លោក ថោង សុខាំ​ភូ កំពុង​​យ​ក​​ប​ទ​ពិ​សោ​ធ​ន៍​​ពុ​ក​រលួយ ទៅ​ប្រមូល​លុយ​ពី​ការដឹក​ទំនិញ​ខុសច្បាប់ នៅ​ខេត្តបន្ទាយមានជ័យ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានសម្រេច ប្រកាស​តែងតាំង​មុខតំណែង​លោក ថោង សុខាំ​ភូ ជា​ប្រធានស្តីទី​នៃ​សាខាគយ ខេត្តបន្ទាយមានជ័យ ជំនួស​លោក ផូ ផល្លាដែល​ត្រូវ​បានដាក់​ឲ្យ​ចូលនិវត្តន៍​និង​មាន​ ជំងឺ ហើយ​អតីតកាល​របស់លោក ថោង សុខាំ​ភូ ជា​មន្ត្រី​ពូកែ​ឱបដៃឱបជើង​លោក ប៉ែន ស៊ីម៉ន និង​ធ្លាប់បាន​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ ហាក់ ម៉ៅ រកស៊ី​នាំចូល​ទំនិញ​មិន​ប្រក្រតី​តាម​ច្រក កែវផុស នឹងត្រូវ​យកមកអនុវត្ត​នៅ​ខេត្តបន្ទាយមានជ័យ​ជា​បន្តទៀត ព្រោះ​លោក ថោង សុខាំ​ភូ បាន​ប្រមូល​លាភសក្ការៈ​ពី​ការឃុបឃិត ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ផែ កែវផុស យកទៅ​ធ្វើ​មាន ធ្វើបាន​ផ្ទាល់ខ្លួន​ច្រើន​ឆ្នាំ​មកហើយ​។​


​លោក ថោង សុខាំ​ភូ មាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​ក្តោប​ប្រភព​ចំណូល​ពី​ការហូរចូល​ទំនិញ ខុសច្បាប់​និង​ទំនិញគេចពន្ធ​ដ៏​អនាធិបតេយ្យ ហើយ​គេ​អាច​ប៉ាន់ប្រមាណ​ដឹងថា លោក ថោង សុខាំ​ភូ អាច​ប្រព្រឹត្ត​អំពើ​កាប់​ដាវ ខ្លាំង​ជាង​លោក ផូ ផល្លា ដែល​ត្រូវ​បានដាក់​ឲ្យ​ចូលនិវត្តន៍​ទៅទៀត ក៏​ព្រោះតែ​លោក ថោង សុខាំ​ភូ មាន​ខ្នងបង្អែក​និង​ខ្សែ​ទុយោ​ធំៗ​អាច​បង្ក​ព្យុះភ្លៀង​តាមតែ​ទំនើងចិត្ត។ រឿង​ដែល​សំខាន់បំផុត​នោះ គឺ​លោក ថោង សុខាំ​ភូ ចេះ​ក្បាច់​ពិសេស​ក្នុងការ​ទំនាក់​ទំនងជា​មួយក្រុម​ឈ្មួញ​ធំៗ​ឲ្យ​តម្រង់ ជួរ​ចូល​បង់លុយ​មិន​ក្រែង​ញញើត​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ សូម្បីតែ​បន្តិច ព្រោះ​បទពិសោធន៍​ដែល​លោក ថោង សុខាំ​ភូ ធ្លាប់បាន​ជួយ​សម្របសម្រួល​និង​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ ខុសច្បាប់​ទំនិញគេចពន្ធ​តាម​ច្រក​ផែ កែវផុស គឺ​លោក ថោង សុខាំ​ភូ អាច​យកទៅ​ប្រើប្រាស់​នៅ​ខេត្តបន្ទាយមានជ័យ​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុងការ ប្រមូល​លុយ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​។​


