កូរ៉េខាងជើង​នឹង​វាយបក ពេលដែល​មានការ​ឈ្លានពាន​ណាមួយ សំណាក់​ពី​កូរ៉េខាងត្បូង និង​អាមេរិក​

, , Leave a comment

ក្រុង​ព្យុងយ៉ាង ​៖ កូរ៉េខាងជើង បានដាក់​ការព្រមាន​នៅ​ថ្ងៃ​អង្គារ ទី​០៧ ខែឧសភា ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ថា ខ្លួន​នឹង​សងសឹក​ដោយ​គ្មាន​មេត្តា ប្រសិនបើ​មានការ​ឈ្លានពាន ណាមួយ​មកលើ​បូរណភាព​ទឹកដី​របស់ខ្លួន ដោយ​ប្រទេស​កូរ៉េខាងត្បូង ឬ​សហរដ្ឋអាមេរិក អំឡុង​ពេលធ្វើ​សមយុទ្ធ ប្រឆាំង​នាវាមុជទឹក នៅ​សមុទ្រ​លឿង​។​

 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ របស់​កូរ៉េខាងជើង KCNA បាន​ឲ្យ​ដឹងថា មេបញ្ជាការ​កងកម្លាំង​ប្រជាជន​ជួរមុខ​ភាគ​និរតី របស់​កូរ៉េខាងជើង បាន​និយាយថា ក្រុម​កងកម្លាំង​ទាំងអស់ នៃ​យោធា​កូរ៉េខាងជើង ក្នុង​តំបន់ នឹង​ចាប់ផ្តើម​សកម្មភាព​យោធា​ព្រមៗ​គ្នា ដោយ​អនុលោម​តាម​គម្រោង ប្រតិបត្តិការ​ដោយ​មេបញ្ជាការ យោធា​កំពូលៗ​។​

 

​កូរ៉េខាងជើង​បាន​ព្រមាន​ដែរ​ថា ប្រសិនបើ​កូរ៉េខាងត្បូង ឬ​អាមេរិក ឆ្លើយតប​ដោយ​ធ្វេសប្រហែស​ណាមួយ​ចំពោះ​កូរ៉េខាងជើង​នោះ ខ្លួន​នឹង​ចាត់វិធានការ​យោធា ដោយ​គ្រាប់​រ៉ូ​កែ​ត ដែល​បានដាក់​ពង្រាយ​ភាគ​និរតី​ប្រទេស នឹង​បាញ់​តម្រង់​នៅ​កោះ​ចំនួន​០៥ នៅ​សមុទ្រ​លឿង ឲ្យ​សមុទ្រ​ក្លាយជា អណ្តាតភ្លើង​ទៀតផង​។​

 

​គួរបញ្ជាក់​ផងដែរ​ថា ពាក់ព័ន្ធ​នឹង​ការ​គម្រាម កំហែង​ជាថ្មី​នេះដែរ គឺ​បន្ទាប់ពី​ប្រទេស កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា ជើង​ទឹក​រយៈពេល ០៥​ថ្ងៃ កាលពី​ថ្ងៃ​ចន្ទ នៅ​សមុទ្រ​លឿង ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក ដែលមាន​ការចូលរួម ពី​នាវាមុជទឹក​ដើរ​ដោយ ថាមពលនុយក្លេអ៊ែរ​ឈ្មោះ ឡូ​ស អេង​ជែ​ល​ឡេស ក្លាស់​៕

Kosal-0109

 

Leave a Reply

(*) Required, Your email will not be published