ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​សម្លាប់ នាយិកា​អនុវិទ្យាល័យ​អន្តរជាតិ​ក្តីសង្ឃឹម​

, , Leave a comment

​ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​ចម្រុះ​មាន​នាយកដ្ឋា​ន​​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​ព្រះរាជអាជ្ញារង នគរបាល​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​​ខេ​ត្ត​ ​រួមសហការ​ជាមួយ​គ្រូពេទ្យ​បង្អែក​ខេត្ត​បានដា​ក់​​កា​រស​ង្ស័​យ​​លើ ករណី​ស្លាប់​របស់​នាយិកា​អនុវិទ្យាល័យ​អន្តរជាតិ ​ក្តីសង្ឃឹម​សាសនា​គ្រឹ​ស្ត នៅក្នុង​បន្ទប់​របស់ខ្លួន​កាលពី​យប់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៣ នៅក្នុង​ភូមិ​ពារ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ថា​ជា​អំពើ​ប្លន់​សម្លាប់ ហើយ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ដើម្បី​សួរនាំ​ផងដែរ ។​


​ក្នុងចំណោម​ជនសង្ស័យ​ដែល​ត្រូវបាន​សួរនាំ មាន​ម្នាក់​ឈ្មោះ​តុង សុផល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​លំនៅឋាន​ភូមិ​វាល ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ជាប់​សង្ស័យថា ជា​អ្នកប្រព្រឹត្ត​បទល្មើស ព្រោះ​មាន​ស្លាកស្នាម​ថ្មីៗ​ច្រើន​អន្លើ នៅលើ​ដងខ្លួន ដៃ​និង​ជើង ។ សូមបញ្ជាក់ថា ការត្រួតពិនិត្យ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៣ ក្រុមបច្ចេកទេស​បាន​ពិនិត្យ​សព​ឃើញ​មាន​ស្នាមរបួស​ផ្នែក​ខាង ក្រោយ​លលាដ៍​ផុង​ចំនួន​៣​កន្លែង ដែល​សង្ស័យ​ឃាតករ​ប្រើ​ឧបករណ៍​ដែក​មុខ ស្រួច​ជា​ឧបករណ៍​សម្លាប់​។


​ក្រោយពី​ពិនិត្យ​សព​ចប់សព្វគ្រប់ ក៏​ឈានទៅរក​វត្ថុតាង គឺ​ជនរងគ្រោះ​បាន​បាត់​កាបូបស្ពាយ​មួយ​ដែលមាន​ទូរស័ព្ទ​ម៉ាក SAMSUNG មួយគ្រឿង និង​ទូរស័ព្ទ ICAT មួយគ្រឿង រួមមាន​ប្រាក់​ដុល្លារ​ចំនួន​៤.៦៤២​ដុល្លារ ដែល​ប្រាក់​នេះ​ឃាតករ​ពុំបាន​យកទៅ​ទេ ខ្លាច​គេ​ទាន់​ក៏​បោះចោល​នៅ​គុម្ព​ស្នាយ​មួយ​ខាងក្រោយ​របង​សាលា ។ មន្ត្រីប៉ូលិស​បច្ចេកទេស​រុក​រកឃើញ​មានកាំបិត​ចិតបន្លែ​តូចៗ​ចំនួន​២ នៅក្នុង​ស្មៅ​ខាងក្រោយ​បរិវេណ​អនុវិទ្យាល័យ​អន្តរជាតិ ទើប​មាន​តម្រុយ​តាមដាន​រក​ជនល្មើស​តែម្តង ។​


​នាយិកា​សាលាក្ដី​សង្ឃឹម​ខាង​គ្រិ​ស្ទ​សាសនា ជនជាតិ​សិង្ហ​បុរី មានឈ្មោះ វ៉ែន ឌី​អ៊ឹង អាយុ​ជិត ៥០​ឆ្នាំ ត្រូវបាន​ប្រទះឃើញ ដេកស្លាប់​ដោយមាន​ស្នាម​ឈាម​លើ​ដងខ្លួន ។ មុនពេល​កើតហេតុ គេ​មិន​បានឃើញ​ជនរងគ្រោះ​ចេញពី ផ្ទះ​ទៅ​សាលា​នោះឡើយ ហេតុ​ដូច្នេះហើយ មាន​អ្នកគ្រូ​ម្នាក់​ឈ្មោះ ម៉ា​ឡែ​ត បានឱ្យ​រថយន្ដ​ទៅ​ដឹក​ជនរងគ្រោះ​ទៅផ្ទះ ប៉ុន្ដែ​ដោយសារ​មិនឃើញ​បើកទ្វារ​ឈ្មោះ ម៉ា​ឡែ​ត ក៏បាន​នាំគ្នា​ទៅ​មើល ស្រាប់ តែ​ប្រទះឃើញ សព​ជនរងគ្រោះ​ដេកស្លាប់ ក្នុង​ថ្លុកឈាម​បាត់ទៅហើយ ៕

2-May

 

Leave a Reply

(*) Required, Your email will not be published