បន្លំ​យក​ខោ​ថ្មីៗ​ចេញពី​រោងចក្រ បោះ​ចូលក្នុង​ធុងសំរាម ហើយ​លួច​យកទៅលក់​ខាងក្រៅ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋបាល​ប្រចាំ​រោងចក្រ កាត់ដេរ​​ស​ម្លៀ​ក​បំ​ពា​ក់​​យី​ហោ រ៉ូ​ស៊ី​ង បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ កាលពី​វេលា ម៉ោង​១០​យប់ ថ្ងៃទី​១ ខែឧសភា ឆ្នាំ ២០១៣ស្ថិតនៅក្នុង​រោងចក្រសង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ខណៈដែល​រកឃើញ​ខោ​ជាច្រើន ត្រូវ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ នេះ​លួច​ចេញពី​ក្នុង​រោងចក្រ​ដាក់​នៅក្នុង ធុងសំរាម​ដើម្បី​យកទៅលក់​នៅ​ខាងក្រៅ​។


​មនុស្ស​ប្រុស​ស្រី​ទាំង​២​នាក់​ដែល ត្រូវ​ចាប់ខ្លួន​រួមមាន ទី​១-​ឈ្មោះ គឹ​ង ឈុន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ក្រុមទី​១៣ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មុខរបរ​កម្មករ​រោងចក្រ​, ទី​២-​ឈ្មោះ ខាត់ គឹម​សេង ភេទ​ស្រី អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​លេខ​១០៣ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មុខរបរ​កម្ម​កា រិ​នី​កាត់ដេរ ។ ចំណែក​ជនរងគ្រោះ​ដែល ជា​ម្ចាស់​សម្លៀកបំពាក់​បានឱ្យ​តំណាង របស់ខ្លួន​មក​ដាក់ពាក្យ​បណ្ដឹង​មានឈ្មោះ ជូ ចាន់​ស័ក្ដិ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៧៩ ផ្លូវ​លេខ​១៨២ សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ​៧​មករា មាន មុខរបរ​ជានា​យករ​ដ្ឋ​បាល​រោងចក្រ​រ៉ូ​ស៊ី​ង​។​


​កន្លងមកនេះ​នៅក្នុង​រោងចក្រ​កាត់ដេរ យីហោ​រ៉ូ​ស៊ី​ង បាន​បាត់​សម្លៀកបំពាក់​ចំនួន ៣៨០​ខោ ដែល​មិនដឹងថា ជនសង្ស័យ ណា​ជា​អ្នក​លួច​ចេញ​នោះឡើយ ។ លុះ​មកដល់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៣ វេលា​ម៉ោង​១០​យប់ សន្ដិសុខ​យាម​នៅ ក្នុង​រោងចក្រ​រ៉ូ​ស៊ី​ង​ខាងលើនេះ រួមទាំង ប្រធាន​រដ្ឋបាល​រោងចក្រ​បាន​ប្រទះឃើញ ជនសង្ស័យ​ទាំង​២​នាក់់​កំពុងតែ​យក​ខោ​ថ្មីៗ​ចេញពី​រោងចក្រ បោះ​ចូលក្នុង​ធុងសំរាម​ក៏​ឆែកឆេរ រួច​ឃាត់ខ្លួន​ប្រគល់ ឱ្យ​នគរបាល​ភ្លាមៗ​តែម្ដង ហើយ​ខោ ដែល​ដកហូត​បានមក​វិញ​ជា​ប្រភេទ​ខោ ជើងវែង​មាន​ចំនួន​៣១៧​ខោ គឺ​បាត់ អស់​៦៥​ខោ អាច​ជនសង្ស័យ​យក ចេញ​មុនពេល​បែកការណ៍ ៕

3-May

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published