មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កាក់​រថយន្ត​ដឹកឈើ​គ្រញូង​ខូច​៣​ដុំ​តូចៗ​ជំរិត​ទារប្រាក់​គួរអោយ​ខ្មាស់អៀន​ណាស់​

, , Leave a comment

ខេត្ត​ស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោងជាង​១​យប់​ថ្ងៃទី​២ ខែឧសភា រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៣​ត្រង់ចំណុច ខាំ​ផាន់ ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។​មាន​ករណី​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ដែល​គេ​ដឹងថា​ជា​របស់ លោក​រស់ សារឿន​ មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត ស្ទឹងត្រែង  ជិះ​គ្នា​៣​នាក់​មាន​ម្នាក់​ឈ្មោះ​ឈា​ត វាសនា ជាម​ន្ត្រី​ កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែងបាន​បើក​ដេញ​កាក់​ជំរិត​ទារប្រាក់​ពី​ម្ចាស់​រថយន្ត​លុច​ស៊ី​ស​ RX300 ចំនួន​៧០០​ដុល្លារ​គួរ​អាក្រក់​និង​ខ្មាស់អៀន​ណាស់​។​

 

ប្រភពពី​ម្ចាស់​រថយន្ត​បានឱ្យដឹងថា ពួកគេ​មាន​គ្នា​៣​នាក់​បាន​ជិះ​រថយន្ត​លុច​ស៊ី​ស​RX300​ចេញពី​ស្រុក​សៀម​ប៉ាង​បាន​ដឹកឈើ​គ្រញូង​ខូចៗ​ចំនួន​៣​ដុំ​មាន​ទម្ងន់​ប្រហែល​៣០​គីឡូក្រាម ដែល​បាន​សុំ​ពី​បងប្អូន​។ លុះ​កំពុងធ្វើដំណើរ​តាមផ្លូវ ក៏មាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក​Tundra ពណ៌​កណ្តុរ​ប្រមេះ​ពាក់​ស្លាក លេខ​ភ្នំ ពេញ​2Q-6278 ដែល​គេ​ដឹងថា​ជា​របស់ លោក​​រស់ សារឿន​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត បាន​បើក​ប្រដេញ​កាក់​រថយន្ត​របស់​ពួកគេ តែ​ពួកគេ​​ទាំង ​៣ ​នាក់​មិនបាន​ឈប់​ទេ ព្រោះ​ជា​កន្លែង​ស្ងាត់ ហើយ​យប់​ងងឹត​ទៀតផង តែ​រថយន្ត​នោះ​នៅតែ​ដេញ​ស្ទាក់​ដដែល​។​ម្ចាស់​រថយន្ត​បាន​បន្តថា ក្រោយពី​ពួកគេ​ឃាត់​រថយន្ត​ហើយ​ត្រួតពិនិត្យ​ឃើញ​ឈើ​គ្រញូង​៣​ដុំ​ភ្លាម ពួកគេ​បាន​ដក​សោរ​រថយន្ត ហើយ​បានឱ្យ​អ្នកជិះ​ក្នុង​រថយន្ត​ទាំង​ ៣​ នាក់​​ចូលទៅក្នុង​រថយន្ត​ស៊េរី​ទំនើប​នោះ ហើយ​បក្ខ​ពួកគេ​ម្នាក់ទៀត បាន​បើករថយន្ត​ដឹកឈើ​ទៅមុខ​បាត់ ដោយ​គំរាមថា​យកទៅ​កន្លែង  បើ​ចង់​រួចខ្លួន​ត្រូវ​បង់​១០០០ ​ដុល្លារ​។ ម្ចាស់​រថយន្ត​ដឹកឈើ​បាន​អង្វរ​ថា ខ្ញុំ​គ្មាន​លុយ​ទេសល់​តែ​ ៧០០ ​ដុល្លារ​ទេសុំ​សំរួល​យក​ត្រឹមតែ​ ៥០០​ ដុល្លា  ទៅបាន​ហើយ តែ​ក្រុម​សមត្ថកិច្ច​នោះ​នៅតែ​មិន​ព្រម  ដោយសារ​មានការ​ភ័យខ្លាច​ផង​នោះ ពួកគេ​សុខចិត្ត​ឱ្យ​ទាំង​៧០០​ដុល្លារ​ដោយ​បង្ខំចិត្ត​ដើម្បី​រួចខ្លួន​។​

