ចាប់​មនុស្ស​ក្រៀក​បញ្ចូល​ឡាន ជ្រុះ​អាវ​នៅ​កន្លែងកើតហេតុ ផ្អើល​ប្រជាពលរដ្ឋ​នៅ​ទួល​សង្កែ

, , Leave a comment

រាជធានី​ភ្នំពេញ  ៖ មាន​ករណី​ចាប់​មនុស្ស​ប្រុស​ក្រៀក​បញ្ចូល​ឡាន​ទួរីស​១២​កៅអី ហើយ​ជិះ​ចេញ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ម្តុំ​កា​រាស​សាំង ភី​ធី​ធី កាលពី​វេលា​ម៉ោង​២០​យប់ថ្ងៃទី​១ ខែ ឧសភា​ ឆ្នាំ​ ២០១៣ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដោយមាន​ជនសង្ស័យ​ចំនួន​៥-៦ នាក់​ជិះ​រថយន្ត​២​គ្រឿង ពេលធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​នាំគ្នា​បើកឡាន​ត្រឡប់​ចូល​ក្រុង​វិញ រីឯ​រថយន្ត​១២​កៅអី​ដែល​គេ​ក្រៀក​មនុស្ស​បញ្ចូល​នោះ បើក​សំដៅទៅ​ទិស​ខាងជើង​បាត់ស្រមោល​តែម្តង ។​


​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ទួរីស​១២​កៅអី​១​គ្រឿង មិន​ច្បាស់​ស្លាក​លេខ និង​រថយន្ត ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 2. Q. 2583. មក​ឈប់​នៅ​មុខកា​រាស​សាំង ភី​ធី​ធី ដោយ​បែរមុខ​ទៅ​ទិស​ខាងជើង​ទាំង​២​គ្រឿង ពេល​នោះគេ​បានឃើញ​បុរស​មាឌធំ​ម្នាក់​ចេញពី​រថយន្ត បា​ឡែ​ន មក​ក្រៀក​មនុស្ស ប្រុស​ម្នាក់​ដោយមាន​ពាក់អាវ​គ្របពីលើ​ក្បាល បញ្ចូល​ទៅក្នុង​រថយន្ត​១២​កៅអី ហើយ​អាវ​នោះបាន​ជ្រុះ​នៅ​កន្លែងកើតហេតុ ។ បន្ទាប់មក​ក៏​ឃើញ​មាន​រថយន្ត ម៉ា​រេ​វ​ហ្វ័​រ​ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ 2. S. 2717. មក​ឈប់​ក្រោយ​រថយន្ត​បា​ឡែ​ន​។​


​ក្រោយមក​ប្រហែលជា​៣​នាទី រថយន្ត​១២​កៅអី​នោះ​ក៏​បើក​ចេញទៅ​ទិស​ខាងជើង ប្រហែលជា​ចេញ​ក្រៅ​ក្រុង​បាត់ស្រមោល​ទៅ ចំណែក​មនុស្ស ទាំង ៦​នាក់​ក៏​នាំគ្នា​ឡើង​រថយន្ត បា​ឡែ​ន​និង​រេ​វ​ហ្វ​រ័​ចូល​ក្រុងភ្នំពេញ​បាត់​តែម្តង​។ ក្រោយពេល​ឃើញ​ហេតុការណ៍​បែបនេះ​សាក្សី ក៏បាន​រត់​ទៅប្តឹង ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ ហើយក៏​មានការ​ភ្ញាក់ផ្អើល​ឡើងទៅ​ចោមរោម​មើល​នៅ កន្លែងកើតហេតុ​។ ក្រោយពី​ប៉ូលិស​ធ្វើការ​ស៊ើបសួរ​ពី​សាក្សី​ដែល​បានឃើញ​ផ្ទាល់​ភ្នែក បានធ្វើការ​សន្និដ្ឋានថា​ករណីនេះ ប្រហែលជា​មិនមែន​ករណី​ចាប់ជំរិត​នោះទេ គឺ​ប្រហែលជា​ករណី​មនុស្ស​ស្រវឹងស្រា ហើយ​ត្រូវ​បងប្អូន ចាប់​ក្រៀក​ដាក់​ឡាន​យកទៅ​ផ្ទះ ៕

3-May2

 

Leave a Reply

(*) Required, Your email will not be published