វ៉ាន់ ម៉ូ​និ​ច មាន​ទំនាក់​ទំនង​​​ស្នេហ៍​ជាមួយ ថៅកែ​លក់​រថយន្ត​វ័យក្មេង​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ មួយរយៈ​ពេល​ចុង​ក្រោយនេះ តារា​សម្តែង​វ័យក្មេង សម្បូរ​មន្ត​ស្នេហ៍​កញ្ញា វ៉ាន់ ម៉ូ​និ​ច​ហាក់​មមាញឹក និង​ការងារ​សិល្បៈ របស់​នាង​យ៉ាងខ្លាំង ស្ទើរតែ​រក​ពេល​សម្រាក​គ្មានព្រោះថា​តារា​សម្តែង ធ្មេញ​ជំ​ពើ​សរូប​នេះ ត្រូវបាន​បណ្តា​ក្រុមហ៊ុន និង​ផលិតកម្ម ក្នុង​ស្រុ​ម​មួយចំនួន បាន​អញ្ជើញ​នាង​ឲ្យ ចូលរួម​ក្នុង​កម្មវិធី និង​សម្តែង​ជា​ញឹកញាប់ ។ ជា​ស្តែង​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ​២០១៣​នេះ កញ្ញា វ៉ាន់ ម៉ូ​និ​ច ក៏​កំពុងតែ​ត្រៀមខ្លួន ថត​ឲ្យ​កម្មវិធី​"​ឡូយ​៩" ដែល​ត្រូវ​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ CTN ផងដែរ ។​


​ស្រី​ស្រស់ វ៉ាន់ ម៉ូ​និ​ច បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា "​បច្ចុប្បន្ន​ការងារ​របស់ខ្ញុំ កំពុងតែ​មមាញឹក​យ៉ាងខ្លាំង​ព្រោះ​ខ្ញុំ​ត្រូវ​បណ្តា ក្រុមហ៊ុន​ហៅចូល​រួម ក្នុង​កម្មវិធី​ញឹកញាប់ ជាប់​រដឹក​តែម្តង​"​។ ជុំវិញ​រឿងរ៉ាវ​និង​ជីវិត​ឯកជន របស់​ស្រី​តូច​ច្រឡឹង​ធ្មេញ​ជំ​ពើ​ស បង្កប់​មន្ត​ស្នេហ៍​វ័យ ២០​ឆ្នាំ​រូបនេះ​វិញ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ នាង ធ្លាប់បាន​បង្ហើប​ប្រាប់​គេហទំព័រ LookingTODAY​ឲ្យ​ដឹងថា នាង​គ្មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ តែមាន​បុរសៗ តាម​ស្រឡាញ់​ច្រើន ។​

​បន្ទាប់ពី​អះអាង​យ៉ាង​ដូច្នេះ​រួចមក ស្រាប់តែ​ថ្មីៗ​នេះ​កញ្ញា វ៉ាន់ ម៉ូ​និ​ច បាន​បង្ហើប​ប្រាប់ បែប​លាក់លាម​អៀន​មាត់​ថា "​តាមពិតទៅ ខ្ញុំ​មាន​សង្សារ​រួចហើយ​..! ទំនាក់ទំនង​ខ្ញុំ និង​គាត់​(​សង្សារ​) មាន​រយៈពេល​៥​ឆ្នាំ​ហើយ តែ​ខ្ញុំ​និង​គាត់​ទើបតែ ចាប់ចិត្ត​ស្រឡាញ់គ្នា ទៅវិញទៅមក មាន​រយៈពេល​ជាង​២​ឆ្នាំនេះ​ទេ បើ​គិតដល់​ថ្ងៃទី​៧ ខែឧសភា​នេះ​គឺមាន រយៈពេល​២​ឆ្នាំ​៣​ខែ​គត់ "​។​

