ភ្ជង់​ប្លន់​កូនស្រី ថៅកែ​អេតចាយ តាម​បណ្ដោយ​ផ្លូវ ៥៩៨

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ២​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម ជិះ​ម៉ូតូ​ម៉ាក ស៊េរី​ទំនើប​មួយគ្រឿង​កាលពី​វេលា​ម៉ោង ប្រមាណ ១២ និង​២០ នា​រសៀល ថ្ងៃទី​៧ ខែឧសភា ម្សិលមិញ​នេះបាន​ចូលទៅ​ភ្ជង់ និង​ប្លន់​យក​ទ្រព្យសម្បត្ដិ ព្រមទាំង គ្រឿងអលង្ការ ពី​នារី​វ័យក្មេង ម្នាក់ ដែល គេ​ដឹងថា ជា​កូនស្រី​បង្កើត របស់​ថៅកែ​អេតចាយ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ៥៩៨ ក្នុង​ដីឡូត៍​លេខ ២៦៣ ក្រុមទី​១២ ភូមិ​ទួលគោក សង្កាត់ ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

 

​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​មូលដ្ឋាន ក្រោយពី​សាកសួរ​ជនរងគ្រោះ និង​ស្ដ្រី​ជា​ម្ដាយ បាន ឱ្យដឹងថា មុនពេល​កើតហេតុ នារី រងគ្រោះ​បាន​បើករថយន្ដ ម៉ាក​ការី​ហាយ​ព្រី​ថ ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក លេខ ភ្នំពេញ 2K-0766  ចេញពី​សាលារៀន លុះ ពេលធ្វើ​ដំណើរ​ដល់ផ្ទះ ក៏​ឈប់​រថយន្ដ​បើកទ្វារ​យក​សម្ភារ ពេល នោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ទាំងពីរ ជិះ​ចូល​ទៅតាម ក្រោយ​ហើយ​ភ្ជង់​នារី​រងគ្រោះ ប្លន់​យក​ទ្រព្យសម្បត្ដិ និង​គ្រឿងអលង្ការ​មួយចំនួន គេចខ្លួន​ដោយ​សុវត្ថិភាព ។​

 

​សមត្ថកិច្ច​មូលដ្ឋាន បាន​បន្ដទៀតថា ទ្រព្យសម្បត្ដិ​និង សម្ភារ ដែល​ត្រូវ​ពួកវា​ប្លន់​ខាងលើនេះ​រួមមាន ទូរស័ព្ទ អាយ​ហ្វូ​ន ១​គ្រឿង អាយ​ផេ​ត ១​គ្រឿង កុំព្យូទ័រ​ឡេ​ប​ថប ១​គ្រឿង ចិញ្ចៀនពេជ្រ​ភ្ជាប់ពាក្យ ១​វង់ តម្លៃ​ជាង ៣​ពាន់​ដុល្លារ និង​លុយ​សម្រាប់​បង់ថ្លៃ សាលា​ជាង ៦០០​ដុល្លារ ។ ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ចម្រុះ ទាំង​នគរបាល និង​អាវុធហត្ថ បាន​ចុះ​ទៅកាន់​កន្លែង​កើត ហេតុ​ដើម្បី​សួរ នាំ​ជនរងគ្រោះ ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនេះ​៕

that-0123

 

Leave a Reply

(*) Required, Your email will not be published