Adastra នាវា​ដ៏​ទំនើប​បញ្ជា​ដោយ iPad

, , Leave a comment

Adastra ជានា​វា​ដ៏​ទំនើប​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ជាន់ខ្ពស់ ដែល​អាចឱ្យ​អ្នកគ្រប់គ្រង​វា​ជាមួយនឹង iPad ម៉ាក Apple របស់​អ្នក​បាន​ចម្ងាយ 50 ម៉ែត្រ​។ រយៈ​ចម្ងាយ​នៃ​ការបើកបរ​របស់​វា​គឺ4,000 ម៉ា​យ ដែល​គ្រប់គ្រាន់​សម្រាប់ធ្វើ​ដំណើរ​ពី​អង់គ្លេស ដល់ទី​ក្រុង​ញូយ៉ក ក្នុងការ​បើកបរ​មួយ​ជើង​ដោយ​មិនបាច់​មានការ​ចាក់​សាំង​តាមផ្លូវ​។​


 
​ជាមួយនឹង​ប្រវែង 42 ម៉ែត្រ វា​មាន​ល្បឿន​ជា​អតិបរមា 22,5 knots ( ដែល 1 knot ប្រហែល 0,51 មែត្រ​ក្នុង​មួយ​វិនាទី​)​។ វា​មាន​ទម្ងន់ 52 តោន និង​ចំណុះ ដែល​អាចដាក់​ភ្ញៀវ​បាន 9 នាក់ ជាមួយនឹង​បន្ទប់​ដែល​ធ្វើឡើង​សម្រាប់​អាកាសយានិក ដែលមាន​គ្នា 6 នាក់​។ ជាមួយនឹង​រូបរាង​កោង​ដ៏​រលោង នាវា​ដ៏​ទំនើប​នេះ មានតម្លៃ 15 លាន​ផោន ដែលជា​និមិត្តរូប​នៃ​ទ្រព្យសម្បត្តិ​យ៉ាង​ប្រាកដ​មួយ​៕

5-May

 

Leave a Reply

(*) Required, Your email will not be published