ជំងឺ H7N9 រីក​រាលដាល​កាន់តែខ្លាំង​មក​លើ​មនុស្ស​នៅ​ចិន​

, , Leave a comment

​ប៉េកាំង ៖ គណៈកម្មការ​ជាតិ​សុខាភិបាល និង​ផែនការ​គ្រួសារ​បានបញ្ជាក់​ច្បាស់​ថា ក្នុង​ចន្លោះ​ថ្ងៃទី ១​ឧសភា និង​៦​ឧសភា មាន មនុស្ស​២​នាក់​នៅក្នុង​ខេត្ត​ហ្វ៊ូ​ជៀន​ភាគ​ខាងកើត បាន​ឆ្លង​មេរោគ​គ្រុន បក្សី H7N9 ។​ ​

 

អាជ្ញាធរ​សុខាភិបាល បាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ផ្នែក​ចិនដីគោក​បាន​រាយការណ៍​ថា មាន​ករ​ណិ​ថ្មី​នៃ​គ្រុន​បក្សី H7N9 ចំនួន​២​នាក់​កាលពី​សប្តាហ៍​ក​កន្លងមក ដែល​ធ្វើ​ឲ្យ​តុល្យ​ការសរុប​នៃ​មនុស្ស ដែល បាន​ឆ្លង​មេរោគ​នេះ កើនឡើង​ដល់​១២៩ នាក់ ហើយ នៅក្នុង​ផ្នែក​ចិនដីគោគ ។​ ​

 

គណៈកម្មការ​បាន​គូសបញ្ជាក់ថា ករណី​ទាំងឡាយ​នៃ​គ្រុន​បក្សី H7N9 ត្រូវបាន​គេ​ដាក់​ឲ្យ នៅ​ដាច់ដោយឡែក និង​ថា​នៅ ពេលនេះ គេ​មិនទាន់​ឃើញ​មាន​សញ្ញា​ណាមួយ​ឆ្លង​ពី​មនុស្ស​ទៅ មនុស្ស​ឡើយ​។​ ​គួ​រំលឹកថា មាន​មនុស្ស​៣១​នាក់​បាន​ត្រូវស្លាប់​បាត់បង់​ជីវិត ដោយសារ​គ្រុន​បក្សី H7N9 និង​៤២​នាក់​ទៀត​បានជា សះស្បើយ៕ ​

influenzafigure1

 

Leave a Reply

(*) Required, Your email will not be published