ផ្ទះ លោក ព្រំ សារឹម ប្រធាន​មន្ទីរ ធម្មការ​ខេត្ត សមត្ថកិច្ច ចុះ​ឆែ​កេ​ឆរ​រកឃើញ​ឈើ​គ្រញូង​ជាង ១​តោន​

, , Leave a comment

ស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង ៧ និង ៤៥​នាទី​ព្រឹក ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៣  មន្ត្រី​​រដ្ឋបាល ព្រៃឈើ​ស្ទឹងត្រែង សហការ​ជាមួយ កងរាជអាវុធហត្ថ​ខេត្ត បាន​បង្ក្រាប​លើ​ទីតាំង​ស្តុក​ឈើ​គ្រញូង​មួយកន្លែង នៅផ្ទះ របស់លោក ព្រំ សារឹម ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ស្ទឹងត្រែង ។ ត្រូវបាន សមត្ថកិច្ច​ឆែកឆេរ​ឃើញ ឈើ​គ្រញូង​ចំនួន ១,៣០៤ គីឡូក្រាម ហើយ​​រឹបអូស យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង ។

 

​ការបង្ក្រាប​នេះ មន្ត្រីរដ្ឋបាល​​ព្រៃឈើ សង្កាត់​ស្ទឹងត្រែង បានឱ្យដឹងថា ប្រតិបត្តិការ​នេះ ធ្វើ​ទៅតាម​ដីកា​របស់​តុលាការ បញ្ជា​ឲ្យ ចុះ​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ នៅផ្ទះ របស់លោក ព្រំ សារឹម ប្រធាន​មន្ទីរ​ធម្មការ និង​​សាសនា​ខេត្ត​ដែល​គេ​ដឹងថា​ស្តុក​ឈើ​ច្រើន​ឆ្នាំ​មកហើយ​។​លោក សរ វុទ្ធី នាយ​សង្កាត់រដ្ឋបាល​​ព្រៃឈើ ស្ទឹងត្រែង​បានឱ្យដឹងថា លោក ព្រំ សារឹម មិនមែនជា​ម្ចាស់​ឈើ​នោះ ទេ តែ​លោក ព្រំ សារឹម ជា​ម្ចាស់ផ្ទះ ជួល​ឱ្យ​ឈ្មួញ ទុច្ចរិត​រកស៊ី​ជំនួញ​ឈើ​គ្រញូង នេះ​ជា​ករណី​ឃុ​ប​ខិត រវាង​
​ម្ចាស់ ផ្ទះ​ផ្តល់​ទីតាំង​ស្តុក​ឈើ មិន​ស្របច្បាប់​ដល់​ឈ្មួញ ករណីនេះ​ទុកឱ្យ តុលាការ​ជា អ្នក​​សម្រេច និង​មាន​វិធានការ​លើ​ម្ចាស់ផ្ទះ​ខាងលើ ។​ប្រភព​មួយ​បានឱ្យដឹងថា ឈើ​គ្រញូង ដែល​​សមត្ថកិច្ច​បង្ក្រាប​នេះ ជា​របស់​មេ​ឈ្មួញ​ទិញ​លក់ គ្រញូង​ម្នាក់​ឈ្មោះ ប្រុ​ញ ដែរ​ឈ្មួញ​រូបនោះ តែងតែ​ទៅ ស្រុក​សៀម​ប៉ាង ទិញ​ឈើ​មិន​ស្របច្បាប់ ដឹក​មក​ខេត្តស្ទឹងត្រែង ហើយ​បន្ត​យកទៅ​​លក់​នៅ​ប្រទេស​វៀតណាម ហើយ​ឈើ​ក្ងិ​ក្ងក់​ត្រូវបាន​ដឹក​ចាប់បញ្ជូន​តាម​ទ្វារ​មុខ​ឈើ​ល្អ​ឈ្មួញ​​លួច​ដឹក​ចេញ​តាំ​ទ្វារក្រោយ​។ មកដល់​ម៉ោង​៥​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល​គេ​មិនទាន់​ឃើញ​​ សមត្ថកិច្ច​តុលាការ​ធ្វើ​ ការឃាត់ខ្លួន​ឈ្មួញ ទុច្ចរិត​រកស៊ី​ជំនួញ​ឈើ​គ្រញូង នេះឡើយ ម្ចាស់ផ្ទះ​ផ្តល់​ទីតាំង​ស្តុក​ឈើ មិន​ស្របច្បាប់​ដល់​ឈ្មួញ សមត្ថកិច្ច​តុលាការ​មិន​ទាន់​ធ្វើការ​សាកសួរ​ផងដែរ​។​

 

ប្រជា​ពលរ​ដ្ថ​នៅ​ស្ទឹងត្រែង​ឆ្ងល់​ថា​ហេតុអ្វី​បទបញ្ជា​លេខ ០១ ស្តីអំពី​ពី ជំនួញ​ជួញដូរ​ឈើ​គ្រញូង នាំ​ចេញទៅ​ក្រៅ​ស្រុក និង​កន្លែង​ស្តុក​ទុក ដើម្បី​នាំចេញ រួមទាំង​ការកែឆ្នៃ​ជាដើម​ក្នុងការ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​មិនគួរ​លោក​ព្រំ សារឹម ជា​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ស្ទឹងត្រែង មើលរំលង​សោះឡើយ​។​សមត្ថកិច្ច រដ្ឋបាល​ព្រៃឈើ ស្ទឹងត្រែង​និង​សមត្ថកិច្ច​តុលាការ​និង​មាន​ចំណាត់ការ​បែបណា​ចំពោះ​លោក ព្រំ សារឹម ជា​ម្ចាស់ផ្ទះ ជួល​ឱ្យ​ឈ្មួញ ទុច្ចរិត​រកស៊ី​ជំនួញ​ឈើ​គ្រញូង នេះ​ជា​ករណី​ឃុបឃិត រវាង​ម្ចាស់ ផ្ទះ​ផ្តល់​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​នោះ​៕

02 02 (1)

 

Leave a Reply

(*) Required, Your email will not be published