ផ្ដើម​គម្រោង​ប្លន់​សម្លាប់ នាយិកា​អនុវិទ្យាល័យ​អន្តរជាតិ​ក្តីសង្ឃឹម ពេល​រៀបចំ​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​

, , Leave a comment

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​បានបង្ហាញ​មុខ ជនសង្ស័យ​ចំនួន​៤​នាក់ ដែលជា​មេជាង និង​កម្មករសំណង់ ធ្វើការ​នៅ​សាលាក្ដី​សង្ឃឹម ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់ សម្លាប់​នាយិកា​សាលា​គ្រឹ​ស្ត​ក្ដីសង្ឃឹមជនជាតិ​សិង្ហ​បុរី កាលពី​ព្រឹក​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៣ ក្នុង​សកម្មភាព​ប្លន់​សម្លាប់ ។​


​ជនសង្ស័យ​ទី​១- ជា​មេខ្លោង និង​ជា​អ្នកផ្ដើមគំនិត​ឈ្មោះ តុង សុផល អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ទី​២- ឈ្មោះ អ៊ូ មី​លី​ហុង អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​សាមគ្គី សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ជា​កូនជាង ទី​៣-​ឈ្មោះ ឈិន ឡា​លឿ អាយុ ២៧​ឆ្នាំ រស់នៅ​ផ្សារ​សាមគ្គី សង្កាត់​កណ្ដុរ​ដុំ ជា​កូនជាង និង​ទី​៤- ឈ្មោះ កែវ សាវុធ អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ដើម​មៀន ជា​កូន ជាង ។​


​ជនសង្ស័យ​បាន​សារភាពថា កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៣ ខណៈដែល​ស្ដ្រី​រងគ្រោះ​ឈ្មោះ លីម លៀម ស៊ីម​វែ​ន​ឌី អាយុ ៥៥​ឆ្នាំ ស្ថិតនៅក្នុង​ការិយាល័យ​តែម្នាក់ឯង ឈ្មោះ តុង សុផល ជា​មេខ្លោង បាន​ចូល​តាម​ទ្វារក្រោយ ហើយ​ឃើញ​ទូរស័ព្ទ​ចំនួន ២​គ្រឿង និង​អាយ​ផេ​ត ១​គ្រឿង នៅក្បែរ​ជនរងគ្រោះ ។  ពេលនោះ​ជនសង្ស័យ​ប្រុង​លូក​យក​ទូរស័ព្ទ ស្រាប់តែ​ត្រូវ​ជនរងគ្រោះ​ឃើញ​ទាន់ ក៏​ស្រែក រួចហើយ​ឈ្មោះ តុង សុផល ក៏​ចាប់​បោក​ជនរងគ្រោះ​ខ្ទប់​នឹង​ទ្វារ​។


​ពេល​ឈ្មោះ តុង សុផល កំពុង​ធ្វើ​សកម្មភាព​ឈ្មោះ កែវ សាវុធ ក៏បាន​ចូលមក​ទាត់​ស្ដ្រី​រងគ្រោះ ថែមទៀត រួចហើយ​ជនសង្ស័យ អ៊ូ មី​លី​ហុង និង​ជនសង្ស័យ ឈិន ឡា​លឿ ក៏​ចូលមក​វាយ​ស្ដ្រី​រងគ្រោះ​រហូតដល់​ស្លាប់​តែម្ដង ។ ជនសង្ស័យ​ទាំង ៤​នាក់ បាន​ផ្ដើម​គម្រោង​ប្លន់ ស្ដ្រី​រងគ្រោះ បន្ទាប់ពី​ដឹងថា គាត់​បើក​លុយ តាំងពី​ថ្ងៃទី​២៩ ខែមេសា ដើម្បី​ផ្ដល់​ប្រាក់ខែ​ជូន​គ្រូបង្រៀន នៅ​សាលា​របស់ខ្លួន ៕

03-May

 

Leave a Reply

(*) Required, Your email will not be published