ជិះ​ម៉ូតូ​ចេញ​បុក​គេ​ហើយ​ដេញ​វាយ​គេ រួមទាំង​វាយ​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រោយពេល​ផឹកស៊ី​ស្រវឹង​យុវជន ២ នាក់​បងប្អូន បាន​ជិះ​ម៉ូតូ​បុក ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ហើយ​ថែមទាំង​រត់​ដេញ​វាយ​គេ​ទៀតផង​។ ពេលដែល​នគរបាល​ប៉ុស្ដិ៍​ចោមចៅល្បាត​ក្នុងភូមិ​សាស្ដ្រ​ប្រទះឃើញ​ចុះទៅ ធ្វើ​អន្ដរាគមន៍​បែរជា​ដេញ​វាយ​សមត្ថកិច្ច​ថែមទៀត ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យុវជន​ទាំង ២ នាក់​បងប្អូន​និង​ម៉ូតូ​មួយគ្រឿង​យកទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍ នគរបាល​ចោមចៅ​កាលពី​វេលា​ម៉ោង ៧ និង​២០​នាទី​យប់​ថ្ងៃទី ៥ ខែ ឧសភា  ឆ្នាំ ២០១៣ នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​


​ប្រភពព័ត៌មាន​ពី​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ដែល​ចុះទៅ​ឃាត់ខ្លួន​យុវជន​បង្ក​បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​យុវជន ២​នាក់​បងប្អូន​បាន​ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត បណ្ដាលឱ្យ ដួល​មិនមាន​រងរបួស​ធ្ងន់​ទេ ប៉ុន្ដែ​ទាំង ២​នាក់​បងប្អូន​នោះបាន​រត់​ដេញ​វាយ​ភាគី ម្ខាង​ទៀត ស្របពេលនោះ​នគរបាល​ប៉ុស្ដិ៍ ចោមចៅ​ដែល​ចុះ​ល្បាត​ប្រទះឃើញ បាន​ជួយ​ធ្វើ​អន្ដរាគមន៍ ស្រាប់តែ​យុវ ជន​ទាំង​២​នាក់​នោះបាន​ដេញ​វាយ​ទាំង សមត្ថកិច្ច​ទៀត  ទើបត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​ទាំង​២​នាក់​ដឹក​យកទៅ​សាក សួរ​នៅ​ប៉ុស្ដិ៍​ចោមចៅ​រួមជាមួយ​ម៉ូតូ មួយគ្រឿង​ម៉ាក​សង់​(​ចិន​) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល​1B-3218 ។


​ជនបង្ក​ទាំងពីរ​នាក់​នោះ​ជា បងប្អូន បង្កើត​មានឈ្មោះ​កៀង កន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប និង​ប្អូន ប្រុស ឈ្មោះ​កៀង ណាក់ អាយុ​២០​ឆ្នាំ អ្នក ទាំងពីរ​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ត្រញំង ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល ។ បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុង សាកសួរ​នៅ​ប៉ុស្ដិ៍​ចោមចៅ​ដើម្បី​អប់រំ និង​ពិន័យ ៕

7

 

Leave a Reply

(*) Required, Your email will not be published