ករណី កងរាជអាវុធហត្ថ បើកឡាន​ដេញ​បុក​ឡាន មន្ត្រីនគរបាល កំពុងស្ថិត​ក្នុងការ​ស៊ើបអង្កេត​

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​៤ ខែឧសភា ឆ្នាំ​២០១៣​កម្លាំង​កងរាជអាវុធហត្ថ​មួយក្រុម បាន​បើកឡាន​ដេញ​បុក​ឡាន របស់​ស្ត្រី​ម្នាក់​ជា​មន្ត្រីនគរបាល និង​បាន​វាយ​លើ​ស្ត្រី​រងគ្រោះ​រួមទាំង ប្អូនប្រុស ដោយ​មិនដឹង​មូលហេតុ បណ្តាល​ឲ្យ​ជនរងគ្រោះ​ទាំងពីរ​នាក់ រង​បួស​ធ្ងន់ធ្ងរ ហើយ​ក្រុម​ជំនាញ​កំពុង​រៀបចំ​បើក​ការស៊ើបអង្កេត លើ​ករណី​កងរាជអាវុធហត្ថ​ប្រើ​អំពើហិង្សា​ដោយ​កំរោល ដើម្បី​វែកមុខ​ជនបង្ក​ទៅ​ដាក់ទោស​តាមច្បាប់ ប៉ុន្តែ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​កងរាជអាវុធហត្ថ គេ​សង្ស័យថា មន្ត្រីនគរបាល​រកស៊ី​កាង​ឈើ ក៏បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​។​

 

​ជនរងគ្រោះ​ទី​១-​ឈ្មោះ ព្យុះ ចិន្តា ភេទ​ស្រី អាយុ ៣៧​ឆ្នាំ រស់នៅក្នុង​ក្រុង​សែន​មនោ​រម្យ មានមុខរ​បរជា​មន្ត្រី​នគរបាល នាយរង​ផ្នែក​ស្រាវជ្រាវ ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តមណ្ឌលគិរី បាន​រង​បួស​បាក់ឆ្អឹង​ចង្កេះ ខ្ទេច​មុខ និង​ហើម​ពេញ​ក្បាល​។ ស្ត្រី​រងគ្រោះ​ត្រូវ​ជនល្មើស​ប្រើ​ខ្នោះដៃ​វាយ និង​ទី​២-​ឈ្មោះ អន ស៊ី​និ​ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ ត្រូវរបួស​ក្បាល​និង​ដងខ្លួន​។ ឈ្មោះ ព្យុះ ចិន្តា ដែល​ងើប​ពី​សន្លប់ បាន​ឲ្យ​ដឹង​ទាំង​តក់ស្លុត និង​មានការ​ភិតភ័យ​ថា ខ្លួន​និង​ប្អូន​បានធ្វើ​ដំណើរ​ពី​ស្រុក​ពេ​ជ្រា​ដា ចូលទៅ​ទី​រួម​ខេត្ត មកដល់​ម្តុំ​ភូមិ​ពូ​លូ​ង ដែល​ស្ថានភាព​ឡាន​គាត់​កំពុងតែ​រអិលខ្លាំង​រេ​ទៅ​ឆ្វេង​ទៅ​ស្តាំ ដែល​ស្ទើរតែ​នៅ​មិន​ជាប់​លើផ្លូវ ពេលនោះ​ក៏មាន​ឡាន Lexus RX300 មួយគ្រឿង​មាន​សុទ្ធតែ​កងរាជអាវុធហត្ថ បោះពួយ​ទៅបុក​ឡាន​គាត់​ចំពាក់​កណ្តាល​នៃ​ផ្នែក​ខាងស្តាំ ពេលនោះ​មាន​ភ្លៀង​កំពុង​ធ្លាក់​និង​ស្ងាត់ គឺ​គាត់​មិន​ហ៊ាន​ចេញ​ក្រៅ​ឡាន​ទេ ព្រោះ​ខ្លាច​គេ​ធ្វើបាប ហើយ​បាន​ព្យាយាម​បើកឡាន​ចូល​ទីប្រជុំជន​ដើម្បី​រក​ជំនួយ​។​
 

ឈ្មោះ ព្យុះ ចិន្តា បាន​បន្តថា ឡាន​បង្កហេតុ​ខាងលើ នៅតែ​តាម​ដេញ​បុក​ពីក្រោយ​និង​បាញ់​គំរាម​ឲ្យ​ឈប់ តែ​ពេលមកដល់​កន្លែងកើតហេតុ នៅ​ប្រមាណ​ជា​១ គីឡូម៉ែត្រ ដល់ទី​រួម​ខេត្ត មាន​ស្ពាន​និង​ចំណោត​កោង ពេលនោះ​ជនបង្ក​ហេតុ​បាន​បាញ់​បំបែក​កង់​ក្រោយ​ខាងឆ្វេង បណ្តាល​ឲ្យ​ឡាន​ជនរងគ្រោះ​បាត់បង់​ម្ចាស់ការ​រេ​ទៅបុក​នឹង​ស្ពាន​។ ភ្លាមៗ​នោះគេ​ឃើញ​មាន​កម្លាំង​កងរាជអាវុធហត្ថ ២​ទៅ​៣​នាក់ បាន​ចុះមក​អូស​ខ្លួន​ទាំង​២​នាក់ ចេញ​ក្រៅ​ឡាន និង​វាយដំ​តាមចិត្ត ហើយ​បាន​យក​ខ្នោះដៃ​មក​វាយ​លើ​មុខជា​ច្រើនដង រហូត​រយះ​ខ្ទេច និង​បញ្ជា​ឲ្យ​កូនចៅ​បាញ់សម្លាប់ តែ​សំណាងល្អ មាន​ឡាន​អ្នកផ្សេង​បានមក​ដល់ ចុះ​សួរនាំ​និង​សុំ​ជួយ​យកទៅ​មន្ទីរពេទ្យ ទើប​ជនបង្ក​ហេតុ​បាន​ផ្អាក​សកម្មភាព​ខ្លួន មិន​ធ្វើ​អ្វី​បន្ត តែ​បានដាក់​ខ្នោះដៃ​ជនរងគ្រោះ​ឈ្មោះ អន ស៊ី​និ​ត ជាមួយនឹង​ឡាន​អ្នក​ជួយ​នោះ និង​បើកឡាន​តាម​ក្រោយ រហូតដល់​មន្ទីរពេទ្យ​បង្អែក​ក្រុង​សែន​មនោ​រម្យ ដោយសារតែ​នៅ​មន្ទីរពេទ្យ​មាន​មនុស្ស​ច្រើន ទើប​ក្រុម​ជនបង្ក​ហេតុ នាំគ្នា​រត់គេចខ្លួន​អស់ ។​
 

