លោក ធៀង វណ្ណដារ៉ុង ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច ថ្នាក់​ខណ្ឌ​និង​សង្កាត់​នៅ​ខណ្ឌមានជ័យ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ លោក ធៀង វណ្ណដារ៉ុង អនុប្រធាន​ក្រុមការងារ ចុះ​ពង្រឹង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ខណ្ឌមានជ័យ បាន​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​ជួបប្រជុំ ជាមួយ​ថ្នាក់ដឹកនាំ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថ្នាក់​ខណ្ឌ និង​សង្កាត់ ​សរុប​ចំនួន ៣០​នាក់ កាលពី​ព្រឹក​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ​២០១៣ វេលា​ម៉ោង​៩​ព្រឹក នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។​


​ពិធី​ជួប​ជុំនោះ​ក៏បាន​ចាក់​ជូន​អង្គប្រជុំ ទស្សនា​ខ្សែ​វីដេអូ ស្តីពី​ព្រះរាជ​ជីវប្រវត្តិ និង​ស្នា​ព្រះ​ហ​ស្ថ របស់​ស​មេ្ត​ច​ព្រះ នរោត្តម សីហនុ សម្តេចឪ សម្តេច​តា​នៃ​យើង ក្រោម​ចំណងជើង​ថា “ ប្រជារាស្ត្រ​ខ្មែរ​ស្រឡាញ់​របបរាជានិយម ” ។ ខ្សែ​វីដេអូ​នេះ បាន​ផ្សារភ្ជាប់​ទៅនឹង​ចលនា​ហ្វ៊ុនស៊ិនប៉ិច ក្នុង​ការតស៊ូ​ប្រយុទ្ធប្រឆាំង វត្តមាន​កងទ័ព​បរទេស​នៅ​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ។​


​បន្ទាប់មក​លោក ធៀង វណ្ណដារ៉ុង ជម្រាបជូន​អង្គប្រជុំ​នូវ​កម្មវិធី​សំណេះសំណាល គ្រោង​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែឧសភា ឆ្នាំ​២០១៣ ក្រោម​ព្រះអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ។ លើសពីនេះ​លោក​ក៏បាន​ជម្រាប​ថ្នាក់​ខណ្ឌ និង​សង្កាត់​ត្រូវ​រក​ទីតាំង​បន្ថែម សម្រាប់​លើក​ស្លាក​គណបក្ស ឲ្យ​បាន​គ្រប់​សង្កាត់​។​


​លោក ធៀង វណ្ណដារ៉ុង ក៏បាន​លើកឡើង​អំពី​បញ្ហា​រើស​ឃោសនិក ក្នុង​មួយ​សង្កាត់​ចំនួន​២​នាក់ និង​អ្នកសង្កេតការណ៍ ចំនួន ២​នាក់ ក្នុង​១​ការិយាល័យ ។ មុន​បញ្ចប់​កម្មវិធី​ប្រជុំ លោក ធៀង វណ្ណដារ៉ុង ក៏បាន​ចែកជូន​សមាជិក អ្នកចូលរួម​ទាំងអស់ ក្នុង​ម្នាក់​ទទួលបាន​ថ្នាំពេទ្យ ចំនួន ២​កញ្ចប់ និង​ថវិកា​មួយចំនួន​ផងដែរ ៕

8-May5

 

Leave a Reply

(*) Required, Your email will not be published