ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្រុមទី៩ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរស ម្នាក់ប្រច័ណ្ឌខឹង ប្រពន្ធក្នុងវង់ ផឹកស៊ីនៅផ្ទះបងប្អូនភ្លើងកំហឹងឡើងដល់១៨០អង្សា ទាញម៉ូតូបើកចេញយ៉ាងលឿនដើម្បីត្រឡប់ផ្ទះ ទោះជាមានអ្នកឃាត់ច្រើនដងក៏មិនស្តាប់ ពេលបើកម៉ូតូប្រទះរថយន្តបើកបញ្ច្រាស់ក៏មិនបង្អង់ ជិះចូលបុកខាងស្តាំរថយន្តសម្លាប់ខ្លួនស្លាប់ភ្លាមៗនៅលើចិញ្ចើម ផ្លូវជាតិ ។
លោកអធិការរងទទួលបន្ទុកចរាចរណ៍ស្រុកថ្មគោល ផង់ សុភាព បានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ហេង លី អាយុ៦០ឆ្នាំ មានទីលំនៅភូមិទួលតាឯកសង្កាត់ទួលតាឯក ក្រុង -ខេត្តបាត់ដំបង ជិះម៉ូតូម៉ាកសង់កូរ៉េពាក់ស្លាកលេខបាត់ដំបង១K-៩៥៨០បើកបរពីលិចទៅ កើត។ចំណែករថយន្តនីសាន់បើកបរដោយឈ្មោះសាងប្រសាទភេទប្រុសអាយុ៤៩ ឆ្នាំមានទីលំភូមិអូរស្ងួតឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។រថយន្តម៉ាកនីសាន់ពាក់ស្លាកលេខភព២ផ-០៧៧៤៕