 

នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា​ឆ្នាំ​២០១៣ ម្ចាស់​រថយន្ត​ RX300 ដែល​មន្ត្រី​ខិលខូច​ជា​​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង  ដេញ​កាក់​ជំរិត​ទារប្រាក់​នោះបានដាក់​ពាក្យបណ្តឹង​ទៅកាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដោយសារតែ​ពួកគេ​ដឹកឈើ​ត្រឹមតែ​បី​ដុំ​សោះ​ទារ​លុយ​​ដល់​ទៅ​៧០០​ដុល្លារ​។ ចំណែក​រថយន្ត​ជា​អ្នករកស៊ី​វិញ ដឹក​រាប់រយ​គីឡូ​បាន​យ៉ាង​រំភើយ​។​

 

​ទាក់ទិន​និង​ករណី​ខាងលើនេះ​យើង​មិនអាច​ទាក់ទង លោក​រស់ សារឿន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ដែលជា​ម្ចាស់​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក​Tundra ពណ៌​កណ្តុរ​ប្រមេះ​ពាក់​ស្លាក លេខ​ភ្នំ ពេញ​2Q-6278​បណ្តោយអោយ​កូនចៅ​ធ្វើជា​មធ្យោបាយ​បើក​ដេញ​កាក់​ជំរិត​ទារប្រាក់​ ​បានទេ​ព្រោះ​តេ​ចូល​មិនមាន​អ្នក​លើក ។​ហើយ​ករណី​ខាងលើនេះ​អ្នកច្បាប់​មួយរូប​រៀបរាប់ថា​ ​វា​ជា​ករណី​ខុសច្បាប់​ព្រោះ​បើ ម្ចាស់​រថយន្ត លុច​ស៊ី​ស​RX300​ដឹកឈើ​គ្រញូង​ខូចៗ​ចំនួន​៣​ដុំ​ ​មាន​ទម្ងន់​ប្រហែល​៣០​គីឡូក្រាម ខាង មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង  យល់ថា​ខុសច្បាប់​ ​គួរ​ចាប់​បញ្ជូនទៅ​សមត្ថកិច្ច​ជំនាញរ​ដ្ធ​បាល​ព្រៃឈើ​មិនគួរ បើករថយន្ត​ប្រដេញ​កាក់​រថយន្ត​ ​ជំរិត​ទារប្រាក់​នោះទេ​ព្រោះ​ជា​ទង្វើរ​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ​ជា​សមត្ថកិច្ច​កងរាជអាវុធហត្ថ​មិនគួរណា​បើក​ប្រដេញ​កាក់​ រថយន្ត​ទារប្រាក់​ពី​ប្រជា​ពលរ​ដ្ធ​នោះទេ​។​លោក ឧ បូ​រិ​ន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​មិនអាច​ទាក់ទង​បានទេ​ហើយ​សង្ឃឹមថានឹង​មានកា​រ​ពិន័យ​ចំពោះ​ ​កូនចៅ​ខិលខូច​ខាងលើ​និង​ប្រាកដជា​ពង្រឹង​វិន័យ​បន្ថែមទៀត​ជាមិនខាន​៕

5
ដុំ​ក្រញូង​ខូច​បី​ដុំ​PM​ខេត្តស្ទឹងត្រែង​កាក់​រថយន្ត​ជំរិត​ទារប្រាក់​៧០០​ដុល្លា​គួរអោយ​ខ្មាស់អៀន​ណាស់​

 

Leave a Reply

(*) Required, Your email will not be published