គណបក្សកាន់អំណាច​ដែល​ដឹកនាំ ប្រទេស​ម៉ាឡេស៊ី​អស់​រយៈពេល​ ៥៥ ​ឆ្នាំ អាច​ចាញ់ឆ្នោត​នៅ​ថ្ងៃទី​៥ ខែឧសភា​

, , Leave a comment

​ក្រុង​កូ​ឡា​ឡាំ​ពួរ ៖ នៅសល់តែ ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដំណើរការ​បោះឆ្នោតជាតិ​នៅ​ប្រទេស ម៉ាឡេស៊ី បាន​ឈាន​មកដល់​ហើយ ប៉ុន្តែ​ពុំមាន​ការអះអាង​ណាមួយ​ថា គណបក្សកាន់អំណាច​នៅ​ម៉ាឡេស៊ី​អាច​ដណ្ដើម​អាសនៈ បាន​ចំនួន​ប៉ុន្មាន​នោះទេ បើទោះបីជា​ការបោះឆ្នោត​អាណត្តិ​ទី​១២ កាលពី​ឆ្នាំ​២០០៨ គណបក្ស​របស់​លោកនាយ​ក​រដ្ឋមន្ដ្រី ណា​ជីព ទទួលបាន​អាសនៈ ១៤០​អាសនៈ​ហើយ​គណបក្សប្រឆាំង​រប​ស់​ឧបនាយករដ្ឋមន្ដ្រី អាន់​វ៉ា អ៊ីប្រាហ៊ីម ទទួលបាន​៨២​ក្នុងចំណោម ២២២​អាសនៈ​ក៏ដោយ​។​

 

​បើ​គិតពី​ថ្ងៃទី​២ ខែឧសភា គឺ​នៅសល់តែ ៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​សភា​ម៉ាឡេស៊ី ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៥ ខែឧសភា ឈាន​មកដល់​ហើយ​ពេលនេះ មិនទាន់មាន​លទ្ធផល​ស្ទង់​មតិ​ណាមួយ​បញ្ជាក់ថា គណបក្ស​បារី​សាន់​ណា​ហ្សួ​ណា​ល់ របស់​នាយករដ្ឋមន្ដ្រី ណា​ជីព រ៉ាសាក់ អាច​ឈ្នះឆ្នោត​លើសលប់​ដូច​មុន​ទៀត នោះទេ។ អ្នកវិភាគ​បាន​វាយតម្លៃថា ការបោះឆ្នោត​លើក​នេះ ទំនងជា​អាយុជីវិត របស់​គណបក្ស បារី​សាន់​ណា​ហ្សួ​ណា​ល់ របស់​នាយករដ្ឋមន្ដ្រី ណា​ជីព រ៉ាសាក់ ហើយ​ថា បើ​ធ្លាក់ឆ្នោត​ទៀត​មានន័យថា សង្គម​ម៉ាឡេស៊ី អាច​ជិនណាយ​នឹង​ការដឹកនាំ​ដ៏​យូរអង្វែង​របស់ គណបក្សកាន់អំណាច ។​

មុនពេល​បោះឆ្នោត គេ​សង្កេតឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី មិនបាន​បញ្ចេញ​លទ្ធផល​ការស្ទង់មតិ ថា​គណបក្ស​ណាមួយ​អាចឈាន​មុខ​គេ​ដាច់​ណាត់​ឡើយ​។ ប៉ុន្ដែ​អ្នកវិភាគ​ខ្លះ ប្រ​មើរ​មើលថា ទំនងជា​លើកដំបូង​ហើយ ដែល​គណបក្សកាន់អំណាច អាច​ជួប​ហានិភ័យ ដោយសារ​ពលរដ្ឋ​ម៉ាឡេស៊ី មានចិត្ត​ចង់​ធ្វើការ​ផ្លាស់ប្ដូរ​មរ​ដឹក​នាំ​ថ្មី​។ គណបក្សកាន់អំណាច បារី​សាន់​ណាស​ហ្ស៊ូ​ណា​ល់ តែមួយគត់ មានឱកាស​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី​បាន​៥៥​ឆ្នាំ​មកហើយ​។ ប៉ុន្ដែ​គណបក្ស​នេះ ចាប់ផ្ដើម​ធ្លាក់​ប្រជាប្រិយភាព​នៅ​ឆ្នាំ​២០០៨ គឺ​នៅក្រោម​ការដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី Abdullah Ahmad Badawi ៕

2-May 2-May (1)

 

Leave a Reply

(*) Required, Your email will not be published