ក្រុងព្យុងយ៉ាង ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា កូរ៉េខាងជើង បានដកម៉ីស៊ីល Musudan ចេញពីមូលដ្ឋានទ័ពរបស់ខ្លួនហើយនៅភាគខាងកើតប្រទេស ហើយត្រូវបានបញ្ជូនទៅកាន់ឃ្លាំងស្តុកជាផ្លូវការហើយ។
គួររំឭកផងដែរថា ការលើកឡើងខាងលើនេះវាគឺជាការបញ្ជាក់អះអាងជាផ្លូវការរបស់សហរដ្ឋអាមេរិកផងដែរ ។ លើសពីនេះ ប្រភពសារព័ត៌មានដដែលបានបន្ថែមថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភពីអនាគតរបបម៉ីស៊ីលរបស់ប្រទេសនេះ។ កាលពីសប្តាហ៍កន្លងទៅ កាលពីខែមុន កូរ៉េខាងជើង ជារៀងរាល់ថ្ងៃតែងតែមានសកម្មភាពអសកម្ម ដោយមានការគំរាមគំហែងខាងកងកម្លាំងប្រដាប់អាវុធ គោលបំណងដើម្បីសម្តែងភាពខ្លាំងរបស់ខ្លួន ទៅកាន់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា វោហាសាស្ត្រកូរ៉េខាងជើង កាន់តែខ្លាំងឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតនៅក្នុងខែមីនាកន្លងទៅ ដើម្បីដាក់ទណ្ឌកម្មលើរបបនេះ និងទទួលយកការហ្វឹកហាត់ផ្នែកយោធា អាមេរិកកូរ៉េខាងត្បូង ក៏ដូចជានៅក្នុងតំបន់៕