ឪពុក​តិ​រិ​ច្ឆា​ន​ពិការ​ជើង​ទាំងពីរ រំលោភ​កូនស្រី​បង្កើត​រយៈពេល ៨​ឆ្នាំ ទើប​បែកការណ៍​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ឪពុក​តិ​រិ​ច្ឆា​ន​ពិការ​ជើង​ទាំងពីរ ដែល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន  CRS បាន​ចាប់រំលោភ​កូនស្រី​បង្កើត របស់ខ្លួន​រយៈពេល ៥​ឆ្នាំ​ទើប​បែកធ្លាយ ហើយ​កាលពី​វេលា​ម៉ោង៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៣ខែឧសភា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​របស់ ម្ដាយ​កុមារី​រងគ្រោះ និង​ត្រូវជា​ប្រពន្ធ​របស់​ជនល្មើស សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះជួល​លេខ ១៤-១៥ ផ្លូវលំ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។


​ជនល្មើស​ជា​បុរស​ពិការ​ជើង​ទាំង​២ ឈ្មោះ ទិន ចាន់ថន ហៅ បាក់ អាយុ ៥១ ឆ្នាំ​ជាប់ចោទ​ពីបទ រំលោភ​កូនស្រី​តាំងពី​រូបនាង នៅ​អាយុ ៨​ឆ្នាំ​មកម្ល៉េះ​គឺ​អំឡុង​ឆ្នាំ​២០០៨ រហូតមកដល់​បច្ចុប្បន្ន នាង​មាន​អាយុ ១៣ ឆ្នាំ​ទៅហើយ ។ មុនពេល​កើតហេតុ ស្ដ្រី​ជា​ម្ដាយ​កុមារី​រងគ្រោះ​បាន​ចេញទៅ​ផ្សារ ហើយ​ទុកឱ្យ​កុមារី ថ​.​ស​.​ឡ នៅផ្ទះ​ជាមួយ កូនប្រុស​ម្នាក់ទៀត ស្រាប់តែ​ឪពុក​តិ​រិ​ច្ឆា​ន​ឈ្មោះ ទិន ចាន់ថន បានមក​ដល់ផ្ទះ ហើយ​ឃើញ​កូនប្រុស​-​ស្រី​ទាំង​២​កំពុង​ដេក​នៅលើ​គ្រែ បានធ្វើ​សកម្មភាព​ចាប់រំលោភ រហូត​បានសម្រេច រួចហើយ ក៏​គេចខ្លួន​តែម្ដងទៅ ។


​ក្រោយពី​ទទួល​ព័ត៌មាន​នេះ ស្ដ្រី​ជា​ម្ដាយ​ក៏បាន​នាំ​កុមារី​រងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​នគរបាល​ប៉ុស្ដិ៍​ចាក់អង្រែ​ក្រោម ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ឪពុក​តិ​រិ​ច្ឆា​ន​ឈ្មោះ ទិន ចាន់ថន នៅមុខ​ផ្ទះជួល​របស់ខ្លួន ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ទិន ចាន់ថន បាន​សារភាពថា ខ្លួន​បាន​ចាប់រំលោភ​កូនស្រី របស់ខ្លួន​តាំងពី​ឆ្នាំ​២០០៨ មកម្ល៉េះ គឺ​រំលោភ​ជាច្រើន​ដង ៕

5-May

 

Leave a Reply

(*) Required, Your email will not be published