ទាក់ទិន​ករណីនេះ​លោក លាង ស៊ុន​ដា​និត្យ មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​សែន​មនោ​រម្យ បាន​បញ្ជាក់ថា នៅពេល​រថយន្ត​កងរាជអាវុធហត្ថ បានធ្វើ​ដំណើរ​ទៅដល់​ចំណុច​ភូមិ​ពូ​លួង ក្នុង​គោលបំណង ចុះ​ប្រតិបត្តិ​ការអង្កេត មើល​បទល្មើស​ផ្សេងៗ ដោយ​បានទទួល​ព័ត៌មាន​ថា មាន​បទល្មើស​ឈ្មួញ​ដឹកជញ្ជូន​ឈើប្រណិត ប៉ុន្តែ​ទៅដល់​ចំណុច​ខាងលើ​ក៏​បានឃើញ​រថយន្ត​រប​ស់​ឈ្មោះ ព្យុះ ចិន្តា នៅ​រារាំង​ពីមុខ​រថយន្ត គេច​មិន ផុត​ក៏បាន​ប៉ះ​បន្តិចបន្តួច​ទៅ បន្ទាប់មក​រថយន្តរ​បស់​ឈ្មោះ ព្យុះ ចិន្តា បាន​បើកបរ​ទៅមុខ​ជ្រុល​ទៅបុក ស្ពាន​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​រងរបួស តែម្តងទៅ ។ បន្ទាប់ពី​មានកា​ប៉ះទង្គិច​គ្នា​ហើយ​ទៅមុខ​បន្តិច សមត្ថកិច្ច​ក៏​ឃាត់​បាន​រថយន្ត ឡង់​គ្រី​ស័​រ មួយគ្រឿង ដោយមាន​ដឹកឈើ​ប្រណិត​ពេញ ដោយ​សង្ស័យថា រថយន្ត​ដឹកឈើ​នោះ​គឺជា​រថយន្ត របស់​អ្នកស្រី ព្យុះ ចិន្តា ។ ដូច្នេះ​អាវុធហត្ថ​បាន​សង្ស័យថា ព្យុះ ចិន្តា មានបំណង​រារាំង មន្ត្រី​កងរាជអាវុធហត្ថ ដើម្បី​បិតបាំង​នូវ​បញ្ហា​អ្វីមួយ ដែលជា​រឿង​ខុសច្បាប់​។        ទាក់ទិន​ករណី​ខាងលើនេះ​មិនអាច​ទាក់ទង​លោក សាក់ សា​រ៉ាង មេបញ្ជាការ​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត បាន​នៅឡើយ​ទេ​ព្រោះ​ទូរ​សព្ទ័​ចូល​មិនមាន​អ្នក​លើក​។​

 

ដោយឡែក​នៅ​ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោងជាង​១​យប់​ថ្ងៃទី​២​ខែឧសភា​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៣​ត្រង់ចំណុច ខាំ​ផាន់ ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​។​មាន​ករណី​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក​Tundra​ពណ៌​កណ្តុរ​ប្រមេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-6278  ដែល​គេ​ដឹងថា​ជា​របស់ លោក​រស់ សារឿន មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត ស្ទឹងត្រែង  ជិះ​គ្នា​៣​នាក់​មាន​ម្នាក់​ឈ្មោះ​ឈា​ត វាសនា ជាម​ន្ត្រី កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បើក​ដេញ​កាក់​ជំរិត​ទារប្រាក់​ពី​ម្ចាស់​រថយន្ត​លុច​ស៊ី​ស​RX300​ចំនួន​៧០០​ដុល្លារ​គួរ​អាក្រក់​និង​ខ្មាស់អៀន​ណាស់​។​ហើយ​ប​ច្ចូ​ប្បន្ន ម្ចាស់​រថយន្ត​RX300​ដែល​មន្ត្រី​ខិលខូច​ជា​កង​រាជ​​អាវុធហត្ថ​ខេត្តស្ទឹងត្រែង ដេញ​កាក់​ជំរិត​ទារប្រាក់​នោះបាន​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​គ្រាន់តែ​ដឹកឈើ​គ្រញូង​ខូចៗ​ចំនួន​៣​ដុំ​មាន​ទម្ងន់​ប្រហែល​៣០​គីឡូក្រាម​​ដែល​បាន​សុំ​ពី​បងប្អូន​។​ចំណែក​រថយន្ត​ជា​អ្នករកស៊ី​វិញ​ដឹក​រាប់រយ​គីឡូ​បាន​យ៉ាង​រំភើយ​៕

7 (2) 7 (1)

 

Leave a Reply

(*) Required, Your email will not be published