ការ៉ូ​លី​ណា ព្រី​ដ គ្រង​មកុដ​បវរកញ្ញា​ប៉ា​ណា​ម៉ា​ឆ្នាំ 2013

, , Leave a comment

បន្ទាប់ពី​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ ជាច្រើន​ដំណាក់កាល បវរកញ្ញា​ប្រចាំឆ្នាំ​២០១៣ របស់​ប្រទេស​ប៉ា​ណា​ម៉ា បាន​រកឃើញ​ហើយ គឺ​កញ្ញា​ការ៉ូ​លី​ណា ព្រី​ដ​មកពី​ខេត្ត Veraguas ភាគ​ខាងលិច​ប្រទេស ។​បវរកញ្ញា​កម្ពស់​១,៨៣​ម៉ែត្រ​រូបនេះ បាន​ផ្តួល​បេ​ក្ខ​នារី​ចំនួន​១៣​រូប​ផ្សេងទៀត ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈពេល​នាង Melanie Ruiz វ័យ​១៩​ឆ្នាំ ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ចំណែកឯ Janitzel Perez វ័យ​២២​ឆ្នាំ ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​៣ ។​


​ការប្រឡង​ជ្រើសរើស​បវរកញ្ញា​លើក​ទី​៤៦ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និសីទ Atlara កាលពី​ថ្ងៃទី​៣០ មេសា ឆ្នាំ​២០១៣ ។​បន្ទាប់ពី​បាន​គ្រង​មកុដ​បវរកញ្ញា​ឆ្នាំ​២០១៣ ការ៉ូ​លី​ណា បានបង្ហាញ​ក្តីរំភើប​យ៉ាងខ្លាំង​ដោយនិយាយ​ថា «​ខ្ញុំ​មិន​នឹកស្មានថា ខ្ញុំ​មានឱកាស​បាន​ពាក់​មកុដ​បវរកញ្ញា​ប៉ា​ណា​ម៉ា​ឆ្នាំ​២០១៣​នេះ​ទេ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នកគាំទ្រ ជាពិសេស​គណៈកម្មការ​វិនិច្ឆ័យ​ទាំងអស់​ដែល​បានផ្តល់​ពិន្ទុ​យ៉ាង សុក្រឹត​» ។​


​បន្ទាប់ពី​ទទួលបាន​មកុដ​បវរកញ្ញា ការ៉ូ​លី​ណា វ័យ​២២​ឆ្នាំ នឹង​តំណាងឱ្យ​បវរកញ្ញា​ប្រទេស​បា​៉​ណា​ម៉ា ទៅ​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្កវាឡ ឆ្នាំ​២០១៣ និង​ទៅ​ចូលរួម​ប្រឡង​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៣ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៣ ៕

03 (7) 03 (1) 03 (2) 03 (3) 03 (4) 03 (5) 03 (6)     

 

 

Leave a Reply

(*) Required, Your email will not be published