ផល​ល្អ និង​អាក្រក់​ចំពោះ​ការវះកាត់​ច្រមុះ

, , Leave a comment

ស្រី្ត​ភាគច្រើន​ដែល​ធ្វើការ​កែកុន​ច្រមុះ​ឲ្យ​ស្រួច​បាន​រអ៊ូ​ថា ប្រឈម​នឹង​បញ្ហា​ឧស្សាហ៍​ផ្តាសាយ​និង​ការ​រមាស់​ផ្សេងៗ​។​ទន្ទឹមនឹងនេះ​ក៏ មាន​ស្ត្រី​ខ្លះទៀត​កែ​ច្រមុះ​ម្តង​ហើយ​នៅតែ​មិន​ពេញចិត្ត ក៏​បន្ត​កែ​ជា​លើក​ទី​២ ទី​៣ ដូចជា តារាចម្រៀង​ខ្លះ​រហូត​ធ្វើការ​វះកាត់​៧ ទៅ​៨​ដង​ទំរាំ​តែ​គាត់​ពេញចិត្ត​។ ដូច្នេះ​តើ​អ្វី​ទៅជា​ភាព​ពិតប្រាកដ​របស់​ការវះកាត់​កែ​ច្រមុះ ហើយ​ប្រសិនបើ​ក្នុងករណី​ដែលមាន​បញ្ហា​ទាក់ទង​ជាមួយនឹង​ការកែ​ច្រមុះ តើ​វិធី​ព្យាបាល​ត្រូវធ្វើ​ដូចម្តេចខ្លះ​?


​ជាទូទៅ​ការវះកាត់​កែ​សម្ផស្ស​ច្រមុះ​មាន​ច្រើនបែប​ក្នុងនោះ​មានការ វះកាត់​កែ​សម្ផស្ស​ច្រមុះ​ដោយ​ដាក់បញ្ចូល​នូវ​អ៊ី​ម​ភ្លែ​ន​សម្រាប់​លើក ក្តោង​ឲ្យ​ខ្ពស់ ឬក៏​ការវះកាត់​កែ​ច្រមុះ​តាមរយៈ​ការប្រើប្រាស់​ការបណ្តុះ​នូវ​ឆ្អឹង ខ្ចី​ផ្ទាល់ខ្លួន​របស់​យើង​ដែល​យើង​អាច​យកបាន​មកពី​ផ្នែក​ខាងក្រោយ​នៃ ត្រចៀក ឬក៏​ឆ្អឹងខ្ចី​នៅ​នឹង​ឆ្អឹងជំនីរ​របស់​យើង​។ ប៉ុន្តែ​ជាទូទៅ​ការវះកាត់​កែ​សម្ផស្ស​ដែលមាន​សភាព​ងាយស្រួល​និង​ឆាប់ រហ័ស​និង​ផ្តល់នូវ​ផលវិបាក​តិច​គឺ​ការប្រើប្រាស់​នូវ​អ៊ី​ម​ភ្លែ​ន​។​


​ដើម្បី​ដាក់បញ្ចូល​អ៊ី​ម​ភ្លែ​ន​នៅលើ​ច្រមុះ​វេជ្ជបណ្ឌិត​នឹងធ្វើ​ការ ពិភាក្សា​ឲ្យ​បានច្បាស់លាស់​ជាមួយនឹង​អតិថិជន ហើយ​ការវះកាត់​ដាក់បញ្ចូល​អ៊ី​ម​ភ្លែ​ន​ទាំងនេះ គឺមាន​រយៈពេល​ខ្លី​ប្រហែលជា​១​ម៉ោង​ដែលមាន​ជំនួយ​ពី​ថ្នាំស្ពឹក​ដែល ខុសពី​ការវះកាត់​បណ្តុះ​ឆ្អឹងជំនីរ​ដែលមាន​រយៈពេល​ប្រហែល​២​ម៉ោង​ដែល អ្នកជំងឺ​ត្រូវ​ទទួលរង​នូវ​ការដាក់​ថ្នាំ​សណ្តំ​ដើម្បី​វះកាត់​។​


​ចំណែក​ផលវិបាក​នៃ​ការវះកាត់​កែ​សម្ផស្ស​ច្រមុះ​វិញ​គឺមាន​តាម​ប្រភេទ នៃ​ការវះកាត់​។ ក្នុងករណី​ដែល​ការវះកាត់​ប្រើ​អ៊ី​ម​ភ្លែ​ន​ទាំងនោះ បញ្ហា​អាច​កើតឡើង ដំបូង​គឺ​ទាក់ទង​ជាមួយនឹង​ការបង្ក​រោគ​ដែល​បណ្តាលមកពី​ការប្រើប្រាស់ សម្ភារ​ឬក៏​ការប្រើប្រាស់​ប្រភេទ​អ៊ី​ម​ភ្លែ​ន​ដែល​ពុំមាន​លក្ខណៈ​ស្តង់ដារ វេជ្ជសាស្ត្រ​។​


