ឈើ​ប្រណីត និង​ឈើ​កែច្នៃ សម្រុក​ដឹក​ចូល ក្រុង​បាន​លុង មេព្រៃ​មិន​បង្ក្រាប​សំងំ​កើប​លុយ​!

, , Leave a comment

​ខេត្តរតនគិរី ៖ ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ម្នាក់ ដែល​មិនបាន​ផលប្រយោជន៍ ពី​ការដឹកជញ្ជូន ឈើ​ប្រណីត​​សុំ​មិន​បញ្ចេញ ឈ្មោះ ប្រាប់​ឱ្យដឹងថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត មាន​ក្រញូង បេង នាងនួន​ធ្នង់ និង​ឈើ​ ​ប្រណីត​កែច្នៃ​ពាក់កណ្ដាល​សម្រេច ដោយ​មិន​ខ្លាច ច្បាប់ទម្លាប់​គឺ ដោយសារ​តែមាន​ការបើក​ភ្លើង​ខៀវ​ពី​ ​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដោយ​ខ្លះ​ត្រូវ​បង់ ប្រាក់ ខែ​និង​ខ្លះទៀត ត្រូវ​បង់ ប្រាក់​ប្រចាំថ្ងៃ ដែល​គេ​ ​ហៅថា ប្រាក់​សម្រាប់​ថ្លៃ​កាហ្វេ​គុយទាវ​ស្អី​គេ​នោះ ។ ប្រភពព័ត៌មាន​ខាងលើ ប្រាប់​បន្ដទៀតថា ថៅកែ​ឈើ​ដែល រកស៊ី​ដុះ​ស្លែ​ប្រចាំខេត្ត រតនគិរី ត្រូវបាន​គេ​ដឹងថា ឈ្មោះ តាច​ន​ហៅ​ច​ន​សេរី​ព្រោះ​គាត់​តែង​យកឈ្មោះ​លោក​វង្ស សុខ​សេរី​ប្រធាន​ខ​ណ្ឌ័​រ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត​រតនគីរី​មក​កាង​បទល្មើស​របស់គាត់ ។

ជាក់ស្ដែង​នៅវេលា​ជិត​ម៉ោង ១១ ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៣ រថយន្ដ​ម៉ាក តូយ៉ូតា​មួយ​បាំង​កន្លះ ផ្ទុក​ឈើ ប្រណីត កែច្នៃ​ពាក់កណ្ដាល​ ​សម្រេច ដឹក​ដាក់​ក្រោយ​ផ្ទះ ហាង​លក់​កាហ្វេ​មួយកន្លែង ស្ថិតក្នុង​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ដ​រតនគិរី​។​សព្វថ្ងៃ​គេ​សង្កេតឃើញ​ក្រុម​ឈ្មួញ សម្រុក​ដឹកឈើ​ប្រណីត និង​ឈើ​កែច្នៃ​ទាំងយប់ ទាំង​ថ្ងៃ​  ប៉ុន្ដែ​មិនត្រូវ​បាន សមត្ថកិច្ច ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើការ​បង្ក្រាប​ឡើយ​។​ជាពិសេស លោក ហុង វណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ទទួលបន្ទុក​ក្រុង​បាន​លុង ស្រុក​កូន​មុំ និង​ស្រុក​លំផាត់ គឺ​បិទ​ភ្នែក​បើកដៃ​បណ្តោយ​ ​អោយមាន​បទល្មើស ការដឹកជញ្ជូន​ឈើ​ប្រណីត​យ៉ាង​អាណាធិបតេយ្យ​ជា​ថ្នូរ​នឹង​លុយ​ពុករលួយ​សំរាប់ធ្វើ​មាន​ ​បាន​នឹង​ផឹកស៊ី​ស្រី​ញី​អូន​បង​ដោយ​មិន​ខ្លាច​ច្បាប់​ប្រឆាំង​អំពើពុករលួយ​សោះឡើយ ។ ​ហើយ​លោក ​វង្ស សុខ​សេរី​ ប្រធាន​ខ​ណ្ឌ័​រ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត​រតនគីរី​មិនសូវ​បាន​បញ្ជា​ថ្នាក់ក្រោម​ធ្វើការ​បង្ក្រាប​ការដឹកជញ្ជូន​ ឈើ​ប្រណីត​យ៉ាង​អាណាធិបតេយ្យ​នោះ​ឡើ​យេ​ជាពិសេស​គឺ​ការដឹកជញ្ជូន ឈើ​ប្រណីត​យ៉ាង​អាណាធិបតេយ្យ​ ​របស់​ឈ្មួញ ឈ្មោះ​តាច​ន​ហៅ​ច​ន​សេរី​នោះឡើយ ដែល​គេ​សង្ស័យថា​លោក​វង្ស សុខ​សេរី ប្រធាន​ខ​ណ្ឌ័​រ​ដ្ធ​បាល​​ព្រៃឈើ​ខេត្ត​រតនគីរី​ពិតជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​សំរាប់​តាច​ន​ហៅ​តាច​ន​សេរី ៕

8-may (2) 8-may (1)

 

Leave a Reply

(*) Required, Your email will not be published