​តារា​សម្តែង​រូប​ស្រស់​ស្រស់​សោភា វ៉ាន់ ម៉ូ​និ​ច បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា "​សង្សារ​របស់ខ្ញុំ​គាត់​ទើប តែមាន​អាយុ​២២​ឆ្នាំ​ទេ តែ​ចិត្តគំនិត​របស់គាត់ ដូច​ចាស់ទុំ​អ៊ីចឹង ។ គាត់​នៅ​សិក្សា​នៅឡើយ តែ​គាត់​ក៏​បើក​ជំនួញ​រកស៊ី​លក់​ឡាន នៅផ្ទះ​ផងដែរ​"​។ ស្រី​ស្រស់​សម្បូរ​កន្លង់ៗ ចោមរោម​សុំ​ស្នេហ៍​កញ្ញា វ៉ាន់ ម៉ូ​និ​ច​បាន​បន្ថែមទៀតថា បុរស​ជា​សង្សារ​ដែល​កំពុង មាន​ទំនាក់ទំនង​គ្នា​នេះ គឺ​រស់នៅ​ត្រើយ​ខាងកើត ស្ពាន​ជ្រោយចង្វារ និង​ជា​កូន​មន្ត្រីរាជការ​ទៀតផង ។​

​ចំពោះ​សង្សារ​សំណព្វចិត្ត​របស់ ម៉ូ​និ​ច វិញ នាង​បាន​ឲ្យ​ដឹងថា "​សង្សារ​របស់ខ្ញុំ គាត់​អត់​ចង់​ឲ្យ ខ្ញុំ​ប្រឡូក​ក្នុង​សិល្បៈ​ទេ ហើយ​មួយរយៈ​នេះ​ខ្ញុំ និង​គាត់​ក៏​អត់​សូវ​បាន​ជួបគ្នា​ដែរ ព្រោះ​ខ្ញុំ​ជាប់រវល់​រៀងៗ​ខ្លួន ។ តែ​នៅពេល​ទំនេរ​ខ្ញុំ តែង​ផ្ញើរ​សារ ជូន​គាត់​"​។​

​បើទោះបីជា ម៉ូ​និ​ច មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​កូន​មានទ្រព្យ​ស្តុក នៅ​ត្រើយ​ខាងកើត ក៏ពិតមែន​តែ​នាង​មិនដែល​លាក់លៀម ជាមួយ​ក្រុមគ្រួសារ របស់​នាង​ឡើយ ពោលគឺ​ក្រុមគ្រួសារ​ទាំងពីរ បានដឹង​ទាំងអស់គ្នា ហើយ​បុរស​ជា​សង្សារ តែងតែ​ទៅលេង​ផ្ទះ​របស់​នាង និង​ទៅ​ដើរលេង ញ៉ាំ​អី​ជាមួយ​ក្រុមគ្រួសារ នាង​ជា​ញឹកញាប់​ផងដែរ ។​

​កញ្ញា វ៉ាន់ ម៉ូ​និ​ច បាន​ឲ្យ​ដឹងថា​កាលពី ពេល​កន្លងទៅ សង្សារ​របស់​នាង​បាន​ឆេះដុំ ជាមួយ​នាង​យ៉ាងខ្លាំង នៅពេល​ឃើញ កាសែត​ក្នុងស្រុក​មួយ ចុះផ្សាយ​ថា នាង​មាន​ទំនាក់ទំនង ស្នេហា​ជាមួយ​កូន​មន្ត្រី​ដែល​មិនមែនជា​រូបលោក ។​

​តែ​ទោះជា​យ៉ាងណា ម៉ូ​និ​ច នៅតែ​អះអាងថា ខ្លួន​និង​សង្សារ​ពិតជា​ស្រឡាញ់គ្នា ទៅវិញទៅមក​ខ្លាំង​ពិតមែន ហើយក៏​គ្មាន​បុរស​ណា​ម្នាក់ អាច​ដណ្តើម​បេះដូង​នាង ពី​សង្សារ​សំណព្វចិត្ត ម្នាក់នេះ​បានដែរ ៕​

S_0096 S_0094

 

Leave a Reply

(*) Required, Your email will not be published