ក្មេងប្រុស​ជំទង់​ជិះ​កង់​ឆ្លងផ្លូវ ត្រូវ​ម៉ូតូ​បុក​ដួល​រងរបួស ដេក​សន្លប់​ក្នុង​ថ្លុកឈាម​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ក្មេងប្រុស​ជំទង់​ម្នាក់​ពេល​កំពុង​ជិះ​កង់​​ឆ្ល​ង​ផ្លូវ ស្រាប់តែ​ត្រូវ​ម៉ូតូ​បុក បណ្តាល​ឲ្យ​រងរបួស រងរបួស​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១ ឧសភានៅលើ​កំណាត់​មហាវិថី​សហព័ន្ធរុស្ស៊ីត្រង់ចំណុច​មុខ​ផ្សារ​ស៊ិន ​ជូ​រី​ផ្លា​ហ្សា ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ប៉ុន្តែ​ដោយសារតែ​របួសធ្ងន់​ធ្ង​រ​ពេក ក្រុមគ្រួសារ​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ​នៅឯ​ប្រទេស​វៀតណាម​។​


​ជនរងគ្រោះ​ឈ្មោះ ឌៀប សិលា អាយុ​១៤​ឆ្នាំ ជា​សិស្ស មាន​លំនៅ​ក្នុងភូមិ​បូរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹក​ប៊ិក បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ស្វាយ សុជាតិ អាយុ​១៧​ឆ្នាំ ជា​សិស្ស រស់នៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។  មុនពេល​កើតហេតុ​ក្មេងប្រុស​រងគ្រោះ​ជិះ​កង់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ហើយ​ម៉ូតូ​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ កង់​ឆ្លងផ្លូវ​ក៏ត្រូវ​ម៉ូតូ​ជ្រុល​បុក​ពេញទំហឹង បណ្តាលឱ្យ​ដួល​រងរបួស​ដេក​ក្នុង​ថ្លុកឈាម​តែម្តង​៕

3-May3

 

Leave a Reply

(*) Required, Your email will not be published