ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ទាំង​កណ្តាលយប់ ស្លាប់​បុរស​៤​នាក់ ដែល​សុទ្ធតែ​ស្រវឹង​ជោកជាំ​

, , Leave a comment

​ខេត្តកំពង់ចាម ៖ មនុស្ស​ចំនួន ៤​នាក់ បាន​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរ​គួរ​ឲ្យ​រន្ធត់ កាលពី​វេលា​ម៉ោង ១០​និង​៨​នាទី​យប់ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧៣ស្ថិតក្នុង​ភូមិ​បេង ឃុំ​សេ​ដា ស្រុក​តំបែ ខេត្តកំពង់ចាម ក្នុងនោះ​បុរស ៣​នាក់ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​បុរស​ម្នា​ក់បាន​ស្លាប់នៅ​មន្ទីរពេទ្យ ៧ ដេ ។​


​មុនពេល​កើតហេតុ​មាន​បុរស ២ នាក់ ជិះ​ម៉ូតូ​ម៉ា​កវេ​វ បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង លើផ្លូវ​ជាតិ​លេខ ៧៣ លុះ​ពួក គេ​បើក​ម៉ូតូ​ដល់​ចំណុចកើតហេតុ ស្រាប់តែ​ទៅបុក​ជាមួយ​ម៉ូតូ ១​គ្រឿង​ទៀត ម៉ាក​ហុងដា សេ ១២៥ ជិះ​គ្នា​២​នាក់ យ៉ាង​ពេញទំហឹង ខណៈ​ម៉ូតូ​ទាំងពីរ​កំពុងបើក​បញ្ច្រាស​ទិស​គ្នា បណ្តាល​ឲ្យ​បុរស ៣​នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​បុរស​ម្នាក់ទៀត បាន​ស្លាប់​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​៧ ដេ ។ ជនរងគ្រោះ​ទាំង ៤ នាក់ សុទ្ធ​តែមាន​ជាតិ​ស្រវឹង​ដូចគ្នា​ដែល ក្នុងនោះ អ្នកជិះ​ម៉ូតូ​វេ​វ គ្មាន​ពាក់មួក សុវត្ថិភាព​ទេ ជាងនេះទៅទៀត សមត្ថកិច្ច​បានឃើញ​មាន​សល់​ស្រាស ក្រោម កែបម៉ូតូ ។


​ចំណែក​អ្នកបើក​ម៉ូតូ សេ ១២៥ មាន​ពាក់មួក​សុវត្ថិភាព​ដែរ ប៉ុន្តែ មួក​មិនសូវ​ល្អ​ទេ ទើប​បណ្តាល​ឲ្យ បែកក្បាល​ស្លាប់ ខណៈ​យកទៅ​ដល់​មន្ទីរពេទ្យ ។ ជនរងគ្រោះ​រួមមាន ទី​១- ឈ្មោះ ធី ធារ៉ា អាយុ ១៩ ឆ្នាំ អ្នកបើក ម៉ូតូ វេ​វ ទី​២- ឈ្មោះ ខន សីហា អាយុ​១៩ ឆ្នាំ អ្នកជិះ​ពីក្រោយ អ្នក​ទាំងពីរ នេះ​រស់នៅ​ភូមិ​កំ​ប្រឹស ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែ ខេត្តកំពង់ចាម ទី​៣- ឈ្មោះ ផល អូន អាយុ ១៩ ឆ្នាំ អ្នកបើក​ម៉ូតូ ហុងដា សេ ១២៥ ស្លាប់​នៅ​មន្ទីរពេទ្យ និង​ទី​៤- ឈ្មោះ ផុន ទូច អាយុ ២៨ ឆ្នាំ អ្នក​ទាំងពីរ មាន​ទីលំនៅ ភូមិ​ឬ​ស្សី​ចារ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​៕

 

Leave a Reply

(*) Required, Your email will not be published