បាក់​ស្ពាន​នៅ​អយុធ្យា​ប្រទេស​ថៃ​ស្លាប់ ៥​នាក់

, , Leave a comment

​ប្រទេស​ថៃ ៖ យ៉ាងហោចណាស់​មាន​មនុស្ស ៥ នាក់​បាន​ស្លាប់ និង ៤៥​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​បាក់​ស្ពាន​មួយ​ក្នុង​សង្កាត់ Tha Rua  ខេត្ត​អយុធ្យា ប្រទេស​ថៃ ហេតុការណ៍​នេះបានកើត​ឡើង​នៅពេលដែល​អ្នកដំណើរ​ជាច្រើន​នាក់​បាន​ដើរ និង​ជិះ​យានយន្ត​ឆ្លងកាត់​ស្ពាន​។​
 
​តាម​ការរាយការណ៍ ស្ពាន​ដែល​បាក់ គឺ​កសាង​តាំងពី ៣១​ឆ្នាំមុន ហើយ​ទ្រុឌទ្រោម​កន្លែង​ខ្លះ​ទៀតផង​។​ ​មូលហេតុ ដែល​បណ្ដាល​ឲ្យ​មាន​ករណីនេះ​កើតឡើង ដោយសារ​ខ្សែកាប​ដែល​ទ្រ​ស្ពាន​នោះ​ដាច់ ទើប​បណ្ដាល​ឲ្យ​បាក់​ផ្នែក​កណ្ដាល និង​ធ្លាក់​ទៅក្នុង​ទន្លេ​។ ប្រភព​ដដែល​បាន​បន្តទៀតថា ស្ពាន​នេះ បាន​សាងសង់​ក្នុង​ឆ្នាំ​១៩៨២ ដោយមាន​ប្រវែង​១២​ម៉ែត្រ និង​ទទឹង ៤​ម៉ែត្រ​។​ ​ស្ពាន​មួយ​ខ្សែ នេះ ទើប​ជួសជុល​កាលពី​ឆ្នាំមុន​។ ចំពោះ​អ្នករបួស​ទាំង ៤៥​នាក់ ត្រូវបាន​បញ្ជូន​ភ្លាមៗ​ទៅកាន់​មន្ទីរពេទ្យ Tha Rua ដែល​ក្នុងនោះ​មាន​២​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារ​ត្រូវកម្ទេច​ដែល​ធ្លាក់​ពី​ស្ពាន​នោះ​សង្កត់​លើ​៕

01 (2) 01 (3) 01 (1)

 

 

Leave a Reply

(*) Required, Your email will not be published