​បញ្ហា​មួយទៀត​គឺ​ទាក់ទង​ជាមួយនឹង​ផលិតផល​ដែល​ពុំសូវល្អ​ដោយ អ៊ី​ម​ភ្លែ​ន​ទាំងនោះ​គឺអាច​មាន​លក្ខណៈ​ពុំ​ស្មើគ្នា​អាច​ខិត​ទៅ​ឆ្វេង ឬ​មក​ស្តាំ​ដែល​តម្រូវ​ឲ្យ​មានការ​វះកាត់​ដើម្បី​ប្តូរ​ទីតាំង​របស់ អ៊ី​ម​ភ្លែ​ន​ឡើងវិញ​។ បញ្ហា​មួយទៀត​ដែល​យើង​តែង​ជួបប្រទះ​នៅលើ​ស្ត្រី​ដែល​ទទួលរង​ការវះកាត់ ដាក់បញ្ចូល​នូវ​អ៊ី​ម​ភ្លែ​ន គឺ​ទាក់ទង​ជាមួយនឹង​បញ្ហា​អា​លាក់​ស៊ី​ជាមួយនឹង​អ៊ី​ម​ភ្លែ​ន​ទាំងនោះ​។ បញ្ហា​អា​លាក់​ស៊ី​ទាំងនេះ​វា​ស្តែងចេញ​តាមរយៈ​ការឡើង​ក្រហម​លើ​ស្បែក ច្រមុះ​របស់​យើង​នៅ​ចំ​ពីលើ​អ៊ី​ម​ភ្លែ​ន ឬក៏​ការធ្វើ​ឲ្យ​ក្តៅខ្លួន​ស្ទេញៗ​ជាប្រចាំ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ភាគ ច្រើន​ពិបាក​ទ្រាំ​រហូតដល់​ស្វែងរក​ការពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​។ ប៉ុន្តែ​ទាំងនោះ​គឺ​អាស្រ័យទៅលើ​ប្រភេទ​អ៊ី​ម​ភ្លែ​ន​។ ក្នុងករណី​ការប្រើប្រាស់​នូវ​ប្រភេទ​អ៊ី​ម​ភ្លែ​ន​ដែលមាន​គុណភាព​ខ្ពស់ ដូចជា​អ៊ី​ម​ភ្លែ​ន​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ប្រទេស​អឺរ៉ុប​ដែល​ទទួល ការពិសោធ​ត្រឹមត្រូវ​មុននឹង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​អ៊ី​ម​ភ្លែ​ន​ទាំង នោះ​ផលវិបាក​មាន​បរិមាណ​តិចតួច​បំផុត​។​
​សំណួរ​បាន​ចោទសួរ​នៅពេល​ការវះកាត់​ច្រមុះ​មាន​បញ្ហា​អា​លែរ​ស៊ី ផ្តាសាយ​ជា ញឹកញាប់​នោះ​គឺ​ពុំ​ត្រឹមត្រូវ​ទេ​ដោយហេតុថា​ការ​ផ្តាសាយ​គឺ​ទាក់ទង ជាមួយនឹង​ការ​រលា​កនៅ​ផ្នែក​ខាង​ក្នុងនៃ​ផ្លូវ​ដកដង្ហើម​របស់​យើង​ទាក់ទង ជាមួយនឹង​ប្រភេទ​ពួក​វីរុស​ដែលជា​ទូទៅ​យើង​តែង​សង្កេតឃើញ​ក្នុងករណី មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ឬក៏​ការប្រើប្រាស់​នូវ​ម៉ាស៊ីនត្រជាក់​ញឹក ញាប់​ប៉ុន្តែ​វា​ពុំមាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយនឹង​ការវះកាត់​ទេ​។ ដោយហេតុថា​ការវះកាត់​ច្រមុះ គឺ​ដាក់បញ្ចូល​អ៊ី​ម​ភ្លែ​ន​ទៅក្នុង​ស្បែក ខាងក្រោម​ស្បែក និង​ពីលើ​ឆ្អឹងខ្ចី​ដូច្នេះ​វា​ពុំមាន​ទំនាក់ទំនង​នឹង​ប្រហោង​ច្រមុះ​ដក ដង្ហើម​ឡើយ​។​


