ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង ប្រដេញ​ឡាន​ដឹកឈើ​គ្រញូង និង​ផ្ទុះអាវុធ​ស្លាប់​ឈ្មួញ​ម្នាក់​

, , Leave a comment

​ខេត្តឧត្ដរមានជ័យ ៖ កាលពី​ព្រឹក​ព្រលឹម ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៣ មាន​ករណី​ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង បើករថយន្ដ​ប្រដេញ​តាម រថយន្ដ​ដឹកឈើ​គ្រញូងរហូត​ធ្វើឱ្យ​រថយន្ដ​របស់​ឈ្មួញ​ក្រឡាប់​ធ្លាក់​ប្រឡាយ​បណ្ដាល ឱ្យ​អ្នកបើករថយន្ដ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង កើតហេតុ ខណៈដែល​សេចក្ដីរាយការណ៍​ខ្លះ​បាន​បញ្ជាក់ថា ក្រុម​រដ្ឋបាល​ព្រៃឈើ​នៅ​ទី​នោះបាន​បាញ់ប្រហារ បណ្ដាលឱ្យ​អ្នកបើករថយន្ដ​ដឹកឈើ​ស្លាប់​ទៀតផង ។​

 


​ករណី​រថយន្ដ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​បើក​ដេញតាម​រថយន្ដ ដឹកឈើ​គ្រញូង​រហូតដល់​ក្រឡាប់ ជាច្រើន​ត្រឡប់​ធ្លាក់​ផ្លូវ បណ្ដាលឱ្យ​ស្លាប់​ឈ្មួញ​ម្នាក់​ខាងលើនេះ បានកើត​ឡើង លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ ចំណុច​អណ្ដូង​៣ ក្នុងភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ។ មុនពេល​កើតហេតុ​មាន​រថយន្ដ​ដឹកឈើ​គ្រញូង​កាមរី​ពណ៌ ស្លែ​១​គ្រឿង បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦៧ លុះដល់​តំបន់​អន្លង់វែង ស្រាប់តែ​ក្រុម​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ដែល​ប្រចាំការ​នៅ​ទីនោះ បាន​បើករថយន្ដ​ដេញតាម​ពីក្រោយ លុះដល់​ចំណុចកើតហេតុ រថយន្ដ​ទាំង​២ បាន​ប៉ះគ្នា រហូត​ធ្វើឱ្យ​រថយន្ដ​ដឹកឈើ​គ្រញូង ធ្លាក់​ពី​ផ្លូវ​បណ្ដាលឱ្យ​អ្នកបើក​ម្នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​

 


​អ្នកបើករថយន្ដ​ដឹកឈើ​គ្រញូង ដែល​ស្លាប់​នោះ​មានឈ្មោះ វ៉ាន់ សុជាតិ រស់នៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្ដ​សៀមរាប ខណៈដែល​រថយន្ដ​ដឹកឈើ រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រភពព័ត៌មាន​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ក្នុងការ​ប្រដេញ​តាម​ឡាន​ដឹកឈើ​គ្រញូង ដើម្បី​ទារលុយ បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹកឈើ​គ្រញូង ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម ៕

4-May3

 

Leave a Reply

(*) Required, Your email will not be published