វៀតណាម ទទួលបាន​ជោគជ័យ​ក្នុងការ​បង្ហោះ​ផ្កាយរណប ទៅកាន់​ដង​តារាវិថី

, , Leave a comment

​កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៣ កន្លងមក ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិន​ហួរ​របស់​ចិន បាន​ចុះផ្សាយ​ថា ក្រុ​ម​អ្នក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹងថា​នៅ​ចុង​សប្តាហ៍ កន្លងទៅ នេះ​ពួក គេ​បានរៀបចំ និង​បង្ហោះ​ផ្កាយរណប​ឈ្មោះ VNREDSat-1 ទៅកាន់​ដង​តារាវិថី ដោយ​លទ្ធផល​ជោគជ័យ​ទាំងស្រុង​។​ ​

 

ផ្កាយរណប​ឈ្មោះ VNREDSat-1 ផលិតឡើង ដោយ​ប្រទេស​បារាំង ដែល មាន​ក្រសួង ការពារជាតិ និង​ក្រុមហ៊ុន​អវកាស មួយ​ឈ្មោះ EADS ជា​អ្នកផ្តល់​ប្រឹក្សា​ផ្ទាល់ និង​បាន​ចំណាយ ទឹកប្រាក់ អស់​ចំនួន​៥៥,៨​លាន​អឺរ៉ូ ស្មើនឹង​៧៣,៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្រោម​ការជួយ គាំទ្រ​ពី​សំណាក់ រដ្ឋាភិបាល​បារាំង ដែលមាន​ទឹកប្រាក់ ចំនួន​៣,១​លាន​ដុល្លារ ផងដែរ​សម្រាប់ គម្រោងការ​មួយ​នេះ ។​ ​

 

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បញ្ជាក់ថា ផ្កាយរណប​មួយ​នេះ​មាន​សមត្ថភាព​អាច​ផ្តល់ និង​បញ្ជូន​ព័ត៌មាន​រូបភាព យ៉ាង ច្បាស់ មកកាន់​ភ្នាក់ងារ តំបន់ និង​ទីក្រុង​នានា​បាន យ៉ាង​ប្រសើរ ជាពិសេស​វា​អាច​ថត​យក សកម្មភាព​នៃ គ្រោះធម្មជាតិ បញ្ជូន​មកជា​ដំណឹង​មកកាន់​ផែនដី​បាន​យ៉ាង​ឆាប់រហ័ស​ទៀតផង ៕ ​

1039-final-countdown

 

Leave a Reply

(*) Required, Your email will not be published