មេព្រៃ ស្រ៊ាង ម៉េង ស្រ៊ុន បើករថយន្ត​ប្រដេញ រថយន្ត​ដឹកឈើ​គ្រញូង ជ្រុល​ចង្កូត​ទៅបុក​ប្រជាពលរដ្ឋ​របួសធ្ងន់​ពីរ​នាក់​

, , Leave a comment

​ខេត្តសៀមរាប ៖ ​កាលពី ម៉ោង​២០ និង​១៥​នាទី​យប់ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ក្នុងភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម​។​មន្ត្រី​មេព្រៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សូទ្រនិគម ម្នាក់​បាន​បើករថយន្ត របស់ខ្លួន ដេញចាប់​រថយន្ត​ដឹកឈើ​គ្រញូង​ដែល​មិនបាន​ចូល​បង់លុយ រួច​ជ្រុល​ចង្កូត ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង របស់​អ្នកភូមិ​បណ្តាល ឲ្យ​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ម្សិលមិញ​។


​ប្រភព​មន្ត្រី​ប៉ូលីស​ប៉ុស្តិ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​របស់​មេព្រៃ ម៉ាក​កាមរី​ឆ្នាំ​៩៥ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A 8322 បើកបរ​ដោយ​ឈ្មោះ​ស្រ៊ាង ម៉េង ស្រ៊ុន រហស្សនាម​មេព្រៃ​ប្រដេញ​មាន​តួនាទី​ជា​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ សូទ្រនិគម បើក​នៅក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងស្ថានភាព​ស្រវឹង   នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ប្រដេញ​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត ដែល​គេ​សង្ស័យថា ជា​រថយន្ត​ដឹកឈើ​គ្រញូង​។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​លោក ស្រ៊ុន បាន​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៣ អត់​ស្លាក​លេខ ដែល​ជិះ​ច្រាស់ទិស​គ្នា អូស​ប្រមាណ​ជា ៤០​ម៉ែត្រ បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ទាំងពីរ​នាក់ ។​


ទាក់ទិន​ករណីនេះ​លោក​អនុសេនីយទោ សុខ សាលី នាយផ្នែក​នគរ​បាលច​រាចរ នៃ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់​មានឈ្មោះ ស្រី ជា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ជា​អ្នកបើក​ម៉ូតូ និង​ម្នាក់ទៀត​ឈ្មោះ​វឿន វុន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ឫស្សី​ខាងជើង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម បាន​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​បន្ត​នៅ​ភ្នំពេញ​។ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ មាន​រថយន្ត ដឹកឈើ​គ្រញូង​យា់ង​ច្រើន​បើកបរ​កម្រ​ឃើញ​មេព្រៃ​ប្រដេញ​បង្ក្រាប​ណាស់​ប៉ុន្តែ​រថយន្ត​ដឹកឈើ​គ្រញូង ឈ្មោះ​ស្រ៊ាង ម៉េង ស្រ៊ុន រហស្សនាម​មេព្រៃ​ប្រដេញ​មាន​តួនាទី​ជា​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ សូទ្រនិគម បើក​នៅក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងស្ថានភាព​ស្រវឹង   នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦​បើក​ប្រដេញ​សង្ស័យ​ម្ចាស់​រថយន្ត​មិន​ព្រម​បង់លុយ​ទើបបានជា​បើករថយន្ត​ប្រដេញ​ក្នុងស្ថានភាព​ស្រវឹង  ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ពីរ​នាក់​។ ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះ​លោក​ស្រ៊ាង ម៉េង​ស្រ៊ុន មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​របស់លោក​ហៅ​មិន​ចូល​៕

01

 

Leave a Reply

(*) Required, Your email will not be published