ប្រធានាធិបតី​អាមេរិក ពន្យល់​ពី​មូល​ហេតុដែល​មិន​ចេញ ច្បាប់​សង្គ្រាម​នៅ​ប្រទេស​ស៊ី​រី​

, , Leave a comment

​ក្រុង​វ៉ា​ស៊ិន​តោន ៖ ប្រធានាធិបតី ​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បដិសេធ​ចំពោះ​ការចេញ​ច្បាប់ សង្គ្រាម​នៅ​ប្រទេស​ស៊ី​រី តែ​លោក​មិន​ហាម​ការប្រើ​កម្លាំង​ទ័ព​អាមេរិក ដើម្បី​ទប់ស្កាត់​ករណី​ដែល​រដ្ឋ​ភិ​បាល​ស៊ី​រី ដែល​បាន​ប្រើ​អាវុធ​គីមី​នោះទេ​។លោក អូ​បា​ម៉ា បាន​បដិសេធ​បែបនេះ ដោយ​សំអាងថា ចាំមើល​កាលៈទេសៈ​សិន ប៉ុន្តែ​អាមេរិក​នៅតែ​អំណាច​គ្រប់គ្រាន់ ក្នុង​ការរក្សាសន្តិសុខ​ជាតិ។​


​លោក អូ​បា​ម៉ា ថ្លែង​បែបនេះ ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​តំបន់ Costa Rica ដែល​អាមេរិក​ចោទថា ប្រទេស​ស៊ី​រី ប្រើ​អាវុធ​មាន​សារធាតុ​គីមី​។ ប៉ុន្តែ​អាមេរិក​មិនដឹង​ច្បាស់​ថា ប្រើ​នៅពេលណា នៅ​កន្លែង​ជាក់លាក់ ឬ​ប្រើ​ដោយ​របៀប​ណា​ទេ ។ កាលពី​ថ្ងៃទី ១ ឧសភា លោក អូ​បា​ម៉ា បាន​រម្លឹក​ឡើងវិញ នូវ​លទ្ធភាព​ដែល​អាច​ប្រើប្រាស់​កម្លាំង យោធា​ទៅលើ​ប្រទេស​ស៊ី​រី ប្រសិនបើ​រកឃើញ​ភស្ដុតាង​ច្បាស់លាស់​ថា រដ្ឋាភិបាល​ស៊ី​រី​បាន ប្រើប្រាស់​អាវុធ​ជីវសាស្ដ្រ នៅក្នុង​សង្គ្រាមស៊ីវិល​អូសបន្លាយ​រយៈ ពេល​ជាង​២​ឆ្នាំកន្លងមក ។​


​បើ​មាន​ករណីបែបនេះ​មែន​នោះ  រដ្ឋាភិបាល​របស់លោក អាសាត មិន​ខុស​អ្វី​ពី​អតីត​រដ្ឋាភិបាល​លោក ហ្គា​ដា​ហ្វី ដែល​ត្រូវ​ដួលរលំ​ដោយ ការប្រើប្រាស់​កម្លាំងយោធា​របស់លោក​ខាងលិច ។ លោក អូ​បា​ម៉ា បាន​អំពាវនាវ​ឱ្យមាន​ការ អត់ធ្មត់ និង​ស្វែងរក​ភស្ដុតាង​ឱ្យបាន ច្បាស់លាស់​ពី​ការប្រើប្រាស់​អាវុធ​ជីវសាស្ដ្រ ដោយ​របៀប​ណា​ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​ស៊ី​រី ។ ប្រសិនបើ​មាន​ភស្ដុតាង គ្រប់គ្រាន់​នោះ មន្ទីរ​បញ្ច​កោណ​អាមេរិក នឹងត្រូវ​ចាត់វិធានការ​ដោយ​កម្លាំង យោធា ដោយសារតែ​កម្លាំង​ទាហាន​ស៊ី​រី បាន​ឆ្លង​ផុត​បន្ទាត់​ក្រហម​ពី​ការប្រើប្រាស់​អាវុធ​គីមី​សាស្ដ្រ។


​ប្រធានាធិបតី​អាមេរិក​ក៏បាន​លើកឡើង​ពី​គម្រោង​ជ្រៀតជ្រែក​ដោយ​យោធា ទៅក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី ដើម្បី​បញ្ចប់​ការបង្ហូរ​ឈាម​ជា​រៀងរាល់ថ្ងៃ អូសបន្លាយ រយៈពេល​ជាង​២​ឆ្នាំកន្លងមក ។ សហរដ្ឋអាមេរិក​ក្រៅពី​ការជួយ​ផ្គត់ផ្គង់​សព្វាវុធ​ដល់​ក្រុម​បះបោរ​ស៊ី​រី ក៏បាន​សិក្សា​ពី​គម្រោង​វាយប្រហារ ដោយ​កាំជ្រួច​មី​ស៊ី​ល ទៅ​ទីតាំង​នានា​របស់​រដ្ឋាភិបាល​ស៊ី​រី ហើយ​ប្រទេស​ជា​សម្ពន្ធ​មិ​ត្ដ​អាមេរិក និង​តំណាងរាស្ដ្រ​អាមេរិក​មួយ ចំនួន​បង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង ព្រោះ​ក្រុម​អ្នកគាំទ្រ​ឱ្យ​វាយប្រហារ​ស៊ី​រី បាន​បញ្ជាក់ថា ការស្លាប់​របស់​ពលរ​ដ្ឋ​ស៊ី​រី ជាង​៧​ម៉ឺន​នាក់ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់ ភស្ដុតាង​ដែល​អាមេរិក​អាច​បើក​ការ វាយប្រហារ​ដើម្បី​បញ្ចប់​ការបង្ហូរ​ឈាម​នៅ​ទីនោះ ៕

5-May

 

Leave a Reply

(*) Required, Your email will not be published