សម្ព័ន្ធមិត្ត​ខឹងសម្បារ​ពេល​អាមេរិក ស្ទាក់ស្ទើរ​ក្នុងការ​ធ្វើសង្គ្រាម ដើម្បី​បញ្ចប់​ការបង្ហូរ​ឈាម​នៅ​ប្រទេស​ស៊ី​រី​

, , Leave a comment

​ក្រុង​វ៉ា​ស៊ិន​តោន ៖ កាលពី​ថ្ងៃទី ១ ឧសភា ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​រម្លឹក​ឡើងវិញ នូវ​លទ្ធភាព​ដែល​អាច​ប្រើប្រាស់​កម្លាំង យោធា​ទៅលើ​ប្រទេស​ស៊ី​រី ប្រសិនបើ​រកឃើញ​ភស្ដុតាង​ច្បាស់លាស់​ថា រដ្ឋាភិបាល​ស៊ី​រីបាន​ប្រើប្រាស់​អាវុធ​ ជីវសាស្ដ្រ នៅក្នុង​សង្គ្រាមស៊ីវិល​អូសបន្លាយ​រយៈ ពេល​ជាង​២​ឆ្នាំកន្លងមក ហើយ​បើ​មាន​ករណីបែបនេះ​មែន​នោះ  រដ្ឋាភិបាល​របស់លោក អាសាត មិន​ខុស​អ្វី​ពី​អតីត​រដ្ឋាភិបាល​លោក ហ្គា​ដា​ហ្វី ដែល​ត្រូវ​ដួលរលំ​ដោយ ការប្រើប្រាស់​កម្លាំងយោធា​របស់លោក​ខាងលិច ។

 

​លោក អូ​បា​ម៉ា បាន​អំពាវនាវ​ឱ្យមាន​ការ អត់ធ្មត់ និង​ស្វែងរក​ភស្ដុតាង​ឱ្យបាន ច្បាស់លាស់​ពី​ការប្រើប្រាស់​អាវុធ​ជីវសាស្ដ្រ ដោយ​របៀប​ណា​ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​ស៊ី​រី ។ ប្រសិនបើ​មាន​ភស្ដុតាង គ្រប់គ្រាន់​នោះ មន្ទីរ​បញ្ច​កោណ​អាមេរិក នឹងត្រូវ​ចាត់វិធានការ​ដោយ​កម្លាំង យោធា ដោយសារតែ​កម្លាំង​ទាហាន​ស៊ី​រី បាន​ឆ្លង​ផុត​បន្ទាត់​ក្រហម​ពី​ការប្រើប្រាស់​អាវុធ​គីមី​សាស្ដ្រ ។ ប្រធានាធិបតី​អាមេរិក​ក៏បាន​លើកឡើង​ពី​គម្រោង​ជ្រៀតជ្រែក​ដោយ​យោធា ទៅក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី ដើម្បី​បញ្ចប់​ការបង្ហូរ​ឈាម​ជា​រៀងរាល់ថ្ងៃ អូសបន្លាយ រយៈពេល​ជាង​២​ឆ្នាំកន្លងមក ។

សហរដ្ឋអាមេរិក​ក្រៅពី​ការជួយ​ផ្គត់ផ្គង់​សព្វាវុធ​ដល់​ក្រុម​បះបោរ​ស៊ី​រី ក៏បាន​សិក្សា​ពី​គម្រោង​វាយប្រហារ ដោយ​កាំជ្រួច​មី​ស៊ី​ល ទៅ​ទីតាំង​នានា​របស់​រដ្ឋាភិបាល​ស៊ី​រី ហើយ មកទល់ពេលនេះ​ប្រធានាធិបតី អូ​បា​ម៉ា នៅ​មិនទាន់​សម្រេច​ទៅលើ​គម្រោង​ណាមួយ​នៅឡើយ ដោយ​រង់ចាំ​ពេលវេលា​ច្បាស់លាស់​មួយ ។ ប្រទេស​ជា​សម្ពន្ធ​មិ​ត្ដ​អាមេរិក និង​តំណាងរាស្ដ្រ​អាមេរិក​មួយ ចំនួន​បង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង ព្រោះ​ក្រុម​អ្នកគាំទ្រ​ឱ្យ​វាយប្រហារ​ស៊ី​រី បាន​បញ្ជាក់ថា ការស្លាប់​របស់​ពលរ​ដ្ឋ​ស៊ី​រី ជាង​៧​ម៉ឺន​នាក់ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់ ភស្ដុតាង​ដែល​អាមេរិក​អាច​បើក​ការ វាយប្រហារ​ដើម្បី​បញ្ចប់​ការបង្ហូរ​ឈាម​នៅ​ទីនោះ ៕

03-May (2) 03-May (1)

 

Leave a Reply

(*) Required, Your email will not be published