តើ​ កែវ ស្រី​នាង បង្ហាញ​ភាព​សិច​ស៊ី អាច​ជាប់​បញ្ជី​ខ្មៅ​ទេ?

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្នុងចំណោម​តារា​សម្តែង ត្រកូល កែវ គេ​សង្កេតឃើញថា តារា​សម្តែង​រូប​ស្រស់​នាង កែវ ស្រី​នាង ​មិ​ន​ដែ​ល​​បញ្ចេញ​សាច់​ខ្ចី​ផ្តេសផ្តាស​នោះឡើយ ទើបតែ​ពេលនេះដែល​ទស្សនិកជន​ទាំង​ក្មេង​ទាំងចាស់ ជាពិសេស​បណ្តា ​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការភ្ញាក់ផ្អើល នៅពេល​ពួកគេ​ឃើញ​រូបនាង​បាន​ថត​បញ្ចេញ​ភាព​សិច​ស៊ី​ដោយ​បង្ហាញ​រង្វះ​ ដើមទ្រូង​គួរ​ឲ្យ​ក្នក់ក្នាញ់ និង​ខើច​ក្រោម​បញ្ចេញ​សាច់​ភ្លៅ​គួរ​ឲ្យ​ព្រឺព្រួច​ជាមួយ​តារាចម្រៀង សម្តែង សាច់​សខ្ចី អេ​ន​ឌី​នោះ​។​


​កន្លងមក​គេ​តែង​សង្កេតឃើញថា អ្នកសិល្បៈ​មួយចំនួន​ដែល​បាន​ថតរូប​បញ្ចេញ​សាច់​ខ្ចី​របស់ខ្លួន​យ៉ាង​សិច​ ស៊ី ជាមួយនឹង​អេ​ន​ឌី រួមមាន វ៉ាង ស្រីណូ​, លី ម៉ា​រី​ណា​, កុល ដាវី​, សឿ សុធា​រ៉ា​, ពេជ្រ អា​វី​ហ្សា និង​ច​ន ច័ន្ទ​លក្ខិណា ជាដើម ហើយ​ភាគច្រើន​អ្នកសិល្បៈ​ស្រី​ទាំងនោះ​រមែង​ទទួលរង​នូវ​ការរិះគន់​យ៉ាង​ ចាស់ដៃ​ពី​សំណាក់​ទស្សនិកជន ព្រោះតែ​មិន​សំចៃ​ខ្លួន​បញ្ចេញ​សាច់​ជ្រុល​ពេក និង​ឱបថើប​ស្និទ្ធ​ពេក​ជាមួយនឹង អេ​ន​ឌី​។ ចុះ​តាមរយៈ​រូបថត​របស់ កែវ ស្រី​នាង ជាមួយនឹង អេ​ន​ឌី​វិញ ទស្សនិកជន​ក៏​មិន​សំចៃ​ថ្វីមាត់​បញ្ចេញយោបល់​រិះគន់​ដែរ​ឬ​យ៉ាងណា​។​


​នៅក្នុង​រូបថត​ទាំងនោះ ថ្វី​ដ្បិតថា មិន​សិច​ស៊ី​ខ្លាំង តែ​គេ​សង្កេតឃើញ កែវ ស្រី​នាង បាន​រំលេច​ចេញ​សាច់​ទ្រូង​គួរ​ឲ្យ​រន្ធត់ចិត្ត​ដែរ​។ ចំណែកឯ​ផ្នែក​ខាងក្រោម​វិញ​ក៏​សំពត់​នាង​ឆែក​ខ្លាំង​មិនធម្មតា​ដែរ តែ​វា​ល្អ​ម្យ៉ាង​ដែល​រូបថត​ទាំងនោះ ភាគច្រើន​ដូចជា​មិនសូវ​ស្អិតល្មួត​រវាង​តួ​ប្រុស​ស្រី​ខ្លាំងពេក​។​


​ទាក់ទង​នឹង​រូបភាព​នេះ តារាចម្រៀង​សម្តែង អេ​ន​ឌី បាន​ឲ្យ​ដឹងថា រូបថត​នោះ​មិនមែន​ថត​ផ្សាយពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ណាមួយ​នោះទេ តែ​ជា​ការថត​ផ្សាយ​ម៉ូដ​សម្លៀកបំពាក់​នៅក្នុង​ហាង​របស់លោក​។ តារា​រូបនេះ​បាន​បន្តថា ការថតរូប​លើក​នេះ លោក​គិតថា មិនសូវ​ជាមាន​ភាព​សិច​ស៊ី​ខ្លាំង​ដូច​លើក​មុនៗ​នោះទេ​។ ជាមួយនឹង​ការបញ្ចេញ​សាច់​ខ្ចី​របស់ កែវ ស្រី​នាង ធ្វើ​ឲ្យ​ទស្សនិកជន​ព្រឺ​ឆ្អឹងខ្នង​នោះ អេ​ន​ឌី បញ្ជាក់ថា ការថត​នេះ​មានការ​បញ្ចេញ​សាច់​ដែរ តែ​លោក​ក៏បាន​គិត​ដែរ​ថា ប៉ុណ្ណេះ​គឺ​សមរម្យ​ហើយ​៕

130502_28a

 

Leave a Reply

(*) Required, Your email will not be published