ភិន សុ​ដា​លី​ស ត្រូវ​មហាជន​រិះគន់​ដោយសារ​ការ​អួត​ពី​ភាព​ហ៊ឺហារ ក្រោយពេល​រៀបការ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​មាន​សារព័ត៌មាន ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ ពី​ភាព​ហ៊ឺហារ​របស់ តារា​សម្តែង​ល្បីឈ្មោះ ដែលជា​កូនស្រី​របស់​ថៅកែ ផលិតកម្ម​មហាហង្ស លោក អ៊ិន សុ​ភិនគឺ​កញ្ញា ភិន សុ​ដា​លី​ស ដោយ​នាង​បាន​អួត​ប្រាប់​គេឯង​ថា ឪពុក​ជាទី​ស្រលាញ់​ត្រៀម​ឲ្យ​នាង និង​អនាគត​ស្វាមី នូវផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​មួយ សម្រាប់​ជា​ចំណងដៃ សាង​សុភមង្គល ដល់​កូន​ទាំងពីរ​ក្រោយពេល​រៀបការ​រួច ។ ប៉ុន្តែ​ដំណឹង​នេះ​បែរ ត្រូវបាន​មហាជន​មួយចំនួន ធ្វើការ​រិះគន់ថា នាង​សម្ញែង​ភាព​ហ៊ឺហារ អួត​ហួសប្រមាណ ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព និង​ការកោតសរសើរ​ពី​មហាជន​។​


​ទស្សនិកជន​ធ្លាប់​ស្គាល់​ស្រី​ស្អាត ភិន សុ​ដា​លី​ស តាមរយៈ​ការសម្តែង​រឿង "​ឆ្អែត​ចិត្ត ,​រលក​បោក​ខ្សាច់​, អច្ឆរិយ​ស្នេហ៍​,​ពេជ្រ​ក្នុង​បេះដូង​"​និង​រឿង "​អព្ភូតហេតុ​ស្នេហ៍​" បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជា​ផ្លូវការ ជាមួយ​កំ​ឡោះ​សង្ហា និង​ជា​តារា​សម្តែង​ដូចគ្នា លោក ប៉ែន តុលា កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៣ ដោយ​នាង​មាន គម្រោង​រៀបការ នៅ​ចុង ឆ្នាំ​២០១៣​នេះ ថែម​ទៀតផង​។ បើតាម​ប្រភពពី​អ្នកសិល្បៈ​ដូចគ្នា ក៏ដូចជា​អ្នករស់នៅ​ជិតខាង បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា កញ្ញា ភិន  សុ​ដា​លី​ស បាន​អួត​ក្តែ​ងៗ​ថា​ពេលនេះ នាង​កំពុងតែ​ត្រៀមខ្លួន​ធ្វើជា​កូនក្រមុំ​ម្នាក់​ដែលមាន​សំណាង​ដែល​បាន​អនាគត​ស្វាមី ទាំង​ស្រស់​សង្ហា​កូនអ្នកមាន ដែល​ត្រៀម​ចូល​រោងការ​នៅ​ចុងឆ្នាំ ២០១៣ នេះ​។ មិនតែប៉ុណ្ណោះ នាង​ក៏​កំពុងតែ​ត្រៀមខ្លួន ធ្វើជា​អ្នកមាន​រស់នៅ​លើ​គំនរ​មាសប្រាក់ ដែល​ឪពុកម្តាយ​ទាំងសងខាង ចងដៃ​នៅក្នុង​ថ្ងៃ​រៀបការ ដែល​សរុប​ទាំងអស់​ប្រហែលជា​ជិត​កន្លះ​លាន​ដុល្លារ​។​


​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ពេលនេះ​ឪពុក​របស់ កញ្ញា ភិន សុ​ដា​លី​ស គឺ​លោក អ៊ិន សុ​ភិន កំពុងតែ​ត្រៀម​ចំណងដៃ មិនតិចជាង​កន្លះ​លាន​ដុល្លារ​ទេ សម្រាប់​ឲ្យ កូនស្រី​សំណព្វចិត្ត​ក្រោយ​ថ្ងៃ​រៀបការ ។ មិនតែប៉ុណ្ណោះ ការរៀបចំ​ថ្ងៃ​មង្គលការ របស់​កូនស្រី​គាត់ ក៏​ត្រៀម​ថវិកា​មិនតិចជាង ១០ ម៉ឺន​ដុល្លារ​ដែរ ក្នុង​ការរៀបចំ​កម្មវិធី​ឲ្យ​អធិក​អាធ​ម ស័ក្តិសម​នឹង​កិត្តិយស របស់​គ្រួសារ​គាត់ និង​គ្រួសារ​ខាង​ប្រុស ដែល​សុទ្ធសឹងតែ ជា​អ្នកមាន​ទ្រព្យ​ស្តុកស្ដម្ភ​។ សូម្បីតែ​អនាគត​ស្វាមី​នាង ក៏​កំពុងតែ​ត្រៀម​ទិញ​រថយន្ត​ថ្មី ឲ្យ​អនាគត​ភរិយា ដែលមាន​តម្លៃ​ប្រមាណ​ជិត ១០ ម៉ឺន​ដុល្លារ មុន​ថ្ងៃ​រៀបការ​ថែមទៀត​ផង ។ មិនតែប៉ុណ្ណោះ​ឪពុកម្តាយ ខាង​ប្រុស​ក៏​កំពុងតែ​ត្រៀម ទ្រព្យសម្បតិ្ត​ជាច្រើន សម្រាប់​ចងដៃ​កូនប្រុស​ស្រី ក្នុង​ថ្ងៃ​រៀបការ​ផងដែរ ដែល​តាម​ការ​បង្ហើប​ប្រាប់ ពី​ប្រភព​អ្នកជិតខាង ចំណងដៃ​សម្រាប់​គូ​ស្វាមី វ័យក្មេង​នៅក្រោយ​ថ្ងៃ​រៀបការ​គឺអាច​ទទួលបាន​ជិត​កន្លះ​លាន​ដុល្លារ​៕

02 (1) 02 (3) 02 (2)

 

Leave a Reply

(*) Required, Your email will not be published