កម្មករ​ការិនី​រោងចក្រ​ម៉ា​ស្ទ័​រ​ហ្វ្រែ​ង​ឈរ​បិទផ្លូវ​ជាតិ​លេខ ៤ ជិត​មួយ​ម៉ោង​

, , Leave a comment

​ខេត្តកណ្ដាល ៖ កម្មករ​ការិនី​រោងចក្រ​កាត់ដេរ​ដែលមាន​យីហោ​ម៉ា​ស្ទ័​រ​ហ្វ្រែ​ង​ខេ​ម​បូ​ឌា​ខូ​អិ​ល​ធី​ឌី​ប្រមាណ​ជាជាង​៨០០​នាក់​បាន​ផ្ទុះ​កូដកម្ម​អស់​រយៈពេល ៣ ថ្ងៃ​មកហើយ​តែ​ពុំ​ទទួលបាន​ដំណោះស្រាយ​មួយណា​សមរម្យ​ដល់​ពួក គេ​នៅឡើយ ទើប​នៅ​ព្រឹក​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៣ នេះ ពួកគេ​បាននាំគ្នា​មកឈរ​បិទ​ផ្លូវជាតិ​លេខ​៤​ដើម្បី​បង្ខំ​ឲ្យ អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ជួយ​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស ។ ការផ្ទុះ​កូដកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី ថៅកែ​រោងចក្រ​បាន​ដក​តំណាង​កម្មករ​ចំនួន ៨ នាក់​ចេញពី​ការងារ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ ប៉ុន្តែ​ខណៈ ពេល​កម្មករ​នាំគ្នា​ធ្វើ​កូដកម្ម​នៅខាងមុខ​រោងចក្រ ភាគី​ខាង​រោងចក្រ​ពុំ​ចេញមុខ​មករ​ក​ដំណោះស្រាយ​ជាមួយ​ក្រុមកម្មករ​នោះ និយាយ​ឲ្យ​ចំ​ទៅ​គឺមាន​ចេតនា​មិន​ចង់រក​ដំណោះស្រាយ​តែម្តង លុះ​ឈរ​បិទផ្លូវ​ជាតិ​លេខ​៤​ទើប​មាន​មកពី​ក្រសួង​ការងារ​ជា​តំណាង​មក​សម្របសម្រួល ហើយ​ក្រុមកម្មករ​ក៏​រំសាយ​ចេញពី​ផ្លូវ​សិន​ផងដែរ ។ ការផ្ទុះ​កូដកម្ម​នេះ​ចាប់ផ្តើម​តាំងពី​ថ្ងៃទី ៦ ខែឧសភា រហូតដល់​ព្រឹក​ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៣​នេះ ស្ថិតនៅលើ​ដងផ្លូវ​ជាតិ​លេខ ៤ ភូមិ អង្គស្នួល​ទី ១ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ក្នុង​ការផ្ទុះ​កូដកម្ម​នេះ​គេ ឃើញ​មាន​វត្តមាន​លោក សាមុត ធឿន អភិបាលស្រុក​អង្គស្នួល និង​លោក នី​ម នី​រ៉ា​ដេ​ត បាន​ចុះទៅ​អន្តរាគមន៍ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើហិង្សា​កើតឡើង​។​


​តំណាង​កម្ម​ម្នា​ក់បាន​និយាយថា ការផ្ទុះ​កូដកម្ម​នេះ​ឡើង​ដោយសារតែ​កាលពី​ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៣ ថៅកែ​រោងចក្រ​បាន​ដក​តំណាង​កម្មករ​របស់​ពួកគេ​ចំនួន ៨ នាក់​ចេញពី​ការងារ​ចាប់តាំងពី​ពេលនោះ​មក​ក៏​ផ្ទុះ​កូដកម្ម​តែម្តងទៅ ដោយ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទទួលយក​តំណាង​របស់គេ​ទាំងនេះ​ចូលធ្វើការ​ឡើងវិញ ប៉ុន្តែ​ថៅកែ​រោង​ពុំ​ចេញមុខ​មករក​ដំណោះស្រាយ​ដល់​ពួកគេ​ឡើង ពោលគឺ​ថៅកែ​រោងចក្រ​នេះ​មាន​ចេតនា​មិន​ចង់រក​ដំណោះស្រាយ ហេតុដូចនេះ​ហើយ​ទើប​ព្រឹក​ថ្ងៃទី ៨ ខែឧសភា​នេះ បង្ខំចិត្ត​នាំគ្នា​មកឈរ​បិទផ្លូវ​ដើម្បី​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ចុះមក​ជួយ​អន្តរាគមន៍​ឲ្យ​បាន​ឆាប់រហ័ស ហើយ​លុះ​រហូតដល់​ក្រុមកម្មករ​នាំគ្នា​មកឈរ​បិទ​ផ្លូវជាតិ​លេខ​៤​ទើប​ឃើញ​តំណាង​ក្រសួង​ការងារ​ចុះមក​សម្របសម្រួល​ទើប​កម្មករ​នាំ​រំសាយ​ចេញពី​ផ្លូវ​។​


​តំណាង​កម្មករ​និយាយទៀតថា បន្ទាប់ពី​ធ្វើ​កូដកម្ម​ទាមទារ​សុំ​ឲ្យ​ថៅកែ​រោងចក្រ​ទទួលយក​តំណាង​របស់​ពួកគេ ទាំង​៨​នាក់​ហើយ​នោះ ក្នុង​ក៏មាន​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួនទៀត​ដែលមាន ១៨ ចំណុច ប៉ុន្តែ​ខណៈ​ពួក គាត់​ធ្វើ​កូដកម្ម​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គឺ​ភាគី​រោងចក្រ​មិនត្រូវ​កាត់លុយ​របស់​ពួកគាត់ គឺ​លុយ​អត្ថប្រយោជន៍​ផ្សេង​ត្រូវតែ​រក្សាទុក​ដដែល ៕

DVC00095 DVC00093

 

Leave a Reply

(*) Required, Your email will not be published