​ចំណែកឯ​ការវះកាត់​ប​ណ្តុះ​ឆ្អឹងខ្ចី​នៅលើ​ច្រមុះ​គឺជា​ការវះកាត់​មួយ ដែលមាន​លក្ខណពិសេស​។ លក្ខណសម្បត្តិ​របស់​វា​គឺ​ក្រោយពេល​ធ្វើការ​វះកាត់​ហើយ​គឺ​ឆ្អឹងខ្ចី ទាំងនោះ គឺ​ដុះ​នៅលើ​ច្រមុះ​រហូត គឺ​ពុំមាន​បញ្ហា​ទាក់ទង​ជាមួយ​អា​លែរ​ស៊ី​ដែលជា​ទូទៅ​យើង​ជួបប្រទះ​ក្នុង ការប្រើប្រាស់​អ៊ី​ម​ភ្លែ​ន ឬក៏​ត្រូវ​ធ្វើការ​ដោះចេញ​ក្នុងករណី​ដែលមាន​បញ្ហា​ទាំង​នោះឡើយ​។ ផលវិបាក​របស់​វា​គឺ​ទាក់ទង​ជាមួយនឹង​ការប្រើប្រាស់​ថ្នាំ​សន្លប់​ជា ពិសេស​នៅលើ​ការវះកាត់​យក​ឆ្អឹងខ្ចី​ឆ្អឹងជំន្នី​មក​បណ្តុះ​។​បញ្ហា​ក្នុង ករណីខ្លះ​ដែល​ធ្វើការ​វះកាត់​ពុំបាន​ត្រឹមត្រូវ​បណ្តាល​ឲ្យ មាន​ប៉ះពាល់​នៅលើ​ស្រោម​សួត​ជាដើម​។​


​ការវះកាត់​នេះ​ចាំបាច់​ទាមទារ​នូវ​ក្រុមគ្រូពេទ្យ​ដែលមាន​ជំនាញ​ពិត ប្រាកដ​ហើយ​ការវះកាត់​ត្រូវធ្វើឡើង​នៅក្នុង​មន្ទីរពេទ្យ ឬក៏​នៅក្នុង​គ្លីនិក​ដែលមាន​សេវា​សង្គ្រោះបន្ទាន់​ក្រោយពេល​វះកាត់​ដែល ខុសពី​ការវះកាត់​ច្រមុះ​ដោយ​ប្រើ​អ៊ី​ម​ភ្លែ​ន ត្រូវការ​ត្រឹមតែ​ថ្នាំស្ពឹក​ដែល​ចាក់​បញ្ចូល​នៅលើ​ច្រមុះ​ប៉ុណ្ណោះ​។ វេជ្ជបណ្ឌិត​គ្រាន់តែ​អាចធ្វើ​ការពន្យល់​អំពី​វិធីសាស្ត្រ​នៃ​ការវះកាត់ និង​លទ្ធផល​ប្រហាក់ប្រហែល​ក្រោយ​ការវះកាត់​ប៉ុណ្ណោះ ប៉ុន្តែ​ពុំ​អាចធ្វើ​ការអះអាង​អំពី​លទ្ធផល​១០០​ភាគរយ ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន​ឡើយ​។ ហេតុនេះ​ទើប​មានការ​ពិភាក្សា​ឲ្យ​បានច្បាស់លាស់​មុនពេល​ធ្វើការ​វះកាត់ គឺមាន​សារៈ​សំខាន់បំផុត​ដើម្បី​ទទួលយក​នូវ​លទ្ធផល​ទាំងនោះ​។​


​ការវះកាត់​ជា​លើក​ទី​២ ទី​៣​ឬ​ទី​៤ ក្នុងករណី​វះកាត់​កែ​សម្ផស្ស​ច្រមុះ​គឺ​ផលវិបាក​ច្រើន​ដល់​វេជ្ជបណ្ឌិត និង​លទ្ធផល​ក្រោយ​ការវះកាត់។ ដោយហេតុថា​ការវះកាត់​នីមួយៗ​គឺ​យើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាច់ដុំ ឆ្អឹងខ្ចី​និង​ប្រព័ន្ធ​សរសៃឈាម​លើ​ស្បែក​ច្រមុះ​។ ដូច្នេះ​ការវះកាត់​លើក​ទី​២ ទី​៣ នេះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ស្បែក​ច្រមុះ​ពុំសូវល្អ ឬក៏​ងាយ​ឡើង​ក្រហម​ពេល​ត្រូវ​កម្ដៅថ្ងៃ ឬក៏​អាច​ប៉ះពាល់​ដល់​ឆ្អឹងខ្ចី​ច្រមុះ​អាច​ឲ្យ​រលាក​ឆ្អឹងច្រមុះ​ថែម ទៀត​។ ដូច្នេះ​ជា​សរុប​មកវិញ​ការវះកាត់​កែ​សម្ផស្ស​ច្រមុះ ក៏ដូចជា​ការវះកាត់​កែ​សម្ផស្ស​ដទៃទៀត​ដែរ​ទាមទារ​ចាំបាច់​ចំពោះ​ការ ពិភាក្សា ថ្លឹងថ្លែង​មុនពេល​វះកាត់​៕

5

 

Leave a Reply

(*) Required, Your email will not be published