សា​សា លួច​ធ្វើ​​ខួបកំណើត​ស្ងាត់ៗ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ គេ​​ស​ង្កេ​ត​ឃើ​ញ​​អ្ន​ក​សិ​ល្បៈ​​ភាគច្រើន​ហាក់ដូចជា​មិនសូវ​ចង់​សម្ញែង​នូវ​ភាព​ហ៊ឺហារ របស់ខ្លួន​ទាល់តែសោះ ដូចជា​កម្មវិធី​ខួបកំណើត​ជាដើមខណៈដែល​នៅ​ខែ​នេះ មាន​តារា​ស្រី​មួយចំនួន បាន​ប្រារព្ធ​ពិធីជប់លៀង​ខួបកំណើត ជា​លក្ខណៈ​ទ្រង់​​ទ្រាយ​តូច ជាច្រើន​ដួង​។ តារាចម្រៀង​ស្រី​ច្រមុះ​ស្រួច កញ្ញា ប៉ែន មរកត ហៅ សា​សា ក៏បាន​រំលេច​រូបថត​ជាច្រើន​សន្លឹក​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook បង្ហាញ​ពី​ការធ្វើ​ពិធីជប់លៀង​ខួប​កំណើត​ស្ងាត់ៗ​នឹង​គេ​ដែរ​។​


​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ថោ​ន មាន​ទម្រង់​មុខ​កូនកាត់​សម្បូរ​ដើមទ្រូង​កញ្ញា សា​សា ថ្មីៗ​ ​នេះ​បាន​បង្ហោះ​រូបថត ជាច្រើន​សន្លឹក​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook បង្ហាញ​ពី​ការ​​រៀបចំ​កម្មវិធី​ខួបកំណើត ជា​លក្ខណៈសាមញ្ញ​មួយ កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៣​នេះ នៅ​កន្លែង​​កម្សាន្ត​មួយ ដែល​ការរៀបចំ​កម្មវិធី មាន​ភាពខុសប្លែក ពី​អ្នកសិល្បៈ​ដទៃ ដែល​គេ​ចំណាយ លុយ​
​ជិត​ខ្ទង់​ម៉ឺន​ដុល្លារ ក្នុង​ការរៀបចំ​កម្មវិធី ដើម្បី​ឲ្យ​ស័ក្តិសម និង​ភាព​ហ៊ឺហារ ស៊ី​វិ​ល័យ​ទាក់ទាញ ប្រជា​​ប្រិយភាព​ឡើង ខ្ពស់​មួយកម្រិត​ទៀត​។​


​នៅក្នុង​រយៈពេល ៣ ថ្ងៃ ដើមខែ​ឧសភា​នេះ មាន​តារា​ស្រី ២ ដួង គឺ កញ្ញា សុគន្ធ នីសា និង​តារា​សម្តែង​កញ្ញា ប៊ី​រី​យ៉ា បានរៀបចំ​កម្មវិធី​ខួបកំណើត ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ធម្មតាៗ​។ នៅ​ថ្ងៃ ទី​៣ ខែ​នេះ​​ដែល​តារាចម្រៀង​ជ្រក​ក្រោម ដំបូង​ផលិតកម្ម​ថោ​ន កញ្ញា សា​សា ក៏បាន​បង្អួត​រូបថត​ជប់លៀង ជា​​លក្ខណៈ​តូច​មួយ ក្នុង​ថ្ងៃ​ខួបកំណើត ដែល​ធ្វើ​ឲ្យ​មហាជន​ខ្លះ មានការ​ងឿងឆ្ងល់​ថា ពីមុន​មាន​តារា​​ប្រុស​ស្រី ជាច្រើន​ណាស់ ខំប្រឹង​សម្ញែង​ភាព​ហ៊ឺហារ ប្រកួតប្រជែង​គ្នា​យក ភាព​ល្បី តែ​ពេលនេះ​​ហេតុ​អី​បានជា ពួកគេ​បែរជា​មិន​បង្ហាញ ពី​ភាព​ស៊ី​វិ​ល័យ ហើយ​បែរជា​រៀបចំ​ពិធី​ខួបកំណើត ត្រឹមតែ​​កម្មវិធី​តូចតាច​ធម្មតា​បែបនេះ ឬក៏​លែងមាន អ្នក​ចាំ​ចេញ​លុយ​ធ្វើ ខួបកំណើត​ឲ្យ​ឬ​យ៉ាងណា​?

7 (3)

 

Leave a Reply

(*) Required, Your email will not be published