ថៅកែ​បោក​បញ្ឆោត​ឲ្យ​ធ្វើជា​ស្រី​ម៉ាស្សា និង​បង្ខំ​ឲ្យ​បម្រើ​ផ្លូវភេទ មួយថ្ងៃ​១០​ទៅ​១៥​ដង​

, , Leave a comment

​ក្រុង​ប៉ោយប៉ែត ៖ កម្លាំង ​កងរាជអាវុធហត្ថ​ក្រុង ប៉ោយប៉ែត​បាន​ឃាត់ខ្លួន ស្ត្រី​ជា​ថៅកែ​ហាង​ម៉ាស្សា​ម្នាក់ កាលពី​វេលា ម៉ោង​៣​រសៀល ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ​ម៉ាស្សា​ស្រី​ល័​ក្ខ ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យសង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​។​


 ស្ត្រី​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ កង ស្រី​ល័​ក្ខ អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត បន្ទាប់ពី​ស្ត្រី​រងគ្រោះ ឈ្មោះ ហ​.​ស​.​ភ​. អាយុ​២១​ឆ្នាំ បាន​បញ្ជាក់ថា ឈ្មោះ កង ស្រី​ល័​ក្ខ ត្រូវជា​បងប្អូនជីដូន​មួយ​នឹង​គ្នា ហើយ​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១២​កន្លងទៅ ឈ្មោះ កង ស្រី​ល័​ក្ខ បាន​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​បងស្រី​របស់ខ្លួន នៅឯ រាជធានី​ភ្នំពេញ​ដែល​ត្រូវបាន​ប្តី​របស់គាត់ វាយ​ធ្វើបាប ហ់យ​ក៏បាន​ជួប​នាង​នៅ​ទីនោះ​។


​នារី​រងគ្រោះ​បន្តថា គ្រានោះ​ឈ្មោះ កង ស្រី​ល័​ក្ខ ក៏បាន​សុំ បងស្រី​របស់ខ្លួន​ទៅធ្វើ​ការងារ​បម្រើ​ផ្ទះ ដោយ​គិត​ប្រាក់ខែ ២០​ម៉ឺន​រៀល ក្នុង​១​ខែ លុះ​ពេល​បម្រើ​ការងារ​បាន​១​ខែ ឈ្មោះ កង ស្រី​ល័​ក្ខ បាន​បង្ខំ​នាង​ឲ្យ​ធ្វើជា​ស្រី​ម៉ាស្សា និង​បង្ខំ​ឲ្យ​បម្រើ​ផ្លូវភេទ​ថែមទៀត​ផង បើ​ពុំ​នោះទេ​គេ​នឹង​វាយដំ​ដោយ​ប្រើ​ដំបង​ទីប ខ្សែភ្លើង ហើយ​ក្នុង​១​ថ្ងៃៗ​បម្រើភ្ញៀវ​ពី​១០​ទៅ​១៥​ដង និង​បើសិនជា​ទៅជា​មួយ​ភ្ញៀវ​ក្រៅ​ផ្ទះ​តម្លៃ​ចាប់ពី ១​ពាន់​ទៅ​២​ពាន់​បាត​។


​ដោយសារ​ទ្រាំ​មិនបាន នាង​បាន​ដាច់ចិត្ត​លួច​រត់​ទៅផ្ទះ​បង​ស្ត្រី​នៅ​រាជធានី​ភ្នំពេញ រៀបរាប់​ប្រាប់​ពី​រឿងហេតុ​កើតឡើង និង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដោយ​ប្តឹង​ទាម​ទារជំងឺចិត្ត​ពី​ឈ្មោះ កង ស្រី​ល័​ក្ខ ចំនួន​៧​ពាន់​ដុល្លារ និង​សុំ​ឲ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ពីបទ​សញ្ចរ​កម្ម និង​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​៕

6-May

 

Leave a Reply

(*) Required, Your email will not be published