ភ្លើង​ឆេះ​ព្រៃ​រាលដាល​ទ្រង់ទ្រាយ​ធំ​នៅ​រដ្ឋ​ឡូ​អេ​ន​ជឺ​ឡេស ឡើងដល់ ៧២​គីឡូម៉ែត្រ​ការ៉េ ក្នុង​រយៈពេល​មួយថ្ងៃ​

, , Leave a comment

​រដ្ឋ​ឡូ​អេ​ន​ជឺ​ឡេស ៖ ភ្លើង​ឆេះ​ព្រៃ​ដ៏​រន្ធត់​មួយ​បាន កើតឡើង​កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៣ នៅ​រដ្ឋ​ឡូ​អេ​ន​ជឺ​ឡេស ដោយមាន​ល្បឿន​រាល ដាល​គួរឱ្យ​ព្រួយបារម្ភ ដែល​រាលដាល​ពីមួយ​គីឡូ​ម៉ែត្រការ៉េ​ឡើងដល់ ៧២​គីឡូម៉ែត្រ​ការ៉េ ក្នុង​រយៈពេល​តែ​១​ថ្ងៃ ប៉ុណ្ណោះ ដោយ​ភ្លើង​ឆេះ​ព្រៃ​មាន​ទំហំ​ធំ​ហើយ​រាលដាល​ពី​តំបន់​វេន​ទូ​រ៉ា ឆ្ពោះទៅ​បាលី​ប៊ូ​ភាគ ខាងត្បូង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ក្នុង​ល្បឿន​យ៉ាង​លឿន ។


​ភ្លើង​ឆេះ​ព្រៃ​បាន​បំផ្លាញ​ផ្ទះសម្បែង និង​រថយន្ដ​ជាច្រើន ហើយ​ផ្ទះ​ជាង​៤​ពាន់​ខ្នង​ទៀត​ក៏​រង​ការគំរាមកំហែង​ផងដែរ​។ ពលរដ្ឋ​១១៥​ពាន់​គ្រួសារ គ្មាន​អគ្គិសនី​ប្រើប្រាស់​និង​សាលារៀន ច្រើន​ខ្នង​ត្រូវ​បិទទ្វារ ។ ក្រុម​ពន្លត់​អគ្គិភ័យ​ជាង​១​ពាន់ នាក់ បាន​ខិតខំ​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ហើយ ពន្លត់​បានតែ​២០​ភាគរយ​ប៉ុណ្ណោះ​។ គ្រោះ អគ្គិភ័យ​លើក​នេះ​កើតឡើង​ដោយ​ចៃដន្យ ហើយ​ពេលកន្លងមក គ្រោះ​អគ្គិភ័យ​តែងតែ​កើតឡើង​នៅ​អំឡុង​ខែសីហា និង​ខែកញ្ញា​ដែលមាន​កម្ដៅ​ក្ដៅ​ខ្លាំង ។​


​អ្នកនាំពាក្យ​នាយកដ្ឋាន​ប​ង្គ្រា​ប​អគ្គិភ័យ លោក Tom Kruschker បាន​អះអាងថា “ ជាធម្មតា​យើង តែងតែ​បានឃើញ​ភ្លើង​ឆេះ​ព្រៃ​រាលដាល ទ្រង់ទ្រាយ​បែបនេះ​នៅ​អំ​ឡុងចុង​រដូវក្ដៅ  ដែលជា​ពេលវេលា​មាន​អាកាសធាតុ ឡើង​ក្ដៅ​ខ្លាំង ។ ប៉ុន្ដែ​ឥឡូវនេះ​ស្រាប់តែ​វា​កើតឡើង​នៅ​ខែឧសភា ខុស​ប្រក្រតី​បែបនេះ​ទៅវិញ​” ។ ដោយឡែក​ឧតុនិយម ក្នុង​តំបន់​បានប្រកាស​នៅ​ថ្ងៃ​សុក្រ​ថា អាកាសធាតុ​ឡើងដល់​៣៦​អង្សា​សេ ដែលជា​រឿង​គួរ​ឲ្យ​ព្រួយ​បារ​ម្មរណ៍​បំផុត ៕

5-May1

 

Leave a Reply

(*) Required, Your email will not be published