​មន្ត្រី​មួយចំនួន​ធ្លាប់បាន​លើកឡើង​ពី​ភាព​អសកម្ម អំពើ​បក្ខពួកនិយម និង​ការ​កិបកេង​ចំណូល​ពន្ធ​របស់លោក ផូ ផល្លា ដែល​ពេលខ្លះ​មានការ​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញកណ្តាល​លួច​នាំចូល​ម៉ូតូ​ក្តៅ ឬ​ប្រភេទ​ទំនិញ​មួយចំនួន ដោយ​បំពាន​លើ​សិទ្ធិ​ស្របច្បាប់​របស់ ក្រុមហ៊ុន​ធំៗ​ដោយ​គ្មាន​ក្រែង​ញញើត​អ្វី​ឡើយ ហើយ​នៅពេលដែល​លោក ថោង សុខាំ​ភូ ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធានស្តីទី​សាខាគយ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៣០ ខែមេសា​ឆ្នាំ​២០១៣ គេ​សង្កេតឃើញ មន្ត្រី​គយ​ដែល​ពូកែ​កាប់​ដាវ រក​ចំណូល​ពី​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​បាននាំគ្នា ចូលខ្លួន​ទៅ​បង្ហាញមុខ​សម្តែង​ការគួរសម ជាមួយ​លោក ថោង សុខាំ​ភូ យ៉ាង គគ្រឹកគគ្រេង ហើយ​លោក ថោង សុខាំ​ភូ បាន​មើល​ជើង មន្ត្រី​គយ​រួចទៅហើយ សម្រាប់​ការតែងតាំង​ជាពិសេស​ឲ្យ​មន្ត្រី​ពូកែ​កាប់​ដាវ​មួយចំនួន​ចេញ​ប្រមូល លុយ មិន​ខុសពី​រូបភាព​ដែល​លោក ផូ ផល្លា ធ្លាប់បាន​អនុវត្តន៍​នោះទេ ។​


​មជ្ឈដ្ឋាន​មួយចំនួន​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ថា​តើ​លោក ថោង សុខាំ​ភូ ពូកែ​រក​ចំណូល​បង់​ចូល​ជា​ថវិកាជាតិ​បាន​ច្រើនជាង​លោក ផូ ផល្លា ដែលជា​មេ​គយ​ចាស់ ឬ​ពូកែ​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ដូចដែល​គាត់​ធ្លាប់​បានធ្វើ​នៅ​ច្រក កែវផុស​។ យ៉ាងណាក៏ដោយ​ក្រុម​ឈ្មួញ​មួយចំនួន​បាន​រំលឹក អំពី​ជំនាញ​និង​បទពិសោធន៍​របស់លោក ថោង សុខាំ​ភូ ដែល​ហ៊ាន​ចេញ មុខ​សម្របសម្រួល​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ​ជាច្រើន​នាំចូល​ទំនិញ​ខុសច្បាប់​និង ទំនិញគេចពន្ធ​មកពី​ស្រុកថៃ​ចូល​តាម​ច្រក​ផែ កែវផុស ដូច​ជាការ​ក្លែងភេទ​ទំនិញ ករណី​នាំចូល​ទូរស័ព្ទដៃ​ទំនើប​បែរជា​កំណត់​ឲ្យ​បង់ពន្ធ​ជា​ប្រភេទ ទូរស័ព្ទ​ចិន​ឬ​ប្រភេទ​ទូរស័ព្ទ​ជជុះ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ ច្រើនសន្ធឹក​សន្ធាប់​ក្នុង​មួយខែៗ ហើយ​លោក ថោង សុខាំ​ភូ ក៏មាន​ឱកាស​ប្រមូល​លុយ​ពី​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ នាំចូល​ទំនិញ​ខុសច្បាប់​ឬ​ទំនិញគេចពន្ធ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន ផ្ទាល់ខ្លួន​និង​សម្រាប់​អភិវឌ្ឍន៍​មុខតំណែង​ឈានឡើង​ដូច​កាំជណ្តើរ​។​


​ឥទ្ធិពល​និង​អំណាច​របស់លោក ថោង សុខាំ​ភូ បានមកពី​ការ​លុតក្រាប និង​ការ​អែបអប​អគ្គនាយក​គយ លោក ប៉ែន ស៊ីម៉ន ហើយ​បុណ្យស័ក្តិ​និង​តំណែង​របស់លោក ថោង សុខាំ​ភូ ដែល​ចេះតែ​អភិវឌ្ឍន៍​ឈានឡើង​ជា​លំដាប់​ក៏​ព្រោះ​តែមាន​លោក កែវ សុខ​ឃាង ជា​មេ​គយ​ចល័ត​នៅ​ទូទាំងប្រទេស និង​លោក ប៉ែន សំអាត ជា​អ្នក​ជួយ​ជ្រោមជ្រែង ដូច្នេះហើយ​បានជា​លោក ថោង សុខាំ​ភូ ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​អំឡុង​ពេលដែល​គាត់​ធ្វើជា​ប្រធានការិយាល័យ ប្រចាំ​ច្រក​ផែ កែវផុស​។ ដូច្នេះ​លោក ថោង សុខាំ​ភូ មិន​ខ្លាចញញើត​ក្នុងការ​ប្រើប្រាស់​រូបមន្ត​ចាស់​របស់គាត់ ដើម្បី​ប្រមូល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ដែល​រកស៊ី​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ដែល​កំពុង​ធ្វើ​សកម្មភាព​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​យ៉ាង​គគ្រឹក គគ្រេង​នោះទេ ៕

6-May

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published