ជិះ​ម៉ូតូ អូស​ចន្ទល់​ម៉ូតូ ដួល ស្លាប់​ម្នាក់ និង​របួស​ម្នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ឯ​ម្នាក់ទៀត​រងរបួស​ធ្ងន់ ខណៈ​ជិះ​ម៉ូតូឌុប​គ្នា ត្រូវ​ជិះ​ពីក្រោយ​យក​ជើង​ជាន់​ចន្ទល់​ម៉ូតូ​អូស​នឹង​ថ្នល់ បណ្ដាល​ឲ្យ​ដួល​បោក កាលពី​ម៉ោង​២០​និង​០៥​នាទី ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៣ ត្រង់ចំណុច​មុខ​សាលាសង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ ។​ ​បុរសរងគ្រោះ​ទី​១ ឈ្មោះ អឿង សុខ​លីន អាយុ​២០​ឆ្នាំ (​ស្លាប់​) ទី​២​ឈ្មោះ កុសល សម្បត្តិ អាយុ​១៩​ឆ្នាំ (​របួសធ្ងន់​) អ្នក​ទាំង​២​ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​
 
​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគេ​បាននាំគ្នា​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​ប៊ិច ពណ៌​ខ្មៅ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ​ឈ្មោះ អឿង សុខ​លីន ដែល​ជិះ​ពីក្រោយ​បាន​យក​ជើង​ជាន់​ចន្ទល់​អូស​ជាមួយ​ផ្លូវ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​អ្នក​រងរ​បួ​ត​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕

5

 

Leave a Reply

(*) Required, Your email will not be published