ម៉ា​យ៉ា​វីន សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​កន្លង់​អាណិកជន​បារាំង

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ស្របពេល​ដែល​អស់​ឱកាស​ធ្វើជា​ពិធី​ការិនី បន្ទាប់ពី​កម្មវិធី «​ជីវិត​សិល្បៈ​» ត្រូវបាន​ផ្អាក​ដំណើរការ​នោះ​ពិធី​ការិនី​វ័យ​៣៣​ឆ្នាំ​វិ​វត្ត​ខ្លួន​បី ដំណាក់​កាលពី​អ្នក​លាងចាន​ក្នុង​ហាង​ក្លាយជា​អ្នកចម្រៀង និង​ចុងក្រោយ​តោង​តំណែង​ជា​ពិធី​ការិនី នាង ម៉ា យ៉ា​វីន បានប្រកាស​ដោយ​បើកចំហ​ថា នៅ​ពាក់​កណ្តាលខែ​៦​ខាងមុខនេះ នាង​នឹង​ដឹក​ដៃ​បុរស​អាណិកជន​ខ្មែរ​បារាំង​មក​ភ្ជាប់ពាក្យ​ហើយ​ប៉ុន្តែ​នាង មិនទាន់​ប្រាកដ​ថ្ងៃ​ចូល​រោងការ​នោះឡើយ​។​


​យ៉ាងណា​បុរស​អាណិកជន​បារាំង​ដែល​តារាចម្រៀង​យ៉េៗ លក់​សំឡេង​ពេល​រាត្រី​នាង ម៉ា យ៉ា​វីន រំពឹង​ដឹក​ដៃ​មក​ភ្ជាប់ពាក្យ​ឲ្យ​ផ្អើល​អ្នកភូមិ​នេះ​មិនមែនជា​បុរស ទីមួយ​ឡើយ​ដែល​លង់​ស្នេហ៍ និង​សម្រស់​សិច​ស៊ី​របស់​តារាចម្រៀង​យ៉េៗ មានកំណើត​ពី​ខេត្តកំពង់ចាម នាង ម៉ា យ៉ា​វីន​។ ប៉ុន្តែ​បុរសៗ​មុន​នោះ​មិនមាន​បុរស​ណា​ម្នាក់ មានសំណាង​បាន​បំពាក់​ចិញ្ចៀន​ភ្ជាប់ពាក្យ​ឲ្យ​នាង​ឡើយ ក្រៅពី​ថ្លែង​ពាក្យ​ពី​ចម្ងាយ​ថា «​ឲ្យ​តែ​ម៉ា យ៉ា​វីន ព្រម គេ​នឹង​ជូន​ជំនូន​បណ្ណាការ​មិន​ឲ្យ​នាង​ខកចិត្ត​នោះដែរ​ទេ​»​។​


​ក្រោយពី​ឮ​តារាចម្រៀង​វ័យ​ជាង​៣០​ឆ្នាំ នាង​ម៉ា យ៉ា​វីន ប្រកាស​ភ្ជាប់ពាក្យ​ជាមួយ​បុរស​អាណិកជន​បារាំង​បែប​ជាមាន​ទំនុកចិត្ត យ៉ាងនេះ មាន​មហាជន​មិនតិច​ទេ ចាំ​អ៊ុត​មើលថា តើ​ការប្រកាស​និង​គម្រោង​ភ្ជាប់ពាក្យ​របស់​នាង​ជាមួយ​បុរស​អាណិកជន​បារាំង ម្នាក់​នោះ​អាច​ប្រព្រឹត្ត​បាន​ដូច​ពាក្យ​នាង​អះអាង​ឬ​យ៉ាងណា​នៅ​ខែ​៦​ខាង មុខ​នេះ​? មហាជន​ដែល​តែង​ដឹង​រឿង និង​ប្រវត្តិ​តារាចម្រៀង​យ៉េៗ​លក់​សំឡេង​ពេល​រាត្រី​ដូច​សត្វ​ទីទុយ​នោះ​ពួក គេ​បាន​លើកឡើងថា កន្លងមក​ឮ​តែ​ថា​មាន​បុរស​នេះ បុរស​នោះមក​ស្រឡាញ់​នាង និង​ពេលខ្លះទៀត​ក៏​ឮថា​មាន​បុរសៗ​តាម​នាង​ដល់ផ្ទះ​ថ្វាយបង្គំ​ប៉ា ម៉ាក់​នាង​សុំ​ស្រឡាញ់​កូន​ប៉ុន្តែ​មិនឃើញ​បុរស​ណាមួយ​បាន​ឈានដល់​មាន ពិធី​ភ្ជាប់ពាក្យ​ជាមួយ​នាង​ឡើយ ទើបតែ​បុរស​អាណិកជន​បារាំង​ទេ នាង​ប្រកាស​ឲ្យ​មហាជន​ដឹង​ដោយ​បើកចំហ និង​ពោរពេញ​ដោយ​ភាពជឿជាក់​។ ពួកគេ​បាន​បញ្ជាក់ថា បុរស​អាណិកជន​បារាំង​នេះ​មានសំណាង​ហើយ​បាន​ទាក់​បេះដូង​តារាចម្រៀង​រូប នេះ​បាន​ពិតជា​មានសំណាង​។​


