្នាក់ និង​មន្ដ្រី​កាំកុងត្រូល​ម្នាក់ទៀត ខណៈដែល​បាន​នាំ​នាងៗ​ពី​ភ្នំពេញ​ទៅ​ជិះទូក​លេង កម្សាន្ដ នៅ​ក្រុងកែប ហើយ​ពេល​ជិះទូក ត្រឡប់មកវិញ ទំនងជា​ចង់​អួត​នៅមុខ​នាងៗ​បាន​ទាញ​កាំភ្លើងខ្លី​បាញ់​ឡើងលើ​ជាច្រើន​គ្រាប់ ធ្វើឱ្យ​ភ្ញៀវទេសចរ​ជាតិ អន្ដរជាតិ​រត់​ជាន់ជើងគ្នា នឹក​ស្មានតែ​សមត្ថកិច្ច​បង្ក្រាប​ចោរ​សមុទ្រ​។​


​មន្ត្រី​យោធា​បានឱ្យដឹងថា នៅពេលដែល​ផ្ទុះអាវុធ​ឡើង ម្ដង​ជា​២​ដង មន្ដ្រី​វរ​សេនា​តូច ការពារ​ព្រំ​ដែនទឹក​ប្រចាំ​ខេត្ដ​កែប ដែល កំពុង​ល្បាត​ក៏បាន​ឃាត់ខ្លួន​ជនបង្ក​ទាំងពីរ​នាក់​នេះ បញ្ជូន​ឱ្យ​នគរបាល​ក្រុងកែប​ទាំងយប់ ផងដែរ ។ ទោះជា​យ៉ាងនេះ​ក្ដី​មន្ដ្រី​យោធា ការពារ​ព្រំដែន​ទឹកបាន​ឱ្យដឹងថា ជន​បាញ់បោះ​សេរី​ម្នាក់​មានឈ្មោះ ង៉ោ សុវណ្ណ ជា​មន្ដ្រីនគរបាល​អន្ដោ​ប្រវេសន៍​នៅ​រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត​ឈ្មោះ ឌិន វណ្ណដា អាយុ​៣២​ឆ្នាំ ជាម​ន្ដ្រី​កាំកុងត្រូល​ប្រចាំ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ទីលំនៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​


​មុនពេល​កើតហេតុ​មន្ដ្រី​ទាំង​២​នាក់​នេះ បាន​ជួល​ទូក​សហគមន៍​ទៅធ្វើ​ទេសចរណ៍ កម្សាន្ដ​នៅ​កោះទន្សាយ ក្នុងនោះ​មាន នាងៗ​៧​នាក់​ដែល​ពួកគេ​យក​ពី​ភ្នំពេញ​ទៅ ដើម្បី​សប្បាយ​ព្រមទាំង​អ្នករួមដំណើរ ខ្លះៗ​ទៀត​សរុប​ប្រមាណ​១២​នាក់​។ រហូតដល់​ម៉ោង​៦ និង​២០​នាទី ព្រលប់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៣ ស្ថិតក្នុង​អាការ​ស្រវឹង​ផង​នោះ មន្ដ្រី​កាំកុងត្រូល បាន​ដក​កាំភ្លើងខ្លី​ម៉ាក​អាកា​៥៤​បាញ់​ឡើងលើ ជាច្រើន​គ្រាប់​ទំនងជា​ចង់​បង្អួត​នាងៗ​។ ក្រោយពី​ឃាត់ខ្លួន​ជន​បាញ់បោះ សេរី​ខាងលើនេះ មន្ដ្រីនគរបាល​អន្ដោ ប្រវេសន៍​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ កម្សាន្ដ​ជាមួយ​មន្ដ្រី​កាំកុងត្រូល​ដែរនោះ ត្រូវបាន​ដោះលែង​វិញ ដោយសារ​មិនជា​ប់​ពាក់ព័ន្ធ ក្នុង​អំពើ​បាញ់បោះ​នេះ​ទេ​៕

7-May

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published