បញ្ជូន​នាវា​ដឹក​អ្នកទេសចរ ទៅ​កំសាន្ត​នៅលើ​ប្រជុំ កោះ​ប៉ា​រ៉ា​សែ​ល ធ្វើ​ឲ្យ​វៀតណាម​ក្តៅក្រហាយ​

, , Leave a comment

​ក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​បាន បានស្នើ​ទៅកាន់​ប្រទេស​ចិន ឲ្យ​បញ្ចប់​ការធ្វើសកម្មភាព​ទាំងឡាយណា ជា​ឯកតោភាគី​នៅ​ប្រជុំ​កោះហុង​សា ជា​ភាសា​វៀតណាម ដែល​ភាសា​ចិន​ហៅថាប៉ា​រ៉ា​សែ​ល ដោយ​ចោទ​ប្រទេស​ចិន​ថា មាន​មហិច្ឆតា​ធ្វើ​ឲ្យ​មាន​អស្ថេរភាព​នៅក្នុង​តំបន់​។​


​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោក លួង ថា​ង​ញី បាន​និយាយថា វៀតណាម​សូម​អះអាងថា អធិបតេយ្យ​ប្រជុំ​កោះ ហុង​សា មិនមាន​ជម្លោះ​ជាមួយ​ប្រទេសជិតខាង​ដាច់ខាត ហើយ​វា​ស្ថិតនៅ​ដែន​អធិបតេយ្យ របស់​វៀតណាម ជា​ប្រវត្តិសាស្ត្រ​។ អ្នកនាំពាក្យ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា ខ្លួន​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ចិន បញ្ឈប់​សកម្មភាព​ទាំងនោះ គឺជា​ការឆ្លើយតប​នូវ​អ្វីដែល​ចិន​អះអាងថា ខ្លួន​ប្រាថ្នា​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី ប៉ុន្តែ​ផ្ទុយទៅវិញ​ក្រុង​ប៉េកាំង តែងតែ​បញ្ចេញ​សកម្មភាព​រំលោភ ទាំង​កម្រោល​។​


​ការតវ៉ា​ជា​ផ្លូវការ​របស់​ក្រសួងការបរទេស​វៀត​ណា​ម បាន​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ចិន កាលពី​ចុង​សប្តាហ៍​នេះ បាន​បញ្ជូន​នាវា​ដឹក​អ្នកទេសចរ​រាប់សិប​នាក់​ទៅ​កំសាន្ត​នៅលើ​ប្រជុំ កោះ​ប៉ា​រ៉ា​សែ​ល ដែល​ធ្វើ​ឲ្យ​វៀតណាម​ហៅ​សកម្មភាព​របស់​ចិន​ថា កំពុង​រំលោភ​លើ​គោលការណ៍​ប្រកាស​ជា សកល​នៃ​ច្បាប់​អន្តរជាតិ ហើយ​រំលោភ​លើ​សេចក្តីព្រៀង​ក្រម​ប្រតិបត្តិ​សមុទ្រ ទៀតផង​។ ចិន​មិន​ត្រឹម​តែមាន​ជម្លោះ ជាមួយ​វៀតណាម​នោះទេ នៅលើ​ប្រជុំ​កោះ​នា​សមុទ្រ​ភាគខាងត្បូង ដែលមាន​កោះ​ប៉ា​រ៉ា​សែ​ល និង​កោះ​ស្ព្រា​ត​លី គឺមាន​ជម្លោះ​ជាមួយ​ប្រទេស ម៉ាឡេស៊ី ហ្វី​លី​ពិន និង​ប្រ៊ុយណេ​ថែម​ទៀតផង ៕

3-May1

 

Leave a Reply

(*) Required, Your email will not be published