​បើទោះជា​ត្រូវបាន​មហាជន​លើកឡើង​យ៉ាង​ដូច្នេះ​ក៏ដោយ នាង​មិន​ត្រឹមតែ​មិនមាន​អារម្មណ៍​ទោមនស្ស​នោះទេ អតីត​តារាចម្រៀង​ធ្លាប់ជា​អ្នក​លាងចាន​ក្នុង​ហាង​វ័យ​៣៣​ឆ្នាំ​ល្បី​រឿង ស្នេហា​ជាង​សិល្បៈ​រូបនេះ ក៏បាន​ទទួលស្គាល់​ផងដែរ​។​ ​នាង​និយាយថា រយៈពេល​ជាង​១០​ឆ្នាំ​ការប្រើ​ជីវិត​ក្នុង​ថ្នាល​សិល្បៈ​ពោរពេញ​ដោយ​ការ ប្រកួតប្រជែង​សម្រស់​ផងដែរ​នោះ ពិតជា​មាន​បុរសៗ​មិនតិច​ដែរ​ទេ តាម​ព្យាយាម​បង្កាត់ភ្លើង​ស្នេហ៍​និង​ចង់បាន​នាង​ទៅធ្វើជា​គូគាប់​នោះ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​ដែរ​បុរសៗ​មុន​នោះ បានត្រឹមតែ​សម្លឹង​ឃើញ​សម្រស់​មិនមាន​អ្នកណាម្នាក់​មានចិត្ត​ស្មោះ និង​ចង់​រួមរស់​ជាមួយ​យើង​សាង​សុភមង្គល​ពិត​ឡើយ​។​


​នាង​បាន​បន្តថា​៖«​បុរសៗ​ដែល​លេចឮ​កន្លងមក​នោះ មាន​ដែរ​មាន​ខ្លះ​ក៏​យល់ចិត្ត​គ្នា​ខ្លះ​ដែរ និង​មាន​គម្រោង​ចង់​ភ្ជាប់ពាក្យ​អ៊ីចឹង​ដែរ តែ​មិនដឹង​ជា​ម៉េច​ដូចជា​គ្មាន​និស្ស័យ​នឹង​គ្នា ស្រឡាញ់គ្នា ស្វែងយល់​ចិត្ត​គ្នា​បាន​តែមួយ​ខ្យល់​ក៏​បែក​គ្នា​ទៅវិញ​ទៅ​»​។​ ​ប៉ុន្តែ​យ៉ាងណា​នាង​ក៏​មិនទាន់​ប្រាកដថា​បុរស​អាណិកជន​ដែល​នាង​គ្រោង ដឹក​ដៃ​មក​ភ្ជាប់ពាក្យ​នៅ​ពាក់​កណ្តាលខែ​៦​ខាងមុខនេះ​មាន លក្ខណៈ​ពិសេស ល្អ​ជាង​បុរស​មុនៗ​នោះ​យ៉ាងណាដែរ​ដោយ​នាង​បញ្ជាក់ថា​៖«​ខ្ញុំ​ក៏​មិន​ហ៊ាន អះអាងថា​គាត់​មាន​ចរិតលក្ខណៈ​ល្អ​គ្រប់​១០ ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​ខ្ញុំ​គិតថា​បើ​គូ​យើង​ពិត​នោះ​យើង​នឹងមិន​បែក​គ្នា​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ពន្យារ​ភាព​នៅ​លីវ​របស់ខ្ញុំ​ឲ្យ​នៅ​យូរ​ជាងនេះទៀត ដែរ​។ ឆ្នាំនេះ​វ័យ​៣៣​ឆ្នាំ​ហើយ​ដូចជា​ច្រើន​ដែរ​»​។ នាង​បន្តថា​៖«​ស្នេហា​រវាង​ខ្ញុំ និង​បុរស​អាណិកជន​បារាំង​នេះ អាច​និយាយថា​មាន​យូរហើយ​ក៏បាន​តែបើ​និយាយថា ទើបតែ​កើតមាន​ក៏បាន​»​។​

