មាន​ជម្លោះ​ក្នុង​គ្រួសារ ប្តី​បំប៉ោង​ព័ត៌មាន​ថា​មាន​អំពើ​ចាប់ជំរិត ផ្អើល​មួយ​ចំហៀង​រាជធានី​ភ្នំពេញ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​៧​មករា និង​ខណ្ឌដូនពេញ បាន​សហការគ្នា​ដេញ​ស្ទាក់ចាប់​រថយន្ត​មួយគ្រឿង ម៉ាក​រេ​ហ្វ័​រ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​ករណី​ចាប់ជំរិត​មនុស្សធ្វើ​ឲ្យ​ផ្អើល​អស់អ្នក​ធ្វើដំណើរ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ ២០១៣ ហើយ​បន្ទាប់ពី​ការ​ប្រដេញ​ចាប់​យ៉ាង​ប៉ផាប់​ពភីង កម្លាំង​នគរបាល​ខណ្ឌដូនពេញ បាន​ស្ទាក់ចាប់​រថយន្ត​នេះ បាន​នៅ​ផ្លូវ​លេខ​១៣៦ កែង​១៩ ក្នុង​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។


​ក្រោយពេល​ឃាត់​រថយន្ត​បាន​ហើយ គេ​សង្កេតឃើញ​បុរស​ចំនួន​៣​នាក់ ស្លៀកពាក់​ជាម​ន្ត្រី​យោធា រួម​និង​ស្ត្រី​វ័យក្មេង​ម្នាក់ទៀត ហើយ​បើតាម​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការចេញ​ស្ទាក់ចាប់​រថយន្ត រេ​ហ្វ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-3017 នេះ​បាន​កើតឡើង បន្ទាប់ពី​កម្លាំង​នគរបាល​ខណ្ឌ​៧​មករា ប្រកាសថា មាន​ករណី​ចាប់ជំរិត​មនុស្ស ពី​ម្តុំ​ផ្សារ​អូរឫស្សី​។ ក្រោយពេល​ឃាត់​រថយន្ត​បាន​ហើយ​នោះ ក្រុម​បុរស​ស្លៀកពាក់​ជាម​ន្ត្រី​យោធា​នៅក្នុង​រថយន្ត បាន​ថ្លែង​បញ្ជាក់ ប្រាប់​សមត្ថកិច្ច​ថា មិនមែនជា​ករណី​ចាប់ជំរិត​នោះទេ គ្រាន់តែ​ជា​ករណី​ជម្លោះ​ប្តី​ប្រពន្ធ​ប៉ុណ្ណោះ​។


​សមត្ថកិច្ច​បានឱ្យដឹង​ថា ការភ្ញាក់ផ្អើល​ពី​រឿង​ចាប់​មនុស្ស​ស្រី​ពង្រត់​ធ្វើឱ្យ​ចលាចល​ស្ទើរ​មួយ​រាជធានី​នេះ មិនមែនជា​ការចាប់​ពង្រត់​នោះទេ ការពិត​ជាការ​បំប៉ោង​ព័ត៌មាន​របស់​ប្តី​នារី​នោះ​តែប៉ុណ្ណោះ ។ តាម​ដំណើររឿង​គឺ​នារី​តួឯក និង​ជនសង្ស័យ​បាន​ជួបគ្នា​នៅក្នុង​សង្កាត់​អូរឫស្សី ដោយ​ណាត់គ្នា​ទៅរក​ញ៉ាំ​អី ព្រោះ​ជា​មិត្តភក្តិ​នឹង​គ្នា បែក​គ្នា​យូរ​ដែរ​ហើយ ហើយ​ក្នុង​រថយន្ត​រ៉េវ​ហ្វ័​រ មាន​មនុស្ស​ប្រុស​៣​នាក់ ស្រី​ម្នាក់​ចេញដំណើរ​ទៅ​ជាមួយគ្នា ។ ពេលនោះ​ត្រូវ​ប្តី​នាង​ប្រទះឃើញ​ក៏​សង្ស័យថា ប្រពន្ធ​ទៅជា​មួយ​ប្រុស ក៏​ជិះ​ម៉ូតូ​ដេញតាម​រថយន្ត លុះ​ដេញ​មិនទាន់ ស្រាប់តែ​រាយការណ៍​ប្រាប់​វិទ្យុ ABC ថា គេ​ចាប់​ប្រពន្ធ​ខ្លួន​ពង្រត់ ក៏​បណ្តាលឱ្យ​ភ្ញាក់ផ្អើល​តែម្តងទៅ ។​


​ដោយឡែក​ក្រុម​បុរស​សង្ស័យ​អត់​ដឹង​រឿង​អី ចេះតែ​បើកឡាន​ធម្មតា  លុះ​ពេល​ឃើញ​ប៉ូលិស​ដេញ ក៏​បើក​រត់​… រហូតមកដល់​ម្តុំ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នារី​តួឯក​គិតថា​មានរឿង​មិន​ស្រួល​ក៏​សុំ​ចុះ ហើយក៏​បែក​គ្នា​ទៅ​… ចំណែក​ប៉ូលិស​គិតតែ​ដេញ ក្រុម​បុរស​សង្ស័យ​រហូត​ឃាត់ខ្លួន​បាន​នៅ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ ហើយ​នាំយកទៅ​សួរនាំ ។ ក្រុម​បុរស​សង្ស័យ​និយាយថា អត់​ដឹង​រឿង​អី​ទេ ពួកគេ​ទាំងអស់គ្នា​ប្រុស និង​ស្រី​នេះ​ជា​មិត្ត​ចាស់ គឺ​មិត្ត​តាំងពី​នៅ​រៀន​… ខ្លួន​អត់​ដឹងថា ប៉ូលិស​ដេញ​រថយន្ត​របស់គេ​ដោយសារ​រឿង​ចាប់ពង្រត់​នារី​ជា​មិត្តភក្តិ  ដោយសារតែ​ប្តី​នាង​បំប៉ោង​ព័ត៌មាន​នោះទេ ៕

ddsd

 

Leave a Reply

(*) Required, Your email will not be published