ប្រកាស​តែងតាំង ផ្ទេរ​ភារកិច្ច​អភិបាលរងក្រុង​ប៉ោយប៉ែត និង​អនុប្រធាន​ការិយាល័យ​៣​រូប​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ​នៅ​សាលាក្រុង​ប៉ោយប៉ែត នា​ព្រឹក​ថ្ងៃទី ១ ឧសភា ២០១៣ នេះ មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​ផ្ទេរ និង​ប្រកាស​ភារកិច្ច​អភិបាលរងក្រុង​អនុប្រធាន​ការិយាល័យ​៣​រូប ក្រោម​អធិបតីភាព​លោក អ៊ុង អឿន ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ។ ក្នុង​ពិធី​នេះដែរ ក៏បាន​ការចូលរួម​ពី​លោក លោកស្រី ជា​អភិបាល អភិបាលរងក្រុង មន្ត្រីរាជការ​ជុំវិញ​សាលាក្រុង​និង​សង្កាត់ មេភូមិ​ជាច្រើនរូប ។​


​បន្ទាប់ពី​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត បាន​រាយការណ៍​ពី​សភាពការណ៍ ទូទៅ​រួចមក​លោក រស់ សំ​អួន ប្រធាន​មន្ទីរ​ធនធានមនុស្ស​នៃ​សាលាខេត្ត​បន្ទាយមានជ័យ បាន​អាន​ប្រកាស​លេ ខ​៩១១ ប្រ​.​ក  របស់​ក្រសួងមហាផ្ទៃ​ដែល​បានតែងតាំង​លោក ទូច មុន្នី ជា​អភិបាលរងក្រុង​ប៉ោយប៉ែត និង​បាន​ផ្ទេរ​ភារកិច្ច​លោកស្រី សំ សៅ​រិ​ត្យា ពី​អនុប្រធាន​ការិយាល័យ​និង​គាំទ្រ​ឃុំ​សង្កាត់ អោយ​មកជា​អនុប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ក្រុង​និង​បានប្រគល់​ភារកិច្ច​ជូន លោក សុខ ឡាយ ជា​អនុប្រធាន​ការិយាល័យ​ផែនការ​និង​គាំទ្រ​ឃុំ​សង្កាត់​សាលាក្រុង​ប៉ោយប៉ែ តនៃ​ខេត្តបន្ទាយមានជ័យ ។​


​លោក អ៊ុង អឿន បាន​មានប្រសាសន៍ កោតសរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​អភិបាល អភិបាលរងក្រុង ដែល​បាន​ខិតខំ​កន្លងមក​ធ្វើអោយ​ក្រុង​ប៉ោយប៉ែត​មានការ​រីកចំរើន​គ្រប់ វិស័យ ។​ ​លោក​បាន​បន្តថា ចំពោះ​ការតែងតាំង អភិបាលរងក្រុង​ថ្មី​នាឱកាស​នេះ​គឺជា​ការបំពេញបន្ថែម​នៅក្នុង រចនាសម្ព័ន្ធ​សាលាក្រុង​ដែល​ថ្មី​នេះ អភិបាលរងក្រុង​១​រូប ត្រូវបាន​ផ្ទេរ​ភារកិច្ច​ចេញទៅ​ទទួល​ការងារ​ថ្មី ចុះ​បំរើ​ការងារ​នៅ​សាលាខេត្ត ។ លោក​ក៏បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រីរាជការ​ដែល​ទើប​ទទួលបាន​តំណែង​ថ្មី​នេះ ត្រូវយក​អស់​ស្មារតី​និង​ឆ​ន្ទះ​របស់ខ្លួន​ទៅ​អនុវត្តន៍​រាល់​ភារកិច្ច ឲ្យ​សម្រេចបាន​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ជា​គំរូ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ក្រោម ឱវាទ​របស់ខ្លួន​ជាពិសេស​មិន​ត្រូវយក​សិទ្ធិអំណាច​របស់ខ្លួន​ទៅ​បំរើ ផលប្រយោជន៍​ខ្លួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នោះឡើយ  ៕

02

 

Leave a Reply

(*) Required, Your email will not be published