សាច់ជ្រូក​អាំង​ម្រេច

, , Leave a comment

​គ្រឿងផ្សំ​៖
​សាច់ជ្រូក​កន្លះ​គីឡូ ម្រេច 3 ខាំ ស្លឹកចេក 1 ធាង ស្ករស 1 ស្លាបព្រា​បាយ អំបិល 1 ស្លាបព្រា​បាយ ទឹកស៊ីអ៊ីវ​កន្លះ​ស្លាបព្រា​បាយ​

​វិធី​ចម្អិន​៖
1- សាច់ជ្រូក​ហាន់​បន្ទះ​ស្ដើងៗប្រឡាក់​នឹង​ស្ករស អំបិល ទឹកស៊ីអ៊ីវ ទុក​រយៈពេល 20 នាទី​។​
2- យក​សាច់​ប្រឡាក់​រួច​រៀប​លើ​ស្លឹកចេក ដាក់​ម្រេច​ពីលើ​សាច់ ហើយ​ខ្ចប់​ស្លឹកចេក​ឱ្យ​ជិត​ទើប​ដាក់​ពីលើ​ចន្ទៀស​អាំង​សាច់​យកទៅ​អាំង ឱ្យ​ឆ្អិន​ទើប​ទទួលទាន​។​

03

 

Leave a Reply

(*) Required, Your email will not be published