កូនប្រុស​ទាំង​២​របស់លោក ឃុន រ៉ា​ន់ ប្រធាន​សាខាគយ​ខេត្តកំពង់ចាម សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​មិនទាន់បាន​នៅឡើយ​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ ការអះអាង​របស់​សម​ត្ថ​កិច្ច នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២១០១៣​ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កំពុង​ស្វែងរក​ចាប់ខ្លួន កូនប្រុស​២​នាក់​របស់លោក ឃុន រ៉ា​ន់ ប្រធាន ​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ចាម តាម​ដីកា​បញ្ជា​ឲ្យ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​យកមក​សាកសួរ​តាម​ពាក្យបណ្តឹង​របស់ អតីត​សង្សារ ដែល​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ហើយ​លួច​ទ្រព្យសម្បត្តិ​មាន​ស្ថាន​ទម្ងន់ទោស ។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​សមត្ថកិច្ច​ពុំទាន់​ចាប់ខ្លួនបាន​នៅឡើយ​ទេ ។​

​ជនសង្ស័យ​ទាំង​២​នាក់ ឈ្មោះ ឃុន ដូ​រ៉េ និង ឃុន រ៉ា​ឌី ព្រមទាំង​បក្ខពួក មួយចំនួនទៀត បានធ្វើ​សកម្មភាព​អុកឡុក និង​បង្ក​ការរំខាន​ដល់​អតីត​សង្សារ​ឈ្មោះ ជៀប ជា​គឹម​ឡាយ និង​ក្រុមគ្រួសារ​ជាច្រើនលើក​ច្រើនសារ ហើយ​ថែមទាំង​បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​ស​បុក​គំរាម​ដល់​ពួកគេ​ទៀតផង​។​


​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កន្លងទៅ ឈ្មោះ​ឃុន ដូ​រ៉េ ស្គាល់​នារី​រងគ្រោះ​តាមរយៈ​ហ្វេ​ស​បុក ដោយសារ​ប្រើប្រាស់​ពាក្យសម្តី​បោក​បញ្ឆោត និង​ឈានដល់​ស្គាល់​ក្រុមគ្រួសារ​របស់​នារី​រង​គ្រោះ​។ បន្ទាប់មក​យុវជន​រូបនេះ​បាន​ភូត​កុហកថា ខ្លួន​នៅ​លីវ ហើយ​ភាគី​ខាង​ស្រី​ក៏​យល់ព្រម​គិតគូរ​ផ្សំផ្គុំ​ជា​គូរ​អនាគត ។ ក្រោយមក​ក្រុមគ្រួសារ​នារី​រងគ្រោះ​បានដឹងថា ឈ្មោះ ឃុន ដូ​រ៉េ មាន​ប្រព​ន្ឋ​ថែមទាំង​មាន​ផ្ទៃពោះ ទើប​ក្រុមគ្រួសារ​នារី​រងគ្រោះ​បានសម្រេច ផ្តាច់​ពាក្យ​វិញ ។​

​បន្ទាប់មក​ក្រុមគ្រួសារ​នារី​រងគ្រោះ​បាន​ផ្សំផ្គុំ​នាង​ជាមួយ និង​បុរស​ម្នាក់ទៀត ដោយបាន​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​នៅ​អគារ​ម៉ុង​ឌី​យ៉ា​ល់ ។ ប៉ុន្តែ​ត្រូវបាន​ឈ្មោះ ឃុន ដូ​រ៉េ និង​បក្ខពួក​ទៅ​រំខាន​មុខ​រោងការ តែ​ត្រូវ​ក្រុមគ្រួសារ​ហៅ​សន្តិសុខ​ការពារ​មករា​រាំង ទើប​ក្រុមយុវជន​រូបនេះ​ត្រឡប់​ទៅវិញ ។​


ដោយឡែក​ឈ្មោះ ឃុន ដូ​រ៉េ នៅតែ​តាម​បន្ត​អុកឡុក និង​គំរាមកំហែង​ដល់​ជីវិត​នារី​រងគ្រោះ និង​ក្រុមគ្រួសារ ហើយ​គ្រួសារ​នារី​រងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ជា​លើក​ទី​២ មក​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួច​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ឈ្មោះ ឃុន ដូ​រ៉េ ជា​លើក​ទី​២ តែ​ឪពុក​ក៏បាន​ចូលមក​សារភាព​សុំទោស​ចំពោះ​កំហុសឆ្គង​របស់​កូន ហើយ​ក្រុម​គ្រូ​សារ​នារី​រងគ្រោះ​បាន​អធ្យាស្រ័យ​ម្តងទៀត ។ ប៉ុន្តែ​បានធ្វើ​ឲ្យ​ស្វាមី​របស់​នារី​រងគ្រោះ​សម្រេចចិត្ត​លែងលះ​ជាមួយ​នាង ព្រោះ​ខ្លាច​ឈ្មោះ​ឃុន ដូ​រ៉េ តាម​រំខាន​ទៀត ។​

​គួរ​រំលឹក​ផង​ដែលថា​កាលពី វេលា​ម៉ោង​ប្រមាណ​ជា ១០​យប់ ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៣ ជនសង្ស័យ​មួយក្រុម មាន​ម្នាក់​ដែលជា​មេខ្លោង​ត្រូវបាន​គេ​អះអាងថា ត្រូវជា​កូនប្រុស​របស់លោក ឃុន រ៉ា​ន់ ប្រធាន​សាខាគយ ខេត្ដ​កំពង់ចាម ឈ្មោះ ឃុន ដូ​រ៉េ បាន​នាំ​ប្អូនប្រុស និង​បក្ខពួក​ប្រើ​អំពើហិង្សា និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ហើយ​ប្លន់​យកលុយ អស់​ជាង ១.០០០ ដុល្លារ ត្រូវបាន​ក្រុមគ្រួសារ​មួយ​ដាក់​ពាក្យបណ្ដឹង​ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដោយ​ប្ដឹង​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​បង្ក​ហិង្សា​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ និង​ប្លន់​យកលុយ ក្នុង​ហេតុការណ៍ នៅ​ចំណុច​ស្ដុ​ប​ពេទ្យ​ចិន ក្នុង​ទឹកដី​ខណ្ឌ ៧​មករា​៕

  5-May (4) 5-May (5) 5-May (6) 5-May (1)  
ទិ​ដ្ធ​ភាព​កន្លែងកើតហេតុ​ដែល កូនប្រុស​មេ​គយ​ខេត្តកំពង់ចាម នាំ​បក្ខពួក​ទៅ​បង្ក​បទល្មើស​ព្រហ្ម​ទ​ណ្ឌ័​
5-May (3) 
​រថយន្ដ​ម៉ាក​រ៉ង់​រ៉ូ​វ័រ របស់​កូនលោក ឃុន រ៉ា​ន់​

5-May (2) 
​រថយន្ដ​ម៉ាក​លុ​ច្ស​ស៊ី​ស ៣០០​ភាគី បង្ក វាយបំផ្លាញ​

 

 


 

Leave a Reply

(*) Required, Your email will not be published