ព្រឹត្តិការណ៍​ទី ៧០ ក្នុង​វិស័យ​ទេសចរណ៍​ជាតិ​វៀតណាម ឆ្នាំ ២០១៣

, , Leave a comment

​ហាណូយ ៖ ជា​ ព្រឹត្តិការណ៍​ទី ៧០​ហើយ​ដែល​បាន​ប្រារព្ធ​ឡើង​ក្នុងអំឡុង​ឆ្នាំ 2013 សម្រាប់​វិស័យ​ទេសចរណ៍​ជាតិ​វៀតណាម​មាន​ឈ្មោះថា "​អារ្យធម៌​ទន្លេ​ក្រហម​" ។​ ព្រឹត្តិការណ៍​នេះ​នឹងត្រូវ​ប្រារព្ធ​នៅលើ​ថ្ងៃទី 19 ខែធ្នូ 2013 ខាងមុខ​នៅ​ទីក្រុង​ហាណូយ ដែល​ដឹកនាំ​ដោយ​ក្រុមប្រឹក្សាភិបាល​រៀបចំ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ល្បីៗ ។​ ​នៅក្នុង​ឆ្នាំ​2013 នេះ​ប្រទេស​វៀតណាម មានការ​កើនឡើង​ខ្ពស់​នៅក្នុង​វិស័យ​ទេសចរណ៍ នេះ​បើ​ប្រៀបធៀប​នឹង​ប្រទេស​ផ្សេងៗ​នៅក្នុង​តំន​ប់​។

 

នៅក្នុង​ទិវា​ទេសចរណ៍​ជាតិ​របស់​វៀតណាម​នេះដែរ ក៏មាន​ការចូលរួម​ពី​ប្រទេស​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​នៃ​ប្រទេស​បារាំង​និង ​អង្គការ​ទេសចរណ៍​អន្តរជាតិ​ផ្សេង​ដែល​មកពី​ច្រើន​ប្រទេស​ដូចជា​ប្រទេស​ចិន​ , ជប៉ុន​, ប្រទេស​រុស្ស៊ី​, សាធារណរដ្ឋ​កូរ៉េ​, ប្រទេស​ថៃ​និង ប្រទេស​ឡាវ​។​ ​ក្នុងនោះដែរ​ក៏មាន​ការរៀបចំ​ការប្រគំ​ត​ន្រី្ត​សម្រាប់​ក្រុម​តារាចម្រៀង និង​តារា​សម្តែង ជាតិ និង​អន្តរជាតិ​ល្បីៗ មកពី​ប្រទេស​ជប៉ុន រុស្ស៊ី សាធារណរដ្ឋ​កូរ៉េ ឡាវ ប្រទេស​ថៃ ប្រទេស​ចិន ហ្វាំ​ង​ឡង់ អូស្ត្រាលី ឥណ្ឌា សហរដ្ឋអាមេរិក បារាំង ផងដែរ​។​

 

​គួ​រម្លឹកថា​ព្រឹត្តិការណ៍​នេះ មាន​គោលបំណង​ដើម្បី​លើកកម្ពស់​ទីផ្សារ​គោលដៅ​ការធ្វើដំណើរ​និង​ការទាក់ទាញ​ ភ្ញៀវទេសចរ​សម្រាប់​ភ្ញៀវទេសចរ​ក្នុងស្រុក​ក៏ដូចជា​ជនបរទេស​។ ដើម្បី​ជាការ​បង្កើន​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​និង​ការតភ្ជាប់​រវាង​ តំបន់​នៅ​ទូទាំងប្រទេស​៕ ​

 

best-vietnam-beaches

halong (1)

Halong

vietnam-tourism

 

Leave a Reply

(*) Required, Your email will not be published