​តារាចម្រៀង​ដែល​កំពុងតែ​បន្ទំ​ស្បែក​ធ្វើជា​កូនក្រមុំ​ចាំ​ថ្ងៃ បំពាក់​ចិញ្ចៀន​ពី​កូនកំលោះ​ឆ្លង​ទ្វីប​វ័យ​៤២​ឆ្នាំ នាង​ម៉ា យ៉ា​វីន បាន​បញ្ជាក់ថា​៖«​ពួកយើង​ស្គាល់គ្នា​យូរ​ឆ្នាំ​គួរសម​ដែរ​តែ​មិនយូរ ពេក​ទេ ហើយ​អនាគត​គូ​ដណ្តឹង​នេះ​គាត់​ក៏​ជា​បុរស​ម្នាក់​ដែរ​ក្នុងចំណោម​បុរសៗ​ដែល តាម​ស្នេហ៍​ខ្ញុំ​មុន​ខ្ញុំ​តែង​ព្យាយាម​លាក់បាំង​ព្រោះតែ​មិនទាន់ ច្បាស់លាស់​។ ប៉ុន្តែ ពេលនេះ​ខ្ញុំ​អាច​ប្រាប់​បាន​ថា​បុរស​នោះ​រស់​នៅឯ​ប្រទេស​បារាំង និង​មាន​វ័យ​៤២​ឆ្នាំ​ជា​អ្នកជំនួញ​និង​ជា​មន្ត្រីរាជការ នៅ​ទីនោះ​»​។​

​នាង​បាន​បន្ថែមថា​៖«​ពួកយើង​បាន​ជួប​មុខ​គ្នា​ហើយ​ឯ​ប៉ា​ម៉ាក់​ខ្ញុំ​ក៏ ព្រម​តាម​ខ្ញុំ​ដែរ​គឺ​ខ្ញុំ​មាន​ទំនុកចិត្ត​លើ​គាត់​ត្រង់​ហ្នឹងហើយ​បាន ជា​ពួកយើង​បាន​ឈានដល់​ដំណាក់កាល​ភ្ជាប់ពាក្យ​នោះ​។ ចំណែក​ការចូល​រោងការ​គឺ​ប្រហែលជា​២​ឆ្នាំ​ទៀត​បានគិត​»​។​ ​ប៉ុន្តែ​តារា​ចម្រៀង​​ដែល​ទើប​អស់​ឱកាស​បញ្ចេញ​ថ្វីមាត់​ក្នុង​នាទី​ជា ពិធី​ការិនី ក្រោយពី​កម្មវិធី​របស់​នាង​កាន់​បើក​បាន​តែមួយ​ខ្យល់​នៅ​ប៉ុស្តិ៍​លេខ​៩ នោះ​នាង​បាន​បញ្ជាក់ដែរថា​៖«​ការបាត់​មុខ​មួយរយៈ​មុននេះ បន្ទាប់ពី​កម្មវិធី​ជីវិត​សិល្បៈ​ផ្អាក​នោះ ខ្ញុំ​ក៏​មិន​ប្រវេប្រវា​ទៅរក​តំណែង​ជា​ពិធី​ការិនី​នៅ​កម្មវិធី​ណា​ផ្សេង ទេ ក្រៅពី​អាជីព​ចម្រៀង​នៅ​ដំណើរការ​រលូន​នោះ​ខ្ញុំ​យក​ពេលវេលា​នេះ​ទៅ សិក្សា​ចិត្ត​អនាគត​គូ​ដណ្តឹង​ខ្ញុំ​ហើយ​លទ្ធផល​ចេញ​បានល្អ​ច្រើន​ទើប​ពួក យើង​សម្រេច​ភ្ជាប់​នេះ​»៕

5

 

Leave a Reply

(*) Required, Your email will not be published