ប្រជាពលរដ្ឋ ជិត​៣០០​នាក់ តវ៉ា​បញ្ហា​អគ្គិសនី នៅមុខ​សាលា​ខេត្ដ​កំពង់ចាម

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៣​នៅមុខ​សាលា​ខេត្ដ​កំពង់ចាម​។ ប្រជាពលរដ្ឋ​ជិត​៣០០​នាក់​ដែល​ជិះ​រថយន្ដ ធ្វើដំណើរ​មកពី​ស្រុក​ព្រៃឈរ មក​តវ៉ា​នៅមុខ​សាលា​ខេត្ដ​កំពង់ចាម អំពី​រឿង​ភ្លើង​ជាមួយ ឈ្មួញកណ្ដាល​ម៉ៅការ​ពី​អាជ្ញាធរ​អគ្គិសនី​ខេត្ដ ដែលមាន​លោក ម៉ៅ ហួ ជា​ប្រធាន ហើយ​តាម​ប្រភព ព័ត៌មាន​បង្ហើប​ឱ្យដឹងថា នៅមាន​រឿង មិន​ប្រក្រតី​ជាច្រើន​ទៀត​ទាក់ទង​នឹង​អំពើ ពុករលួយ​នៅក្នុង​ស្ថាប័ន​មួយ​នេះ ។ ការ តវ៉ា​នេះ​ធ្វើឡើង ក្នុង​ញ​ត្ដិ​ដាក់ជូន​លោក​អភិបាលខេត្ត កំពង់ចាម​ដើម្បី​ឱ្យជួយ​ដោះស្រាយ​ពី បញ្ហា​អគ្គិសនី​នេះ​មាន​៥​ចំណុច ទី​១- ភ្លើង​ដាច់​ជា​រៀងរាល់ថ្ងៃ ប្រកប​អាជីវ កម្ម​មិនបាន ពេលយប់​ក៏​ដាច់​ពេល​ថ្ងៃ​ក៏ ដាច់​, ទី​២-​តម្លៃ​ភ្លើង​ខ្ពស់​១.៨០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់​, ទី​៣-​សេវា​ភ្ជាប់​ភ្លើង ប្រើ​តាម​ផ្ទះ​កាត់ថ្លៃ​ហួសហេតុ​, ទី​៤- ពេល​បង់ថ្លៃ​ភ្លើង​ជា​ប្រាក់រៀល​មិន​យក (​ក្រដាស​១០០​រៀល​រឺ​២០០​រៀល​) និង​ទី​៥-​សូមឱ្យ អ្នកដើរ​កត់​គីឡូ​ភ្លើង​កត់​ឱ្យបាន​ត្រឹមត្រូវ​។​


​លោក ឃុន សំបូរ ហៅ​យក្ស​ធំ​ជា​ថៅកែ​ភ្លើង​ស្រុក​ប្រចាំ​ស្រុក​ព្រៃឈរ​ដែលជា​អ្នកម៉ៅការ​បន្ដ​ពី​លោក ម៉ៅ ហួ ប្រធាន​អគ្គិសនី​ខេត្ដ​កំពង់ចាម​មិន អាច​សុំ​ការបំភ្លឺ​បានទេ ពីព្រោះ  ទូរស័ព្ទ​គ្មាន​អ្នក​លើក ។ នៅមុខ​សាលាខេត្ត   លោក ធី តំណាង​ពលរដ្ឋ​តវ៉ា​ឱ្យដឹង ថា ភ្លើង​ងាក​ដាច់ៗ​គឺជា​ល្បិច​ទុច្ចរិត​របស់ ឈ្មួញ​ដើម្បីឱ្យ​លេខ​គីឡូ​(​កុង​ទ័​រលឿ​ន​) ហើយ​សម្ភារ​អេឡិចត្រូនិក​មួយចំនួន​ត្រូវបាន​ខូចខាត​ដោយសារតែ​ភ្លើង​ដាច់ ហើយ​ពេល​បង់ថ្លៃ​ភ្លើង​ជា​ប្រាក់រៀល​មិន​យក​(​ក្រដាស​១០០​រៀល​រឺ​២០០​រៀល​)​យក​លេស​ថា​ពិបាក​រាប់​ហើយ​សួរថា​តើ​ប្រាក់រៀល​ក្រដាស​១០០​រៀល​រឺ​២០០​រៀល​ជា​លុយ​របស់​រាជរដ្ធាភិបាល​កម្ពុជា​ហេតុអ្វី​បានជា​មិន​ទទួលយក​តើ​បងប្អូន​ប្រជាកសិករ​អ្នករកស៊ី​កំ​ប៉ិ​កំប៉ុក​មាន ប្រាក់រៀល​ក្រដាស​៥០០០​ និង​១០០០០​រៀល​មកពីណា​?


​តាមព័ត៌មាន​មិន​ផ្លូវការ​បង្ហើប​ឱ្យដឹងថា លោក ម៉ៅ ហួ និង​លោក ឃុន សំបូរ មិន សូវ​ត្រូវរ៉ូវ​គ្នា​ទេ ទើបបានជា​ការផ្គត់ផ្គង់ ភ្លើង​បន្ដទៅ​ស្រុក​ព្រៃឈរ​មិន​គ្រប់​តែបើ​កន្លែង​ណា​ដែល​ត្រូវជា​សាច់ញាតិ​លោក​ប្រធាន​អគ្គិសនី​ខេត្ដ ម៉ៅ ហ៊ូ ប្រហែលជា មិន​ខ្វះ​ចរន្ដអគ្គិសនី​ផ្គត់ផ្គង់​ទេ ។ ហើយ​ការ​កាច់​កុង គ្នា​ត្រូវបាន​គេ​មើលឃើញថា គឺជា​មុខ​ជំនួញ​មិនមាន​សីលធម៌​ល្អ​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី នៅក្នុង​សង្គម​។​​ដូច​សុភាសិត​បុរាណ​ពោលថា ៖ ដំរី​ជល់​គ្នា​ងាប់​ស្រមោច​សង្អារ ៕

7

 

Leave a Reply

(*) Required, Your email will not be published