បាញ់​នារី​ម្នាក់​រងរបួស​ធ្ងន់​ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច ត្រូវ​សមត្ថ​ក​លិ​ច្ច​ឃាត់ខ្លួន​បាន​ពីរ​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ចោរប្លន់​ប្រដាប់អាវុធ​ចំនួន​ពិរ​នាក់  ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ ចាប់ខ្លួនបាន​នៅ​ចំណុច ផ្លូវ​ទំនប់​ស្ទឹង​ព្រែក​ត្នោត ភូមិ​អង្គ សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង១៩​នឹង​២០​នាទីថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៣ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព បាញ់ប្រហារ​លើក​ស្រី្ត​ម្នាក់ រួច​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ តែ​មិនបាន​សម្រេច ហើយ​ត្រូវ​សមត្ថកិច្ច ចាប់​ជាប់​ម្នាក់​ភ្លាមៗ ។​


​ជនល្មើស​មានឈ្មោះ សុទ្ធ សុធី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ដើម​ពោធិ៍ សង្កាត់​ជ័យ​ជំ​នៈ ក្រុង​តាខ្មៅ ខេត្តកណ្តាល នឹង​បក្ខពួក​ម្នាក់ទៀត ដែល​រត់​រួច​ឈ្មោះ ប៊ូ សំណាង អាយុ​ជាង​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ មុនពេល​ឃាត់ខ្លួន​គឺ​ឈ្មោះ សុទ្ធ សុធី និង​បក្ខពួក​បាននាំគ្នា​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ តាកែវ 1H-3723 ធ្វើ​សកម្មភាព​បាញ់​ចំនួន​ពីរ​គ្រាប់​ទៅ​លើក​នារី​ម្នាក់ នៅ​ចំណុច​ភូមិ​អង្គ សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ ប្លន់​យក​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BU-1008 មិនបាន​សម្រេច ដោយសារ​នារី​រងគ្រោះ​មិន​ព្រម​ឲ្យ ។​


​ពេលនោះ​ក្រុម​ជនប្រដាប់អាវុធ ក៏​បង្ខំចិត្ត​បាញ់ប្រហារ​ចំនួន​ពីរ​គ្រាប់​ចំ​ភ្លៅ​ខាងឆ្វេង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ សុទ្ធ សុធី បាន​ឆ្លើយ​សារភាពថា ខ្លួន​នឹង​បក្ខពួក​ម្នាក់ទៀត ពិតជា​បានធ្វើ​សកម្មភាព​បាញ់ ប្រហារ​លើ​នារី​រងគ្រោះ​ប្លន់​យក ម៉ូតូ​ពិតប្រាកដ​មែន ដោយ​ខ្លួន​ជា​អ្នកបើក​ម៉ូតូ​ហើយ​ឈ្មោះ ប៊ូ សំណាង ជា​អ្នកដៃដល់​បាញ់ប្រហារ​លើ​នារី​រងគ្រោះ​ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច ដោយសារ​អ្នកស្រុក​ឃើញ​ទាន់ ធ្វើ​ឲ្យ​ពួកខ្លួន​ភ័យ​ស្លន់ ស្លោ​ក៏​នាំគ្នា ជិះ​ម៉ូតូ​រត់គេច​ដល់​ចំណុច​ព្រៃ​ស្ងាត់ ក៏​ផ្តួល​ម៉ូតូ​ចោល​រត់​ចូល​ព្រៃ តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​គេ​បាន​ម្នាក់ ។​


​លុះដល់​វេលា​ម៉ោង​២​និង​៣០​នាទី រំលងអធ្រាត្រ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៣ ជនសង្ស័យ​ឈ្មោះ​ប៊ូ សំណាង ក៏​ដើរចេញ ពី​ព្រៃ​ឫស្សី​នោះ​ទៅរក​ម៉ូតូឌុប​ជិះ ពេល នោះ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ក៏​ឃាត់​សួរនាំ  ដោយ​ឃើញ​ខោ​និង​កាបូប​សើម​ហើយ ទូរស័ព្ទ​ក៏​ចូល​ទឹក​ទៀត​ក៏​នាំទៅដល់​ប៉ុស្ដិ៍ ដើម្បីឱ្យ​ជនសង្ស័យ​ម្នាក់ទៀត​ដែល សមត្ថកិច្ច​ឃាត់​មុន​នោះ​មើល​ទើប​គេ ប្រាប់ថា​ឈ្មោះ ប៊ូ សំណាង នេះ​ជា​អ្នកបាញ់​ជនរងគ្រោះ​៕

5-May6

 

Leave a Reply

(*) Required, Your email will not be published